EP 01 : PRETTY BOY

2.9K 88 1
                                    

រីករាយក្នុងការអាន♡︎

សម្លេងបទភ្លេងកន្រ្តាក់អារម្មណ៍បូករួមជាមួយនិងភ្លើងពណ៌ខ្វាត់ខ្វែងនៅក្នុងក្លឹបរាត្រីល្បីឈ្មោះមួយកន្លែង ធ្វើឲ្យនាយកម្លោះដែលទើបតែមានវត្តមានចូលមកដល់ញញឹមចុងមាត់ឡើង ញញឹមរាយមន្តស្នេហ៍ដាក់ស្រីក្រមុំដែលកំពុងរាំកាច់រាងទាក់ទាញនាយ ប៉ុន្តែគួរឲ្យស្តាយដែលនាយមិនចាប់អារម្មណ៍នឹងស្រីៗទាំងនោះ ។

" ចៅហ្វាយ " កូនចៅដែលគ្រប់គ្រងនៅទីនោះក៏ចូលមកទទួលរាក់ទាក់នាយកម្លោះព្រមទាំងអោនលំទោន ព្រោះតែនាយកម្លោះគឺជាម្ចាស់ក្លឹបមួយនេះ គ្រាន់តែនាយមិនដែលសូវបានមកមើលតែប៉ុណ្ណោះ

" លឺថាមានក្មេងចូលថ្មីច្រើនមែនទេនៅថ្ងៃនេះ? " ដាក់ខ្លួនអង្គុយលើសាឡុងវីអាយភីភ្លាម នាយកម្លោះក៏ចាប់ផ្តើមសួរភ្លាម ព្រមទាំងលើកកែវស្រាក្រហមមកក្រេបបន្តិច

" បាទ ចៅហ្វាយ ភាគច្រើនគឺជាមនុស្សស្រី តែក៏មានមនុស្សប្រុសម្នាក់ផងដែរ គេពិតជាខ្វះខាតលុយពិតមែន ទើបគេដាច់ចិត្តមកធ្វើការងារបែបនេះ ពីដំបូងពួកយើងក៏មិនចង់ទទួលគេមកធ្វើការដែរ ប៉ុន្តែដោយសារតែគេពិតជាប្រញាប់ត្រូវការលុយខ្លាំងពិតមែន ទើបពួកយើងទទួលយកគេឲ្យធ្វើការ ចំណែករូបរាងរបស់គេវិញ គឺស្រស់ស្អាតជាងស្រីៗមួយចំនួនទៅទៀតចៅហ្វាយ "

" មនុស្សប្រុសមែនទេ? ហ្ហឹស! គួរឲ្យចាប់អារម្មណ៍ " នាយកម្លោះញោចស្នាមញញឹមឡើងនៅលើផ្ទៃមុខសង្ហា កែវភ្នែករេសំឡឹងមើលទៅលើឆាកដែលមានកូនចៅរបស់គេកំពុងតែបំពេញការងាររបស់ខ្លួន ។

ក្លឹបនេះមិនមែនជាក្លឹបធម្មតានោះឡើយ តែជាក្លឹបដែលគ្រប់គ្រងដោយម៉ាហ្វៀមួយរូប ដែលមានឥទ្ធិពលនៅក្នុងប្រទេស ជាក្លឹបសម្រាប់មនុស្សដែលចង់បានសេចក្តីសុខផ្លូវកាយ ក្លឹបមួយនេះប្រៀបដូចជាឋានសួគ៌សម្រាប់អ្នកមាន តែវាជាឋាននរកសម្រាប់អ្នកក្រ ឋាននរកដែលពួកគេពិបាកនឹងឈានជើងចាកចេញទៅបាន បន្ទាប់ពីសម្រេចចិត្តឈានជើងចូលមកកាន់ទីនេះ ។

ក្មេងៗវ័យជំទង់ជាច្រើនដែលមានជីវភាពលំបាក ក៏សម្រេចចិត្តមកលក់ខ្លួននៅទីនេះដើម្បីបន្តជីវិតរបស់ពួកគេតទៅមុខទៀត អ្នកខ្លះជាកូនកំព្រាហើយខ្វះខាតថវិកាក្នុងការសិក្សាទើបសម្រេចចិត្តមកធ្វើការងារបែបនេះ ។

MASTERWhere stories live. Discover now