EP39:តើបងជាអ្នកដេកជាមួយស៊ូមីតើមែនទេ

1.1K 95 7
                                    

*2ខែក្រោយមក🌼🏰*

ពេលវាលាដើរទៅមុខលឿនណាស់ ភ្លេចៗ2ខែក៏កន្លងផុតទៅយ៉ាងរហ័ស បើយើងងាកមកមើលជីវិតរបស់នាយតូចមីនថេយ៉ុងឯណេះវិញ ឃើញថាគេរស់នៅសុខស្រួលតាមបែបអ្នកមានរបស់គេធម្មតា ទាស់ត្រង់ថានាយត្រូវបម្រើទាំងជុងគុកទាំងសីុស្យុងកូនស្រីរបស់នាយសព្វគ្រប់ និយាយរួមរឿងការរៀបចំបន្ទប់ សម្លៀកបំពាក់ រៀបចំខ្លួនអោយប៉ាកូនគេគឺថេយ៉ុងធ្វើទាំងអស់

ហើយបើនិយាយពីរឿងធ្វើការទេប្រហែល1ខែមកនេះថេយ៉ុងមិនសូវបានទៅធ្វើការទៀងទាត់នោះទេ តែនាយក៏មិនដែរអោយពេលវេលារបស់នាយទំនេអត់ប្រយោជន៍នោះដែរ ក៏ដូចជាពេលនេះនាយកំពុងតែនៅផ្សាទំនើបមួយកន្លែងព្រោះឮគេនិយាយថាម្ចាស់ផ្សាចង់លក់វាទើបនាយចង់មកមើលបន្តិច

"លោកមីនគិតយ៉ាងមិចដែរសម្រាប់រឿងតម្លៃ!!!"ប្រុសជាម្ចាស់ផ្សាទំនើបក៏និយាយឡើងបន្ទាប់ពីនាំនាយតូចដើរមើលក៏ដូចជារៀបរាប់ពីទីកន្លែងជាច្រើន

"សម្រាប់រឿងតម្លៃ វាមិនមែនជាបញ្ហារសម្រាប់ខ្ញុំនោះទេ បើលោកសម្រេចថានិងលក់ទីនេះអោយខ្ញុំនោះខ្ញុំនិងទិញវាភ្លាម!!!!"ថេយ៉ុងនិយាយដោយមិនស្ទាក់ស្ទើរនិងការទិញ ព្រោះនាយក៏ចង់បានទីនេះផងដែរ  ក៏ទិញទុកទៅសម្រាប់ថ្ងៃអនាគតវាអាចនិងមានប្រយោជន៍ក៏ថាបាន

"ចឹងស្អែកនេះខ្ញុំនិងមកជួបលោកថេយ៉ុងម្ដងទៀត ដើម្បីចាត់ចែងរឿងនេះឲ្យបានដាច់ស្រេច"

"ហឹមok សម្រេចចឹងចុះចឹងខ្ញុំសុំលាទៅហើយ!!!!"ថាចប់ថេយ៉ុងក៏ដើរចេញពីទីនោះទៅ ថានិងត្រលប់ទៅផ្ទះវិញហើយតែ ម៉ាហីតុក៏ដើចូលមកស្ទាក់នាយបានមុន

"ថេយ៉ុងឈប់សិន!!!!"

"អេ!!!ជាលោកតើមានការអ្វីជាមួយខ្ញុំមែនទេ??"ថេយ៉ុងនិយាយទៅកាន់នាយសង្ហារទាំងឆ្ងល់ក្រោយបាត់មុខនាយអស់មួយរយ: ស្រាប់តែជួបនាយម្ដងទៀត

"យើងទៅនិយាយគ្នានៅហាងអាហារជប៉ុនខាងនោះទៅ ចាត់ទុកថាខ្ញុំអញ្ជើញលោកញ៉ាំអាហារថ្ងៃត្រង់ផងទៅចុះ!!!"

"ចឹងក៏បាន!!!!យើងឆាប់ទៅៗ"ថេយ៉ុងមិនប្រកែក រួចពួកគេក៏នាំគ្នាដើរចាក់ចេញទៅ

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now