EP13:បុកគេភ្លាមទៅ💔🚗

1.1K 103 6
                                    

រឿងក៏កាត់មកប៉ុន្មានថ្ងៃមុនដែលថេយ៉ុងបានមកលេងភូមិគ្រឹះចនដំបូង គ្រាន់តែមកដល់ថេយ៉ុងក៏ត្រូវបានស្វាគមន៍យ៉ាងល្អពីសំណាក់លោកស្រីចនផ្ទាល់តែម្ដង...

បន្ទាប់ពីនិយាយលេងជាមួយគ្នាបានមួយសន្ទុះមក ថេយ៉ុងក៏ត្រូវបានលោកចននាំមកបន្ទាប់មួយដែលមើលទៅវាដូចជាកន្លែងសម្រាប់ធ្វើសក្ការបូជាតាមបែបជនជាតិកូរ៉េយ៉ាងចឹង

"នាំខ្ញុំមកទីនេះធ្វើអីទៅ!!!!?"ថេយ៉ុង សួរទាំងភ្នែកកំពុងសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់

"ហឹុសៗ!!ឯងមិនដឹងពិតមែនហេស ថាយើងនាំឯងមកធ្វើអី??"លោកចនសួរទាំងសើចដើមក៏បន្តិច ក្មេងនេះពូកែកុហក់មែន ទីកន្លែងបែបនេះនាយតូចស្គាល់ច្បាស់់ជាងគាត់ទៅទៀត មកធ្វើឯងមិនដឹងអីណា(បានតែចាប់ទះតើ😅)

"មិនដឹងទេ!!!"នាយតូចឆ្លើយធ្វើហី

"ឯងនេះពិតជាពូកែកុហក់មែនអាល្អិត!!!ហឹុសៗ...ឯងកុហក់យើងមិនបាននោះទេអាល្អិត....តែបើចង់កុហក់ទៀតក៏តាមចិត្ត!! !!!យើងគ្រាន់តែនាំឯងមកជួបបិតារបស់ឯងប៉ុណ្ណោះ......ឯងនិងមិនអាចទៅជួបគេនៅឯណាក្រៅពីទីនេះបាននោះទេ ព្រោះយើងមិនអោយឯងរត់រួចឡើង...."ថាចប់លោកចនក៏ដើរចេញទៅបាត់

   ឯថេយ៉ុងវិញក្រោយលោកចនចេញទៅបានបន្តិច នាយតូចដើរទៅមុខបន្តិចមុនក៏ចាប់កាន់កាំបិទដែលដាក់នៅលើជើងពាន យកមកកាន់រួចក៏យកវាទៅអាដៃស្ដាំរបស់នាយ បង្ហូរឈាមចូលទៅក្នុងថូដែលមានទឹកនៅក្នុងនោះ មិនយូប៉ុន្មានទឹកលាយឈាមដែលនៅក្នុងថូនោះក៏ចេញពន្លឺមក រួចក៏មានស្រមោលខ្មៅម្យ៉ាងហោះចេញមកនៅចំពោះមុខថេយ៉ុងតែម្ដង នោះគឺជាបិតារបស់ថាយ៉ុងនោះឯង ហើយនេះក៏បញ្ជាក់ថាការអាដៃបង្ហូរឈាមរបស់ថេយ៉ុងគឺជាការហៅវិញ្ញាណអធិរាជរបស់នីឈូសាន់ តែឈាមថេយ៉ុងមិនចេះតែបញ្ចេញអោយអ្នកណាឃើញនោះទេ

"ហឹម!!!!!មិចក៏អោយគេចាប់ឯងបានចឹងហាស!!រាជទាយាទ!!"អធិរាជសាតានក្រហឹមឡើងរួចក៏ចោទសួរទៅកូនប្រុស

"អោយបុត្រសុំអភ័យទោសបិតា!!!បុត្រខុសខ្លួនឯងដែលមិនចេះប្រយ័ត្នខ្លួន បណ្ដោយអោយគេចាប់មកបាន"

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now