EP 07 : បារម្ភ

456 53 3
                                    

រីករាយក្នុងការអាន♡︎

" BUN... BUN! "

" បងហាន់ស៊ូមានការអីមែនទេ? " ជុងហ្គុកភ្ញាក់បន្តិចពេលហាន់ស៊ូស្រាប់តែមកស្រែកដាក់ត្រចៀករបស់គេ

" BUNកើតអីមែនទេ? BUNអង្គុយភ្លឹកយូរហើយណា បងហៅBUNមិនឆ្លើយតបសោះ " ហាន់ស៊ូទម្លាក់ខ្លួនអង្គុយលើសាឡុងជិតជុងហ្គុកដែលកំពុងអង្គុយធ្វើមុខស្អុយ

" គ្មានអីនោះទេ "

" កុំលាក់នឹងបង BUNកំពុងរង់ចាំអ្នកណាមែនទេ? " ហាន់ស៊ូក៏សួរឡើងមើលតាមភ្នែករបស់ជុងហ្គុកដែលសំឡឹងមើលទៅមាត់ទ្វារមិនឈប់ កាលពីព្រឹកមិញគេមិនទាន់បានសួរនោះទេ ថាប្រុសម្នាក់នោះជាអ្វីនឹងជុងហ្គុក ព្រោះបើមើលតាមសកម្មភាពរបស់គេទាំងពីរច្បាស់ជាមានអ្វីទាក់ទងនឹងគ្នាជាមិនខាន

" ខ្ញុំមិនបានចាំគេនោះទេ "

" បងមិនបានសួរនោះទេ ថាBUNរង់ចាំប្រុសម្នាក់នោះ " ជុងហ្គុកឆ្លេឆ្លារេភ្នែកសំឡឹងទៅកន្លែងផ្សេង ធ្វើដូចគ្នានរឿងអ្វីកើតឡើង

" ប្រុសម្នាក់នោះជាប៉ារបស់កូនក្នុងពោះBUNមែនទេ? "

" ទេ! មនុស្សដូចជាគេម៉េចនឹងអាចជាប៉ារបស់កូននៅក្នុងពោះខ្ញុំបានទៅ "

" មនុស្សដូចជាគេតើយ៉ាងម៉េច? ម៉េចបានBUNបង្ហាញឫកពារមិនចូលចិត្តគេបែបនេះ? "

" គេជាម៉ាហ្វៀ គេសម្លាប់មនុស្សជាច្រើន គេជាមនុស្សអាក្រក់ បងមិនទាន់ស្គាល់គេច្បាស់នោះទេ "

" BUNក៏មិនទាន់ស្គាល់គេច្បាស់ដូចគ្នា បងនិយាយត្រូវទេ? "

" តែខ្ញុំក៏ស្គាល់គេច្បាស់ជាបង "

" អូខេៗ បងដឹងថាបងនិយាយនឹងមិនឈ្នះBUNនោះទេ អញ្ចឹងសរុបមកគេម្នាក់នោះគឺជាប៉ារបស់កូននៅក្នុងពោះរបស់BUNត្រូវទេ? " ជុងហ្គុកមិននិយាយតែក៏ងក់ក្បាលតិចៗជាចម្លើយ ហាន់ស៊ូក៏យល់សាច់ការទើបមិនសួរនាំបន្តទៀត រួចក៏ចុចបើកទូរទស្សន៍មើលធ្វើមិនដឹង

" តើគេបាត់ទៅណាទៅ? ក្រែងគេនិយាយថាចង់ឲ្យខ្ញុំលើកលែងទោសឲ្យគេមិនអញ្ចឹង ហើយពេលនេះគេទៅណា? ឬមួយក៏គេដកខ្លួនទៅហើយ " ជុងហ្គុកគិតនៅក្នុងចិត្តម្នាក់ឯង កែវភ្នែកចេះតែសំឡឹងមើលទៅមាត់ទ្វារជារឿយៗ ក្រែងលោឃើញថេហ្យុងត្រឡប់មក ប៉ុន្តែនៅយប់នោះថេហ្យុងមិនបានបង្ហាញខ្លួនឲ្យគេឃើញនោះឡើយ ។

MASTERWhere stories live. Discover now