EP 08 : មើលថែ

471 53 2
                                    

រីករាយក្នុងការអាន♡︎

" ប្រុសម្នាក់នោះនៅឯណា? " ថេហ្យុងបន្លឺសួរតិចៗ ពេលជុងហ្គុកចុះមកខាងក្រោមវិញ គេមិនបានឃើញប្រុសដែលនៅជាមួយជុងហ្គុកកាលពីយប់មិញនោះឡើយ ទើបចាប់អារម្មណ៍សួរឡើង

" គាត់ចេញទៅតាំងពីព្រឹកព្រលឹមមកម្ល៉េះ " ជុងហ្គុកទម្លាក់ខ្លួនអង្គុយលើសាឡុង ខ្សែភ្នែកក៏ចេះតែសំឡឹងមើលទៅថេហ្យុងជាប់រហូត

" គេជាអ្វីនឹងBUN? " ថេហ្យុងសួរខ្សឹបៗសឹងតែមិនឮទាំងអោនមុខចុះរហូត មិនហ៊ានងើយមើលមុខរបស់ជុងហ្គុកនោះឡើយ

" មិនមែនជារឿងដែលលោកគួរតែដឹងនោះទេ "

" BUNស្រឡាញ់គេមែនទេ? " ថេហ្យុងងើយមុខសំឡឹងមើលជុងហ្គុកទាំងរលីងរលោង រង់ចាំស្តាប់ចម្លើយពីជុងហ្គុក បើសិនជាជុងហ្គុកឆ្លើយថាស្រឡាញ់ប្រុសម្នាក់នោះពិតមែន គេអាចនឹងដកខ្លួនភ្លាម ទោះបីជាគេត្រូវឈឺចាប់ក៏ដោយ ឲ្យតែជុងហ្គុកសប្បាយចិត្តហើយរស់នៅមានក្តីសុខជាមួយមនុស្សដែលគេស្រឡាញ់ គឺគ្រប់គ្រាន់សម្រាប់នាយហើយ

" ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ដូចជាបងប្រុសរបស់ខ្ញុំម្នាក់អញ្ចឹង " ថេហ្យុងក៏ធូរចិត្តពេលឮឃ្លាចុងក្រោយពីមាត់ជុងហ្គុក នេះអាចជាក្តីសង្ឃឹមចុងក្រោយរបស់គេហើយ

" ម៉ាក់របស់BUNមិននៅទីនេះនោះទេ តើបងអាចនៅទីនេះជាមួយBUNបានទេ? ក្រែងBUNជាអ្នកឲ្យបងធ្វើតាមបញ្ជាBUNមិនចឹង អញ្ចឹងបើបងនៅទីនេះគឺល្អហើយ " ជុងហ្គុកគិតបន្តិចទើបងក់ក្បាលយល់ព្រមជាមួយថេហ្យុង ម៉ាក់របស់គេក៏មិននៅ ហើយហាន់ស៊ូក៏ត្រូវត្រឡប់ទៅវិញទាំងប្រញាប់ប្រញាល់ថែមទៀត បើថេហ្យុងនៅទីនេះជាមួយគេក៏មិនអាក្រក់ដែរ យ៉ាងណាគេក៏មិនភ័យខ្លាច

" BUNមិនទាន់ញាំុអីទេមែនទេ? ចាំបងធ្វើអីឲ្យញាំុ ចាំនៅទីនេះសិនហើយ " ថេហ្យុងរត់ទៅក្នុងផ្ទះបាយយ៉ាងលឿន រៀបចំធ្វើអាហារពេលព្រឹកឲ្យជុងហ្គុក ដោយមិនបានចាប់អារម្មណ៍នឹងរាងតូចដែលសំឡឹងមើលសកម្មភាពរបស់គេពីចម្ងាយ

" មិនមែនខ្ញុំអស់ចិត្តស្រឡាញ់ចំពោះលោក ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថាខ្ញុំនឹងមិនត្រូវឈឺចាប់ម្តងទៀតតែប៉ុណ្ណោះ " ជុងហ្គុកដកភ្នែកពីថេហ្យុង ក្រោយពីឃើញថេហ្យុងងាកមកមើលគេ ទើបគេធ្វើជាងាកចេញដូចមិនបានមើលអ្វីទាំងអស់ ។

MASTERWhere stories live. Discover now