EP23:កុំបង្ហាញមុខអោយថេយ៉ុងឃើញឱ្យសោះ

971 92 4
                                    

កាត់មកពេលព្រឹកថ្ងៃថ្មី ថ្ងៃនេះដែរថេយ៉ុងត្រូវទៅយកសម្លៀកបំពាក់និងរបស់របរប្រើប្រាស់របស់ខ្លួនពីរភូមិមីនហើយក៏ឈ្លាតជូនសីុស្យុងទៅសាលារផងដែរ ជុងគុកថានិងជូនគេទៅដែរតែគេថាមិនអីទេគេអាចទៅយកខ្លួនឯងបាន។ជុងគុកពេលដែរបានថេយ៉ុងមិននៅបែបនេះនាយក៏បានប្រើអោយស៊ូមីបោសសម្អាតភូមិគ្រឹសទាំងមូលតែម្នាក់ឯងព្រោះអាងថាល្ងាចឯណោះទើបថេយ៉ុងមកវិញ....

*ព្រុស!!!!!*

"អូយ!!!!"

"នេះ!!!ឆាប់បោសសម្អាតទៅ បើមិនស្អាតទេមិនបាច់សីុបាយនោះទេ.."ជុងគុកទាញស៊ូមីចុះមកក្រោមរុញនាងអោយដួលលើការ៉ូមុននិងបោះប្រដាប់ជូតការ៉ូអោយនាងមួយទំហឹងធ្វើអោយរបួសកាលពីម្សិលមិញចាប់ផ្ដើមជ្រាបឈាមមកសារថ្មី

"អោយខ្ញុំបោសសម្អាតភូមិគ្រឹសនេះតែម្នាក់ឯងចឹងហេស!!?លោកមិនគិតថាវាហួសហេតុពេកទេឬ!!?"ស៊ូមីនិយាយទាំងហួសចិត្ត នាងមិនមែនយក្សទេដែលមានកម្លាំងឯណាទៅសម្អាតភូមិគ្រឹសមួយតែឯងនោះ

"ហឹុស...មនុស្សដូចជានាងវាមិនហួសហេតុទេបានយើងអោយធ្វើការងារនេះវាសំណាងណាស់ទៅហើយ!!!ហើយកុំគិតថាមានអ្នកណាមួយចង់ជួយនាងអោយសោះ!!!មិនចឹងទេវានិងត្រូវរបស់យើងមិនខាន"

"ចា៎!!!!បាទ!!!!ចៅហ្វាយ.."អ្នកគ្រប់គ្នានៅទីនោះឆ្លើយតបទាំងឱនមុនចុះ ពួកគេពិតជាចង់ជួយស៊ូមីណាស់តែមិនហ៊ានជំទាស់បញ្ជារចៅហ្វាយព្រោះវាមិនទទួលបានផលល្អនោះទេ...ស៊ូមីនាងមើលទៅស្លូតបូតនិងគួរអោយអាណិតណាស់

"បានហើយទៅធ្វើការរៀងខ្លួនទៅ!!!ហើយម៉ែដោះ..កុំភ្លេចរៀបចំបន្ទប់ខាងស្ដាំបន្ទប់ខ្ញុំអោយថេយ៉ុងផង"ស៊ូមីគ្រាន់តែឮភ្លាមនាងចង់ចេញទឹកភ្នែកទៅហើយបន្ទប់នោះជាបន្ទប់របស់នាងនៅរាល់ថ្ងៃតែនាយបែបជាអោយអ្នកផ្សេងមកនៅទៅវិញ...ចំណែកជុងគុកពេលឃើញទឹកមុខនាងបែបនេះនាយក៏ញញឹមសមចិត្តឡើងមក

"ចា៎អ្នកប្រុស!!!!"ម៉ែដោះ

"ហើយនាងមិចមិនឆាប់ធ្វើការងាររបស់នាងទៅបើល្ងាចនេះមិនហើយទេនាងត្រូវរបស់យើងមិនខាន!!!"ជុងគុកក៏ងាកមកស្ដីអោយស៊ូមីម្ដងទៀតពេលនាងមិនទាន់ធ្វើការ

🔞ជំរែកស្នេហ៍🔞👿គ្រួសារសាតាន👿Where stories live. Discover now