៨៣+៨៤

428 11 0
                                    


      រឿង🍂
#ប៉ាចុង🍂 part:៨៣+៨៤

 
        «~»បន្ទាប់ចេញពីក្រុមហ៊ុនហើយនីខេល៍ក៏ដើរមកឡានវិញហើយប្រាប់ទៅកូតូមិនឲ្យជូនទៅរៀននោះទេនាងសុំជិះតាក់សីុមួយថ្ងៃហើយព្រោះថានាងត្រូវទៅច្រើនកន្លែងណាស់ទើបមិនចង់ឲពូកូតូពិបាកច្រើន នាងជិះតាក់សីុមកដល់សាលាហើយតែបែរជាដូចចិត្តឲ្យតាក់សីុជូននាងទៅផ្សាទំនើបវិញ

  +++
  ផ្សាទំនើប

  មកដល់ហើយនាងក៏ចាប់ផ្ដើមទាញកាតចេញពីការបូបមើលហើយទើបញញឹមពព្រាយថើបកាតមួយខ្សឺតទើបដើរចូលទៅ~

«១៥០លានមែនទេបានយើងនិងចាយឯងឲ្យអស់ចាំមើលអាកញ្ចាស់នោះនិងអីបាននៅស្លាប់រស់ជាមួយស្រីមុខប៉ែនោះទៅកុំខ្វល់ពីយើង!យើងនិងបំផ្លាញលុយឯងឲ្យរលាយហើយចាំមើល នាងមុខប៉ែនោះក៏ដូចគ្នាស្អប់ណាស់មករកប្ដីយើងដល់កន្លែង»

  អុញ៎!ក្រោយខ្នងហៅគេសុទ្ធតែប្ដីៗទៀតប៊ីខេល៍🤔ប្ដីពន្ធអី?

   នាងចូលមកខាងក្នុងបានកម្ម៉ង់របស់ជាច្រើនមានដូចជាតុក្តាអាហារសៀវភៅកាតាបនិងសម្លៀកបំពាក់សម្រាប់ក្មេងឃើញទេនាងមិនចាយលុយឲ្យឥតប្រយោជន៍ទទេនោះឡើយគឺនាងចូលមកកម្ម៉ង់របស់ជាច្រើនសម្រាប់ក្មេងៗដែរកំព្រីកំព្រានិងចាស់ជរាទូរគត់ នាងចេះអាណិតចេះឲ្យទានទៅអ្នកដែរចង់បាននាងក៏ឆ្លៀតទៅលេងជាមួយក្មេងៗព្រោះតែនាងយល់ថាជីវិតគ្មានម៉ាក់ប៉ាវាលំបាកយ៉ាងនេះក្មេងៗនៅសំណាងជាងនាងផងនាងវិញជីវិតដូចរស់នៅក្នុងភពងងឹតកាលកន្លងមកនោះ។

  ត្រឡប់មកវិញនាងចំណាយលុយអស់ច្រើនហើយក្នុងការទិញកម៉្មង់របស់តែខ្លួននាងផ្ទាល់មិនបានទិញអ្វីនោះទេ!!នាងដើរកាត់ហាងសម្លៀកបំពាក់មួយកន្លែងក៏ក្រលែកឃើញក្រវាត់កមួយដែរព្យួរនៅទូរកញ្ចក់នាងស្រាប់តែនឹកឃើញពេលសីុរ៉េក្រវាត់កឲ្យទៅលោកប៉ាកេនទើបនាងចូលទៅរើសទិញមួយទៅទុកឲ្យនាយ។
«ក៏ស្អាតសមនិងមនុស្សចំណាស់ទិញឲ្យហើយបើមិនយកទេយើងរិទ្ធកឯងឲ្យស្លាប់និងខ្សែនិងតែម្ដងហើយចាំមើលចុះ»🤔

+++
  ~បន្ទាប់ពីយករបស់ទៅឲ្យក្មេងៗនៅមណ្ឌលកំព្រារួចនីខេល៍ក៏ទៅបរិច្ចាលុយទៅកាន់សាលាទីដាច់ស្រយ៉ាល់និងមន្ទីពេទ្យដែរខ្វះខាតជាច្រើនទៀតលោកអ្នកដឹងទេនោះជាបេសកម្មដែរនាងប៉ងមកតាំងតែពីតូចកាលនៅតូចលោកប៉ានាងធ្លាប់ប្រាប់ថាពេលគាត់ទំនេគាត់និងនាំកូនស្រីទៅបរិច្ចាចំណាយប្រាក់ទិញរបស់ឲ្យក្មេងឯនាងតូចនីខេល៍ទន្ទឹងចាំអើយចាំៗរហូតលោកប៉ាលាចាលោកនេះទៅចំណែកអ្នកម៉ាក់ក៏សន្យាដូចនេះដែរតែអ្នកម៉ាក់មិនទាន់មានពេលទំនេផងគាត់ក៏ទៅចោលនាងម្នាក់ទៀត ទើបនាងបើកចិត្តទទួលធ្វើតែម្នាក់ឯងដើម្បីបានបុណ្យចែកជូនលោកអ្នកមានគុណឲ្យគាត់ទៅកាន់ទីដែលស្ងប់សិខៈខាងបរលោកដ៏ចម្រើននោះ។

  ++ម៉ោង៥:៤០នាទីល្ងាច++

  មកមើលលោកប៉ាចុងយើងវិញខណ:វេលានេះដែរកំពុងតែដើរទៅមកៗក្នុងផ្ទះទាំងចិញ្ចើមចង់ចិត្តចង់ហក់ទៅទាត់កូតូឲ្យសន្លប់ឥឡូវនេះទេ មិនដឹងខឹងរឿងអីឡើយ។
  «ឯងនេះ!ហេតុអីក៏បណ្ដោយគេទៅតែឯងបែបនេះហាស់??»
«សុំទោសៗ!ចៅហ្វាយ»
«ឯងសុំទោសៗហើយតើបេះដូងយើងត្រឡប់មកវិញដែរទេហាស់»🤔
«បេះដូង! »
«កុំមកឆ្ងល់ឯងចេញពីមុខយើងឥឡូវភ្លាមទៅ»

  បើដេញហើយកូតូនៅធ្វើអីទៀតនាយមានតែទៅឲ្យផុតពីមុខចៅហ្វាយទៅ។

  លុះម៉ោង៧:៥០នាទី ក៏មានតាក់សីុមួយគ្រឿងឈប់នៅខាងមុខទើបនាយអើតមើលហើយឃើញដំដើរតូចចុះមកទាំងមុខរីក~

«នោះបេះដូងខ្ញុំមកវិញហើយ» ប្រុយនិយាយហើយនាយបែរជាស្ទុះរត់ឡើងទៅបន្ទប់ប្រញាប់សម្រួលអារម្មណ៍រួចធ្វើជាទាញឯកសារមកមើល។
ចំណែកនីខេល៍ដើរមកដល់បន្ទប់ហើយក៏ក្រលែកមើលបន្ទប់ទល់មុខបន្តិចក៏ឃើញថាបើកទ្វាជំហរទើបដើរចូលទៅមើលបន្តិចតែក៏ឃើញលោកប៉ាចុងមើលឯកសារមើលស្ទើតែគ្របមុខហើយទើបនាងដើរទៅទាញចេញពីមុខនាយ។

«ពូធ្វើអី?»
«'''»ស្ងាត់គ្មានការឆ្លើយតបនាយក៏លើកឯកសារឡើងវិញធ្វើឬកមិនតបតទៅនាងតូចវិញឡើយ
«ម្ហ៉េ!សួរមិនឆ្លើយ»
«ក៏មើលទៅនេះកំពុងតែរវល់ការងារគ្មានពេលដើរលេងយប់ប្រលប់បានចូលផ្ទះដូចអ្នកខ្លះទេ!»
«អ្នកណា៎គេ?»
«គឺគេម្ដុំៗនេះហើយ»
«ហឺ!មើលទៅពូដូចជារវល់ណាស់ណ៎!គ្រាន់តែមើលឯកសារសោះដកដង្ហើមស្ទើរផុតម្ដងៗហើយដូចមនុស្សទើបរត់គេចពីអីមកអញ្ចឹង»
នាងនិយាយចំអន់ព្រោះតែពេលដើរចូលមកនោះនាងឃើញនាយរត់ឡើងមកស្ទើបាក់កហើយ។

«ស្រេះរឿងការងារមិនមានពេលញាំុំសាំចង់ឈ្លោះអីទេ»
«ហឹុម!ការងារច្រើនដល់ថ្នាក់កាន់ឯកសារបញ្ច្រាស់បែបនេះឬ»នាងនិយាយទាំងទាញតម្រង់ឲ្យនាយវិញលើកនេះអាម៉ាស់ស្ទើជ្រែកភពហើយពូកេនអ្ហើយ!
«អុញ៎!បញ្ច្រាស់មែន»
«ស្មុគដល់ថ្នាក់នេះឬ »
«អឹុម!»
«ខ្ញុំទៅបន្ទប់ហើយ'អឹប'ពូលែងទៅ»
និយាយរួចនាងប្រុងឈានជើងដើរចេញតែដៃមាំក៏ចាប់ទាញកញ្ឆក់ចង្កេះតូចឲ្យមកអង្គុយលើភ្លៅរួចទាញកាតាបចេញពីស្មានាងទើបនាយលើកចង្កាមកប្រថាប់លើស្មាតូចទាំងដៃឱបរឹទ្ធខ្លួននាងជាប់។
«កន្លែងនេះមិនមែនសម្រាប់ខ្ញុំអង្គុយទេខ្ញុំឃើញស្រីនោះអង្គុយត្រង់នេះដែរណាស់ហេតុអីក៏នាងអង្គុយ??»
«បាត់បេះដូងម៉ាថ្ងៃឈឺណាស់ដឹងអត់»
«អត់ទេ!សួរគោនិយាយក្របី»

     អូអានិងភាគស្វីតមែន🤔

🍂ប៉ាចុង🍂Where stories live. Discover now