១១៥~១១៦

298 7 0
                                    


រឿង
#ប៉ាចុង
Part:១១៥~១១៦

   ឱបនាយក៏សូកដៃចូលចង្កេះនាងខ្លឹបឱបតែឱបហាក់មិនចេញចិត្តសោះដូចមានអ្នកបង្ខំឲ្យឱប ជាការពិតបុរសកំសត់ម្នាក់នេះត្រូវបានក្មេងរូបស្រស់សោភាវ័យក្មេងបង្ខំឲ្យនាយឱបនាងមែន(អ្នកអាននិងខ្ញុំជាសាក្សីរស់)

«ញញឹម!ទៅ»
«ហា៎!»
«ថើបផង»
«អ៊ុប»
ឃើញទេពូធ្វើតាមនាងគ្រប់យ៉ាងនាងឲ្យមកវិញគឺមកនាងឲ្យថើបគឺថើប។នាយឱនថើបថ្ងាស់នាងមួយខ្សឺតរួចក៏ងើបមុខមកធ្វើធម្មតាធ្មឹងដូចព្រះសីុម៉ង់តែនីខេល៍ក៏ពេបមាត់ឡើងងើយទៅថើបចង្កានាយមួយខ្សឺតវិញ រួចឱនអឹបត្រចៀកផ្ទៀងស្ដាប់ស្នូរបេះដូងរបស់នាយដែរកំពុងតែលោតញាប់ញ័រនោះ ទើបនាងនឹកឃើញសួរសំណួរទៅកាន់នាយ។

«ឆ្លើយមក ពូនិយាយអីជាមួយអ្នកមីងនោះ?»
«គ្មានរឿងអីធំដុំទេ!»
«ម្ដេចក៏លាក់?»
«មិនបានលាក់គ្មានរឿងអីពិតមែនណាស់»
«អត់ជឿទេបើមិនប្រាប់ខ្ញុំនិងស្អប់ពូហើយ»
«នាងយកចិញ្ចៀនមកសង'អឹ'»
គ្រាន់តែឮថាម៉ូរ៉ា យកចិញ្ចៀនមកសងនោះនីខេល៍ក៏ប្រលែងខ្លួននាយរួចឈរដកគម្លាតបន្តិចទើបនាងងើយសម្លឹងមើលមុខនាយម្ដងទៀតដោយនិយាយឡើង។

«ស្ដាយណាស់ដែរខ្ញុំនៅរស់!បើខ្ញុំស្លាប់ពូនិងអាចរស់នៅជាមួយស្រីនោះយ៉ាងមានក្ដីសុខមិនខានទេ»
«មិនមែនទេ!ខ្ញុំស្រលាញ់ឯងខ្ញុំមិនរស់នៅជាមួយរ៉ាទេ»
«ពូទៅបន្ទប់ពូងូតទឹកសម្រាកចុះ!»

  ++++

  ងូតទឹករួចរាល់ហើយនីខេល៍ក៏មកអង្គុយត្រមោចបន្តិចនៅសាឡុងតែនាងក៏ចាប់អារម្មណ៍និងក្រដាស់ដែរខ្លួនទៅពិនិត្យសុខភាពនិងទទួលយកការថែទាំផ្ទៃពោះជាមួយពេទ្យនោះ មានទាំងថ្នាំជាតិដែកថ្នាំពង្រឹងកោសិកាដល់ក្មេងនិងរូបថតអេកូពណ៌ព្រាលៗមួយសន្លឹកដែរមើលមិនទាន់ដឹងថាកូនភេទប្រុសឬក៏ស្រីឡើយ រូបអេកូនោះមានត្រឹមដុំឈាមតែប៉ុណ្ណោះដែរត្រូវថ្ងៃស្អែកនេះជាសប្ដាហ៍ទី១៦ស្មើនិងរយ:ពេល៤ខែនាងត្រូវទៅពិនិត្យម្ដងទៀតហើយក៏បានឃើញមុខក្មេងកាន់តែច្បាស់ ហើយក៏ដឹងពីភេទរបស់ទារកផងដែរ នាងជាមួយនាយកេនខំគេងរាប់ថ្ងៃដើម្បីរងចាំគ្រប់បួនខែនិងអាលបានទៅពិនិត្យម្ដងទៀត តែគ្រប់យ៉ាងគឺសូន្យ។

🍂ប៉ាចុង🍂Where stories live. Discover now