EP31:នាងជាស្រីចង្រៃ

899 98 11
                                    

ក្រោយជុងគុកនិងសីុស្យុងចេញពីផ្ទះបានមួយសន្ទុះ ថេយ៉ុងគេក៏ចេញទៅក្រៅដែរ ហើយពេលនេះគេកំពុងតែនៅក្នុងផ្សារទំនើបដើម្បីទិញសម្ភារ:ខ្លះសម្រាប់គេនិងមានរបស់សីស្យុងនិងជុងគុកខ្លះដែរ

ទោះមាត់និយាយថាស្អប់ជុងគុកក៏ដោយតែកាយវិការរបស់ថេយ៉ុងគឺតែងតែគិតពីជុងគុករហូតបើទោះជានាយដឹងការពិតថាជុងគុកកុហក់គេក៏ដោយតែនាយនៅតែរក្សាសកម្មភាពដែលធ្លាប់ធ្វើពីមុនមកដដែល ឬមួយថេយ៉ុងចាប់ផ្ដើមស្រឡាញ់ជុងគុកហើយ

"ហេ!!!ចៃដន្យដល់ហើយ សួរស្ដីគីមថេយ៉ុង"កំពុងតែដើររើសអាវក្វាសេសុខៗ មិនដឹងជានាយង្ហារម៉ាហីុតុចេញពីរូងណាមកទេក៏ដើរចូលមកដោយមានកូនចៅដើរតាមការពារ4_5 មករាក់ទាក់នាយតូច

"សួរស្ដីលោកម៉ាហីុតុ!!!!"ថេយ៉ុងក៏និយាយរាក់ទាក់ទាំងញញឹមទៅកាន់នាយជាការគួរសម

"នេះមករើសអាវក្វាសេហេស!!?ខ្ញុំមិនដឹងសោះថា ថេយ៉ុងចូលចិត្តអាវក្វាសេធំៗបែបនេះ"

"ហឹុសៗ...តាមពិតទៅខ្ញុំឈាងមកទីនេះដើម្បីរើសវាអោយជុងគុកទេ"ថេយ៉ុងក៏តបទៅវិញដោយសម្ដីរម្យទម

"អរ!!!ចឹងទេហេស!!!!ចៃដន្យណាស់ខ្ញុំក៏ឈាងមកចង់ទិញអាវក្វាសេដែរ...តើថេយ៉ុងអាចរើសអោយខ្ញុំមួយផងបានទេ"ម៉ាហីុតុនិយាយដោយសម្ដីលេបខាយ កូនសាតានមួយទាំងមូលអ្នកណាមិនចង់បាននោះបើក្លាយជារបស់នាយទេនោះនាយនិងមានអំណាចខ្លាំងមិនខាន

"ប្រាកដ់ជាបាន!!!!!និយាយចឹងតើលោកមកតែម្នាក់ឯងទេហេស"ថេយ៉ុង នាយនិយាយនេះចង់សម្ដៅទៅលើថានាយមិនមានដៃគូរមកជាមួយ មិនមែនសម្ដៅលើកូនចៅទេ

"គឺខ្ញុំមកជាមួយអ្នករួមការងារម្នាក់តែពេលនេះគេសុំទៅបន្ទប់ទឹកបាត់ហើយ អេ!!!?នោះដូចជាចនជុងគុកតើ..មកជាមួយកូនស្រីទៀតណ៎"កំពុងនិយាយសុខៗម៉ាហីុតុក៏ក្រឡេកទៅឃើញជុងគុកដែលកំពុងពរកូនស្រីដើរមករកពួកគេជាពីចម្ងាយមកចំណែកថេយ៉ុងឮភ្លាមក៏ងាកទៅមើលតែមិនបាននិយាយនោះទេ

"មើលទៅជុងគុកដូចជាស្រឡាញ់កូនស្រីគេខ្លាំងណាស់ អេ!!!និយាយចឹងខ្ញុំដូចជាមិនដែរបានឃើញមុខម្ដាយរបស់ក្មេងស្រីនោះទេតើថេយ៉ុងស្គាល់ទេ??"ដោយឃើញថេយ៉ុងមិននិយាយអ្វីនាយក៏និយាយបន្ត ព្រោះចង់អោយថេយ៉ុងស្អប់ជុងគុក

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now