១២៦

342 11 1
                                    

#ប៉ាចុង
/១២៦

      ដ្បិតតែខ្លួនជាស្រីនិយាយអីត្រូវតែលះៗច្បាស់ៗម៉ាត់ណាម៉ាត់និង ចាកចេញគឺចេញ។
រាងតូចច្រឡឹងសម្លក់មុខសីុយ៉ា ជាមួយនិងលោកស្រីគីមមុននិងដើរជាន់លុយដែរសីុយ៉ាគប់មកលើនាងអម្បាញ់មិញនោះ។

    នាងចាកចេញហើយ ក៏ចុះមកខាងក្រោមហៅតាក់ស៊ីជិះមកផ្ទះវិញ ទេគ្មានកន្លែងត្រូវទៅតែនាងក៏មានផ្ទះជាទីកក់ក្ដៅដែរកំពុងតែរងចាំដែរតើ។

  តាក់សីុចូលចតនៅខាងមុខផ្ទះ នាងចុះពីលើឡានហើយក៏ដោះខ្សែដៃឲ្យទៅពូតៃកុងឡានទៅព្រោះថាក្នុងខ្លួនរបស់នាងគ្មានលុយទេ។

  «អ្នកនាងទើបតែមកពីណា?»នាងដើរចូលមកក្នុងផ្ទះតែក៏មានសម្លេងស្អកៗរបស់រាងចំណាស់ហៅនាងពីចម្ងាយ នាងក៏រត់សម្ដៅទៅរកគាត់នាងមិនទាន់និយាយអ្វីទេ នាងបែរជាយំខ្សឹកខ្សួលឡើងទាំងណែនទ្រូងខាងឆ្វេងទៅវិញ។

«កូនស្រីកើតអី?»
«ម៉ែដោះ ខ្ញុំជាប្រពន្ធចុងរបស់គេមែនទេ?»
នាងយំបណ្ដើរសួរសំណួរទៅកាន់ម៉ែដោះបណ្ដើរ។
«ប្រពន្ធចុងអីទៅកូនៗមិនមែនជាប្រពន្ធចុងរបស់អ្នកណានោះទេកូនគឺជាកូន»
«ខ្ញុំពិតជាចង់ស្លាប់ខ្ញុំមិនចង់រស់នៅឃើញពិភពលោកមួយនេះទេពិសេសគឺមុខពូកេន គាត់ជាមនុស្សអាក្រក់គាត់ប្រាប់ថា គាត់មិនបានស្រលាញ់ស្រីនោះទេតែអ្ហឹកៗ»

«អូៗ!ម៉ែយល់ហើយកូនៗកុំតានតឹងអី កូនទៅងូតទឹកប្ដូរឈុត ហើយសម្រាកសិនចុះណាម៉ែជឿថាអ្នកប្រុសកេននិងមករកកូននៅទីនេះមិនខាន»
«បើគេមកមិនបាច់ឲ្យគេចូលទេម៉ែដោះ»
«អ្នកនាងតូចម្ដេច?និយាយបែបនេះ?»
«គេជាមនុស្សអាក្រក់ មនុស្សកុហកបោកប្រាស់»

និយាយហើយនាងក៏រត់ឡើងទៅបន្ទប់បាត់បាត់។

  ~វេលាល្ងាច~

    ខ្វាក!!!

«អុញ៎!ម៉ាក់សីុយ៉ា?អ្នកទាំងពីរមកទីនេះធ្វើអី?ហើយនីខេល៍គេទៅណាហើយ?»
នាយបើកទ្វារបន្ទប់មកក៏ជួបនិងអ្នកម៉ាក់ជាមួយសីុយ៉ានាយក៏ភ្ញាក់ផ្អើលខ្លាំងដែរ។
«ក្មេងនោះម៉ាក់ដេញឲ្យគេចេញហើយ នេះប្រពន្ធរបស់កូន ណានសីុយ៉ា»
«អ្នកម៉ាក់ សីុយ៉ាអ្នកទាំងពីរស្ដាប់ខ្ញុំឲ្យច្បាស់ណាមនុស្សស្រីដែរខ្ញុំស្រលាញ់គឺសុងនីខេល៍ ខ្ញុំមិនបានស្រលាញ់សីុយ៉ានោះទេ ហើយកាលដែរខ្ញុំព្រមរៀបការជាមួយសីុយ៉ា គឺព្រោះតែម៉ាក់ខ្ញុំគិតថាខ្ញុំទើបតែបានជួបម៉ាក់ ខ្ញុំចង់សងគុណម៉ាក់ទើបព្រមរៀបការជាមួយសីុយ៉ា តាមចិត្តម៉ាក់តែម៉ាក់ដែរតាមចិត្តខ្ញុំទេ? ២០.៣០ឆ្នាំជាងមកនេះខ្ញុំរងសម្ធាធជាមួយលោកគីមក្លែងក្លាយអស់ជាច្រើនឆ្នាំ ខ្ញុំដូចរស់ក្នុងរណ្តៅភ្លើង ខ្ញុំត្រូវគេបង្វិលដូចមេអាប៉ោង ខ្ញុំត្រូវគេដេញដូចឆ្កែកូនឆ្មា គេបង្ខំឲ្យខ្ញុំរៀបការជាមួុយស្រីចាស់ចំណាស់ម៉ាក់ ខ្ញុំធ្វើគ្រប់យ៉ាងព្រោះតែពាក្យថាសងគុណ តែលិទ្ធផលចុងក្រោយទៅជាយ៉ាងណាម៉ាក់ដឹងទេ? ខ្ញុំប៊ិសតែស្លាប់»

🍂ប៉ាចុង🍂Where stories live. Discover now