១០១+១០២

386 5 0
                                    

រឿង
   #ប៉ាចុង
ភាគ:១០១+១០២

   (»«)គ្រាន់តែឮពេទ្យប្រាប់ថាមានកូនសម្លេងព្រមគ្នាក៏ស្រែកឡើងធ្វើឲ្យពេទ្យឆ្ងល់និងអ្នកទាំងពីរបន្តិច។ឯទឹកមុខក៏ញញឹមមើលមុខគ្នាពូកេនក៏ទាញនាងមកឱបជាប់អង្អែលខ្នងតូចតិចៗចំណែកនាងតូចវិញបែរយំហូរឡើងមកលែងដឹងខ្មាស់ពេទ្យអីហើយ។
«យំធ្វើអីឯងមិនសប្បាយចិត្តឬ?»
«ហឹុកៗ!ពូកូនរបស់យើងមែនទេ?»
«អឹុម!មែនហើយ»

«អុញ៎!អញ្ចឹងលោកខាងនេះមិនមែនជាអាណាព្យាបាលទេឬ?»
ពេទ្យឆ្ងល់អេះក្បាលឆាច់ៗទាំងសួរសំណួរទៅកាន់អ្ន!កទាំងពីរទើបរាងក្រាស់របស់យើងប្រលែងកាយតូចឲ្យនាងអង្គុយចុះវិញទើបនិយាយតបទៅគ្រូពេទ្យ។

«មែនហើយនាងជាប្រពន្ធយើង!'ហេតុអីក៏ថាជាអាណា'កុំសាំបើពិនិត្យរួចហើយយើងនាំប្រពន្ធយើងទៅវិញ»ពេទ្យចង់បានចម្លើយទៀតតែត្រូវរាងក្រាស់បោះសម្ដីប្រាវធ្វើឲ្យគាត់ស្ងាត់មាត់ទៅវិញ។

  ++++
  ~ចេញពីពិនិត្យរាងកាយនិងសុខភាពហើយក្រោយដឹងថាខ្លួនទទួលបានសមាជិកថ្មីនោះនាយក៏ថ្នាក់ថ្នមខ្លួនតូចច្រឡឹងនេះដើរបណ្ដើរនាយសឹងតែលើកបីខ្លួនស្រីតូចទៅហើយ។

«ហត់ទេ?»ខណ:ដែរនៅក្នុងជណ្ដើរយន្តចុះទៅជាន់ទីពីរវិញនោះនាយក៏សួរនាងតូចដែរធ្វើមុខជូរញិញដាក់នាយនោះដោយដៃលើកមកច្បិចថ្ពាល់តូចបន្តិចទើបនាងតបវិញ។
«ហត់អី!ទៅជិះជណ្តើរយន្តសោះនិង!តែថាពូចុះជាន់ទីពីរធ្វើអីទៅ?»
«ដល់ហើយបន្ទប់នោះចូលសិនទៅឯងនិងដឹងហើយ»

~ចូលមកដល់ហើយនាយជាមួយស្រីខេល៍ក៏ឃើញបុរសម្នាក់អង្គុយបែរមុខទៅខាងក្រៅអាគារទាំងទឹកមុខញញឹមស្រស់ហាក់ដូចជាគាត់កំពុងតែបានឃើញពិភពលោកថ្មីអញ្ចឹង។
«លោកពូ»
នាយហៅបុរសនោះហើយគាត់ក៏បែរមុខមកញញឹមដាក់ថេយ៍កេនស្ងេញទើបតបសម្ដីមកវិញ។
«ក្មួយរបស់ពូច្រើឆ្នាំហើយដែរពូមិនបានឃើញមុខរបស់ឯង»

(បញ្ជាក់លោកពូមានឈ្មោះថាហុងឈិនជាប្អូនប្រុសបង្កើតរបស់ម៉ាក់ថេយ៍កេននេះហើយគាត់បានឈឺអស់ជាច្រើនឆ្នាំហើយដោយសារ)
«លោកពូខ្ញុំនៅតែមិនដែរដឹងសោះថាលោកពូឈឺដោយសារអីចំណែកអ្នកមីងក៏ប្រាប់ខ្ញុំថាចាំលោកពូភ្ញាក់ពីការគេងជាយូឆ្នាំនេះសិនចាំឲ្យពូប្រាប់ខ្ញុំដោយខ្លួនឯង ណាមួយនៅរឿងទាក់ទងក្នុងការស្លាប់របស់អ្នកម៉ាក់ទៀតខ្ញុំសួរលោកប៉ាតែលោកមិនដែរប្រាប់ខ្ញុំឡើយ»

~នាយរៀបរាប់ប្រាប់ពូត្រឹមប៉ុណ្ណេះតែមិនដែរប្រាប់ថាប៉ានាយធ្វើបាបនាយទៅកាន់លោកពូទេ!
«គេនោះមិនមែនជាប៉ាបង្កើតរបស់ក្មួយឡើយគេជាឃាតករ»

ក្ដុក!
ស្ដាប់ឮហើយនាយទុនជើងញ័ររន្ធត់ហាក់បីដូចកូនចាបត្រូវទឹកព្រោះតែឮលោកពូនិយាយឃ្លាចុងក្រោយនោះ។
«ទាន់មានឱកាសរស់ពូនិងប្រាប់ក្មួយឲ្យអស់អាម្សៀរនោះវាមិនមែនជាប៉ាបង្កើតរបស់ក្មួយឡើយប៉ាបង្កើតរបស់ក្មួយត្រូវសម្លាប់តាំងពីក្មួយក្នុងពោះម៉ាក់របស់ក្មួយម្ល៉េះ វាជាមិត្តរបស់ប៉ាក្មួយណាស់វាលោភលន់ខ្លាំងណាស់ក្រោយមកដល់ពេលក្មួយកើតវាក៏ចាប់ជំរិតឲ្យម៉ាក់ក្មួយសីុញ៉េប្រគល់គ្រប់យ៉ាងឲ្យទៅវាវាបាញ់សម្លាប់ប៉ាក្មួយចំពោះមុខបងស្រីធ្វើឲ្យគាត់ខ្លាចៗរហូតស្ទើតែត្រូវក្លាយជាមនុស្សវិកល បន្ទាប់ទើបអាចង្រៃហាននេះវាប្រមូលធ្វើជាម្ចាស់រួមទាំងធ្វើជាឪពុកក្លែងក្លាយរបស់ក្មួយដោយប្រើឈ្មោះប៉ារបស់ក្មួយមកសព្វថ្ងៃនេះហើយចំណែកអ្នកដែរដឹងរឿងគឺវាសម្លាប់ចោលទាំងអស់សូម្បីតែពូតែពូបានជីវិតថ្លៃទើបរួចផុតមកណាស់»

~កេននាយស្ដាប់ហើយបេះដូងស្ទើតែឈប់លោតទៅហើយនេះនាយស្មានមិនដល់សោះ។
«៣៥ឆ្នាំមកនេះខ្ញុំរស់នៅជាមួយឃាតករឬ?»
«~»លោកពូក៏ងួកក្បាលដោយមិនតបឯថេយ៍កេននាយបែរជាច្រាលទឹកភ្នែកចុះមកតែក៏មានដៃតូចលើកមកជូតឲ្យភ្លាមទើបនាយត្រូវលេបទឹកភ្នែកចូលវិញ។
«តើការស្លាប់របស់លោកប៉ាអ្នកម៉ាក់របស់ខ្ញុំវេនាយ៉ាងណា៎ទៅលោកពូខ្ញុំមិនដែរឃើញរូបលោកសូម្បីតែម្ដង»
«ប៉ាក្មួយស្លាប់តែម៉ាក់របស់ក្មួយមិនទាន់ស្លាប់ទេ»
«លោកពូពិតឬ?»
«ពិត!»
«ម៉ាក់នៅឯណា៎ទៅលោកពូ?»
«ចាំពូប្រាប់ថាគាត់នៅឯណា៎តែក្មួយត្រឡប់ទៅដោះស្រាយជាមួយអាឃាតករនោះសិនទៅ»

+++

ត្រឡប់មកផ្ទះវិញនីខេល៍លួងលោមនាយរហូតព្រោះតែមិនចង់ឲ្យនាយគិតច្រើន។
«នាងតូចឯងគិតថាខ្ញុំជាមនុស្សអាក្រក់ណាស់ពិតទេ?»
«អត់ទេពូ!ខ្ញុំក៏ដឹងថាបុរសនោះជាអ្នកសម្លាប់ម៉ាក់ខ្ញុំដូចគ្នាតែក្មេងដូចខ្ញុំទៅធ្វើអីបានទៅ!»
«ខ្ញុំជាអ្នកធ្វើ!ធ្វើឲ្យគេទទួលគ្រប់យ៉ាងដែរគេបានសាង»
«ពូគិតយ៉ាងម៉េចទៀត'សម្លាប់វាចោល'»
«ពូកុំអីប្រគល់គាត់ទៅឲ្យប៉ូលិសទៅ»
«ងាយពេលសម្រាប់មនុស្សដូចជាគេ»
«ច្បាប់មានទុកសម្រាប់ចាត់ការមនុស្សអាក្រក់ដូចគេនោះ»
«ចុះ!ឯងមិនចាប់ខ្ញុំឲ្យប៉ូលិសដែរទេឬ?»
«!ចាប់ពីបទអី?»
«ធ្វើឲ្យមានកូនេះអី»
«ឆ្កួតអ្នកណា៎ឲ្យប៉ូលិសចាប់ប្ដីខ្លួនឯងនោះ»
«អុញ៎!»
«មែនណាស់»

       រងចាំភាគបន្ត
#បីកុំបូការពារ
         ~ជួប~

🍂ប៉ាចុង🍂Where stories live. Discover now