១១៧~១១៨

288 6 0
                                    


រឿង
#ប៉ាចុង
  part:១១៧~១១៨

     {»«}វៃអីទាំងព្រឹកនិង។ពូមិននិយាយតែមាត់ទេតែកាយវិការបានបញ្ជាក់ឲ្យឃើញច្បាស់ឡើងនាយស្ទុះប្រកបខ្លួនទ្រោមមកលើរាងកាយតូចល្វត់ល្វន់ខាងក្រោមដោយធ្វើឲ្យនាងភ័យបែកញើសសស្រាក់ពេញចិញ្ចើមតែពូក៏ដៃលើកមកជូតញើសឲ្យនាងទាំងញញឹមច្រឡឺមឡើងស្ញេញស្ញាញដាក់នាងទើបឱនមុខចុះចូលក្បែរត្រចៀករបស់នាងបន្តិចទើបបង្ហើរសំនៀងសួរនាំ៖

«យ៉ាងម៉េចមិនទាន់បានចាប់ផ្ដើមផងខ្លាចហើយឬ?»
«ចង់វៃអី?ខ្ញុំចង់ទៅងូតទឹកហើយខ្ញុំឃ្លាន»
វឹប!
និយាយហើយនាងក៏រុញនាយឲ្យចេញនាយក៏បន្ទន់ខ្លួនចេញទៅតាមកម្លាំងច្រានរបស់នាងទៅ
នីខេល៍ក៏ស្ទុះក្រោកឡើងប្រញាប់ទម្លាក់ជើងចុះពីគ្រែដើរតាំងៗចូលក្នុងបន្ទប់ទឹក។

«ហូយ!ពូនេះទុកចត្តមិនបានកំហូចណាស់'តុ!តុ'អាយយ»
~ចូលមកដល់ក្នុងបន្ទប់ទឹកស្រាប់តែភ្ញាក់និងសម្លេងគោះទ្វារ នាងក៏ច្រឡំដៃបើកទ្វារចេញមកវិញតែក៏ប្រទាក់និងរាងកាយមាំទាំចាប់នាងជាប់រុញនាងឲ្យពិតចិញ្ចាំងធ្វើឲ្យនាងភ្ញាក់បុកពោះផឹបៗស្លន់ឡើងងើយមើលមុខនាយទាំងអារម្មណ៍កញ្ច្រោលដៃប្រឹងរុញនាយឲ្យចេញតែ~
«ពូ!ចង់ធ្វើអី?»
«ចង់ងូតទឹកនិងណាស់»
«បើចង់ងូត!ចូលទៅចាំខ្ញុំងូតតាមក្រោយក៏បាន»
«ចង់ងូតពីរនាក់»
«អត់ទេ!»
«ហេតុអី?»
«ខ្មាស់អៀន»
«ទើបមកអៀនអីពេលនេះនោះ?»
«ដូចពូមិនយល់ទេ!»

នាងតបទៅនាយទាំងមុខក្រហមប៉េសដូចជម្ពស់សេកតែដៃប្រឹងលើកមកបិតបាំងមុខមិនឲ្យនាយឃើញឡើយ។
«ទៅចូលទៅងូតទឹក»
«ពូកុំធ្វើបាបខ្ញុំណាស់»
«ពុធ្ធោ!អើយអ្នកណាទៅដាច់ចិត្តធ្វើបាបនោះទោះធ្វើបាបក៏ធ្វើឲ្យថ្នមផ្អែមល្ហែមដែរសឺត!'ពូថើបអី'»

«ថើបថ្ពាល់ឯងនិងហើយក្រអូបណាស់ជាប់ចិត្ត»
និយាយហើយក៏ឱនមុខច្រឡឺមទៅថើបនាងមួយខ្សឺតឲ្យត្រជាក់ចិត្តសិនរួចហើយក៏ទាញនាងចូលទៅងូតទឹក។

  តុអាហារ!
  
  ងូតទឹករួចអ្នកទាំងពីរក៏ចុះមកញាំុំអាហារពេលព្រឹកជាមួយគ្នា មើលចុះមុខនីខេល៍នៅក្រហមមិនទាន់បាត់ទេព្រោះតែអៀន ហើយពេលងូតទឹកទៀតសោតម៉ែអ្ហើយមិនដឹងបានឃើញអីខ្លះតែណ្ហើយចុះកុំគិតស្រម៉ៃអំពីរូបនោះទៅគឺបានហើយ។

«ពូចូលធ្វើការវិញខ្ញុំមានទួនាទីអីដែរទៅ?»
ញាំុំអាហារពេលព្រឹករួចដូរមកអង្គុយនៅបន្ទប់ទទួលភ្ញៀវនីខេល៍ក៏សួររកការងារ នោះចង់ចូលធ្វើការទំនងជាអស់លុយចាយហើយមើលទៅ។
«យ៉ាងម៉េចអស់លុយចាយហើយមែនទេ?បានជាសួររកការងារនោះ?»
«រឿងលុយនោះគឺអស់យូរហើយ»
«អុញ៎!អស់លុយចាយមិនប្រាប់Daddyឲ្យដឹងផងហើយចង់បានអីអស់អីប្រាប់មក»
«Daddy កញ្ចាស់ខ្ញុំមិនចង់រំខាន»
«'ផាច់'អូយឈឺណាស់ពូ»
«ឈឺឲ្យដឹងថាចាស់នេះ នេះមិនខ្សោយទេខ្លាំងណាស់នាងអ្ហើយ..»

ខ្លួនចាស់មែនគេថាចាស់មិនបានលើកដៃមកផ្ទាត់ចិញ្ចឹមនាងមួយផាច់ធ្វើឲ្យនីខេល៍លើកដៃអង្អែលថាឈឺ។
«ពូឆ្លើយមកឬចង់ឲ្យខ្ញុំទៅធ្វើជាអ្នកអនាម័យដូចកាលពីមុន?»
«ធ្វើប្រពន្ធខ្ញុំល្អទេ?»
«អ្ហើយ!អារឿងធ្វើប្រពន្ធនោះខ្ញុំព្រមយូរហើយ»
«ងាយម្ល៉េះស្រលាញ់ខ្ញុំខ្លាំងឬ?»
«មិនសាំទេស្រលាញ់ថាស្រលាញ់ហើយមានសិទ្ធស្មើរគ្នាសោះមិនចាំបាច់ឲ្យតែខាងប្រុសសារភាពមុនទេ»
«តែខ្ញុំសាភាពប្រាប់ឯងយូរហើយឯងមិនដែរចាប់អារម្មណ៍»
«ទៅ!ខ្ញុំស្រលាញ់ពូហើយស្រលាញ់ខ្លាំងបំផុត»
«ហាមក្បត់ហាមកុហក!»
«មិនទេ!ប្រាប់មកថាខ្ញុំធ្វើការផ្នែកណា៎?»
«អ្នកគ្រប់គ្រង់បេះដូងខ្ញុំចង់ទេ?»
«និយាយសាច់ការមក»
«ខ្ញុំចង់ឲ្យឯងគ្រប់គ្រងក្រុមហ៊ុនរបស់លោកប៉ាអ្នកម៉ាក់របស់ឯងវិញណា»
«ហឹុម!តែខ្ញុំត្រូវរៀនពីរឆ្នាំទៀតទើបចប់ណាស់ពូ»
«ពីរឆ្នាំវាមិនយូរទេ!»
«ខ្ញុំចង់ទៅរៀននៅអាមេរិច»
«~»ឮបែបនេះពូក៏ស្ងាត់លែងតបតសម្ដីទៅនាងទៀតហើយតែនីខេល៍ក៏ងើយមើលមុខនាយសួរនាំម្ដងទៀត។

«ពូឆ្លើយមកថាឲ្យទៅឬអត់?»
«អុញ៎!រឿងអីថាមិនឲ្យទៅនោះចង់ទៅពេលណាប្រាប់មកខ្ញុំរៀបចំឲ្យ»
«សុំទៅសប្ដាហ៍ក្រោយបានទេ?»
«អឹុម!បានតើ តែហាមក្បត់ណាស់ឯងត្រឡប់មកវិញរៀបការជាមួយខ្ញុំ»
«ខ្លាចតែពូទេតែក្បត់នោះ»
«អត់ក្បត់ទេខ្ញុំនិងរក្សាភាពនៅលាវចំនួនពីរឆ្នាំហើយរស់នៅជាមួយម្ដាយចាំឯងត្រឡប់មកវិញនោះអី!»
«ចា៎!ពូខ្ញុំជឿពូសូមនៅជាមួយម្ដាយរបស់ពូឲ្យសប្បាយចិត្តចុះ ពេលខ្ញុំត្រឡប់មកវិញពូជាប្ដីខ្ញុំហើយ»
«បាទ!»
  យល់ផងគេនិយាយលះៗតែម្ដង។
រងចាំភាគបន្ត

~ជួបលោភ~

🍂ប៉ាចុង🍂Where stories live. Discover now