EP12: ឈប់ហៅឈ្មោះខ្ញុំទៅ💔🍁

1.2K 112 0
                                    

*ក្រាក!!!!*

បន្ទាប់ចំណាយពេលធ្វើធុរ:ផ្ទាល់ខ្លួមនៅក្នុងបន្ទប់ទឹកអស់រយះពេល40នាទីជាងមក នាយក្រាស់ជុងគុកក៏ដើរចេញមកវិញដោយមានត្រឹមតែកន្សែងរុំចង្កេះមួយប៉ុណ្ណោះ ក៏ដើម្បីចង់អួតបង្ហាយពី six pickនិងរូបរាងសង្ហាស្រីណាក៏តាមស្រឡាញ់ របស់ខ្លួនអោយថេយ៉ុងឃើញ

"នោះខោអាវ!!!ស្លៀកពាក់អោយលឿនទៅ "ថាតែប៉ុណ្ណេះ នាយតូចក៏ផ្អែកខ្នងនិងគ្រែអង្គុយចុចទូរស័ព្ទធ្វើប្រងើយ មិនបានគិតខ្វល់ពីនាយក្រាស់ដែលឈរហួសចិត្តនិងខ្លួនបន្តិចនោះទេ

"នែ!!!ឯងគ្មានអារម្មណ៍ស្អីខ្លះទេហេស??"នាយសង្ហាជុងគុកនៅតែមុខក្រាសមិនព្រមទៅស្លៀកពាក់អោយត្រឹមត្រូវនោះទេ នាយមិនជឿនោះទេថាក្មេងម្នាក់នេះមិន ជ្រួលជ្រើមនិងរាងកាយរបស់ខ្លួន មិនដូចជាអ្នកសរសេរនិងអ្នកអានសោះ(ហីក៏ជឿជាក់ម្ល៉េះប្ដី🙄)គួរអោយខឹងមែន

"ហឹម???មានអារម្មណ៍ស្អី...ហូៗ!!!សម្ដៅទៅលើសាច់ដុំរបស់លោកនុងមែនទេ!!?ហាសហា ខ្ញុំមិនចូលចិត្តប្រុសសាច់ដុំធំៗដូចជាលោកនោះទេ"ថេយ៉ុងនិយាយទាំងមាត់ក្បត់ចិត្តការពិតទៅគេក៏ចូលចិត្តប្រុសសាច់ដុំដែរ ហិៗ..តែដោយចង់ផ្ចេញជុងគុកគេក៏និយាយបែបនេះទៅ អ្នកណាមិនចង់បានប្រុសសាច់ដុំធំៗធ្វើជាប៉ាៗស្ករនោះលោកអើយ!!!

"បានហើយ!!!កុំនិយាយច្រើនទៅពាក់ខោអាវអោយលឿនទៅ និងអាលបានញ៉ាំបាយ ខ្ញុំប្រញ៉ាប់គេង"កាលបើឃើញជុងគុកមិនតបគិតតែពីសម្លក់ខ្លួន ថេយ៉ុងក៏និយាយបន្តរទៀត

SKIP______////_____

នៅតុអាហារក្នុងបន្ទប់ថេយ៉ុង មានមនុស្សពីរនាក់កំពុងតែញ៉ាំបាយយ៉ាងស្ងាមស្ងាត់....

"ឯងត្រូវលោកពូ ចាប់មកមែនទេ??"ជុងគុកសួរបណ្ដើរដៃក៏ចាប់ចង្កឹះ ចាប់អាហារញ៉ាំបណ្ដើរ

"ហឹម!!!មែនហ៊ើយ!!" ថេយ៉ុងក៏ឆ្លើយបែបធម្មតា

"ឯងជាកូនសាតានមែនដែរទេ" បានជានាយសួរបែបនេះព្រោះដូនតាត្រកូលនាយតែងតែត្រូវបានគេសន្សំគុំជាមួយទាយាទនីឈូសាន់ ហើយបើឪពុករបស់នាយផ្សំគុំនាយជាមួយក្មេងម្នាក់នេះហើយមានន័យថាក្មេងនេះជាទាយាទសាតានហើយ

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now