EP 10 : THE END

825 66 5
                                    

រីករាយក្នុងការអាន♡︎

" អញ្ចឹងពួកគាត់ទាំងពីរបានជួបគ្នាហើយមែនទេ? " ក្មេងប្រុសអាយុ៥ឆ្នាំងើយសំឡឹងមើលមុខAPPAរបស់ខ្លួនដែលកំពុងគេងនៅជិតគេទាំងចម្ងល់ ក្រោយពីគេងស្តាប់APPAរបស់ខ្លួននិយាយរឿងឲ្យស្តាប់អស់ជាច្រើនម៉ោង

" មែនហើយ "

" ប៉ុន្តែហេតុអ្វីបានជាគាត់បាត់ខ្លួនហើយទៅចោលមនុស្សដែលគាត់ស្រឡាញ់ ទាំងដែលមនុស្សដែលគាត់ស្រឡាញ់កំពុងមានកូនអញ្ចឹង? " ក្មេងប្រុសតូចសួរសារជាថ្មីម្តងទៀត ទើបAPPAរបស់គេឆ្លើយប្រាប់គេទាំងស្នាមញញឹម

" គាត់មានការងារសំខាន់ដែលត្រូវបញ្ចប់ ហើយគាត់ក៏មានរបួសធ្ងន់ធ្ងរនៅពេលនោះ គាត់គេងសន្លប់អស់ជាច្រើនខែទើបមិនបានត្រឡប់មកវិញ គ្រាន់តែដឹងខ្លួនភ្លាមគាត់ក៏ប្រញាប់មករកមនុស្សដែលគាត់ស្រឡាញ់ភ្លាម "

" តើមនុស្សដែលគាត់ស្រឡាញ់លើកលែងទោសឲ្យគាត់ទេAPPA? "

" មនុស្សដែលគាត់ស្រឡាញ់មិនដែលខឹងនឹងគាត់នោះឡើយ កាលដែលធ្វើបែបនោះ ក៏ព្រោះតែចង់ដាក់ទោសគាត់តែប៉ុណ្ណោះ បន្តក្រោយមកទើបមនុស្សដែលគាត់ស្រឡាញ់បានដឹងពីអតីតកាលរបស់គាត់ ប៉ាម៉ាក់របស់គាត់បានស្លាប់នៅថ្ងៃខួបកំណើតអាយុ៧ឆ្នាំរបស់គាត់ គឺដោយសារតែពួកគាត់ទាំងពីរប្រញាប់មករកគាត់ហើយក៏បានជួបគ្រោះថ្នាក់ ចាប់ពីថ្ងៃនោះមកគាត់ក៏ត្រូវបានគ្រប់គ្នាស្តីបន្ទោស ហើយទម្លាក់កំហុសទាំងអស់ទៅលើគាត់ គាត់រស់នៅជាមួយសុបិនអាក្រក់ទាំងនោះអស់ជាច្រើនឆ្នាំ ទម្រាំតែអាចបំភ្លេចបាន "

" ហើយពួកគាត់ទាំងពីរបាននៅជាមួយគ្នាទេ? "

" ចាប់ពីថ្ងៃនោះមកពួកគេនិងកូនប្រុសក៏បានរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នារហូតទៅ ប៉ុន្តែពេលនេះដល់ម៉ោងគេងហើយថេយ៍ហ្គូ ឆាប់គេងទៅ " ជុងហ្គុករៀបចំដាក់កូនប្រុសឲ្យគេងរួចក៏ទាញភួយមកដណ្តប់ឲ្យយ៉ាងត្រឹមត្រូវ

" ប៉ុន្តែDADAមិនទាន់ត្រឡប់មកវិញនោះទេ កូនចង់នៅចាំDADAសិន " ថេយ៍ហ្គូសំឡឹងមើលមុខជុងហ្គុកដោយក្រសែភ្នែកអង្វរករ ប៉ុន្តែក៏មិនអាចធ្វើឲ្យជុងហ្គុកទន់ចិត្តបាន

MASTERWhere stories live. Discover now