១០៩+១១០

312 7 0
                                    


  រឿង
#ប៉ាចុង

   Part:១០៩~១១០

 
   ខណ:ពេលនេះដែរនាយកេនរួមជាមួយកូនចៅក៏ប្រញាប់ចេញតាមរកនាងតូចនីខេល៍នាយបារម្ភលាយភ័យហើយព្រោះតែតាមរកមួយស្របក់ធំហើយមិនបានតម្រុយអ្វីសោះ។
«ចៅហ្វាយ!ដឹងកន្លែងអ្នកនាងតូចនីខេល៍ហើយទាន!»
កូតូប្រាប់ហើយនាយក៏ធូទ្រូងខ្សាកមកវិញទើបប្រញាប់បញ្ជារ~
«បើកឡានឲ្យលឿនទៅបេះដូងយើងជិតរលាយហើយកូតូ»
ចំណិតក៏ប្រាប់បន្ថែមល្បឿនលឿនសេ្លវបរទៅកន្លែងដែរផ្ដល់សញ្ញារឲ្យនោះ។

+++++

«លែងយើងទៅលែង!ហឹុកៗពូកេននៅណា៎មកជួយខ្ញុំផងខ្ញុំខ្លាចណាស់ពូ»
ទើបតែរួចចាកទុកឥឡូវមកជួបទុកទៀតរឿងរ៉ាវកើតឡើងកាលពីប៉ុន្មានខែមុននាងមិនទាន់និងបាត់ភ័យព្រួយកង្វល់ក្នុងចិត្តផងតែនេះត្រូវមកជួបរឿងថ្មីថែមមួយទៀត។
សម្លេងស្រែកហៅឈ្មោះបុរសទីស្រលាញ់ឲ្យមកជួយនាងប្រឹងស្រែកផងយំផងព្រោះតែខ្លាចបុរសចំពោះមុខដែរកំពុងតែកាន់កាំភ្លើងតម្រង់មកនោះសម្លាប់នាងខ្លាំងណាស់ដ្បិតថារស់នៅពិបាកតែនាងក៏មិនចង់ស្លាប់នៅពេលនេះដែរ។

«រងចាំ១៥នាទីទៀតនាងឯងនិងស្លាប់ហើយអាកេនវានិងឆ្កួតស្លាប់មិនខានឡើយ»
«គ្មានហេតផល!ឯងនិងប៉ារបស់ឯងចង់បានតែរបស់អ្នកដទៃ'ផាំង'អាយ»

ខ្លាចណាស់តែមាត់នៅតតាំងប៉ប៉ាច់បែបនេះទើបនាយខេនបាញ់បង្ហើរមួយគ្រាប់ផ្លាតទៅត្រូវដៃសំណាញ់ដែរចងនីខេល៍នោះធ្វើឲ្យនាងស្រែកចាចឡើងទាំងភ័យប្រហោងពោះធ្លុង។
«ជិតស្លាប់ហើយកុំមកគ្រាន់បើ អាកេនអាកូនគ្មានម៉ែឪវាចាប់ប៉ាយើងដាក់គុក ដោយសារតែវាទើបប៉ាយើងចូលគុកទាំងមានជំងឺតែក៏ត្រូមានការដោះដូរជីវិតនាងឯងនេះហើយ»

«ឈប់ព្រូសទៅអាកម្បែងក្បាលយើងមិនបាញ់សម្លាប់ប៉ារបស់ឯងនោះវាគ្រាន់ហើយយើងលះបង់មិនសម្លាប់សត្វដូចជាប៉ារបស់ឯងនោះទេឯងគួរដឹងគុណយើងទៅពពួកសត្វនរកមកចាប់ជាតិ»

ខណៈ:ពេលដែរនិយាយផងដៃតម្រង់កាំភ្លើងនាយខេនក៏ត្រូភ្ញាក់បន្តិចព្រោះមិនដឹងថានាយកេនតាមមករកឃើញតាំងពីពេលណាទេ
និយាយរួមអាគាត់នេះទៅលឿនមកលឿនមែនតើ។

🍂ប៉ាចុង🍂Where stories live. Discover now