EP 09 : រង់ចាំ

501 54 2
                                    

រីករាយក្នុងការអាន♡︎

" ត្រូវការឲ្យបងជួយងូតទឹកឲ្យBUNឬអត់? " ថេហ្យុងញាក់ចិញ្ចើមដាក់ជុងហ្គុកដែលងាកមកមើលមុខគេទាំងចងចិញ្ចើម ខណៈពួកគេកំពុងតែនៅក្នុងបន្ទប់ទឹកជាមួយគ្នា

" ឆាប់ចេញឲ្យបាត់ពីមុខខ្ញុំទៅ " ជុងហ្គុកស្រែកខ្លាំងៗដេញថេហ្យុងចេញទាំងមុខក្រហមងាំង

" អូខេ បងចេញក៏បាន " ថេហ្យុងឈប់ញ៉ោះតទៅទៀត ព្រមចេញតាមបញ្ជា តែនាយក៏ត្រូវឈប់ជំហានជើងជាមុនពេលជុងហ្គុកឃាត់គេ

" កុំអាលទៅ "

" BUNប្តូរចិត្តហើយមែនទេ? " ថេហ្យុងញញឹមខិលញាក់ចិញ្ចើមដាក់ជុងហ្គុកជាថ្មី ព្រោះគិតថាជុងហ្គុកប្រហែលជាចង់ឲ្យគេងូតទឹកឲ្យហើយ

" អត់ទេ មិញច្រឡំ " ជុងហ្គុកឆ្លើយតបទៅវិញហីៗ រុញថេហ្យុងចេញពីក្នុងបន្ទប់ទឹកដោយមិនភ្លេចបិទទ្វារយ៉ាងត្រឹមត្រូវ ព្រោះខ្លាចថេហ្យុងចូលមកមើលគេពេលគេកំពុងងូតទឹក ។

..........

" គេបាត់ទៅណាហើយ? " ជុងហ្គុកឧទានតិចៗ អង្គុយយោលជើងនៅលើពូក ដៃទាំងសងច្រត់ទៅក្រោយទប់ទម្ងន់របស់ខ្លួន ព្រមទាំងបូញមាត់មិនឈប់ ក្រោយពីមិនឃើញថេហ្យុងនៅក្នុងបន្ទប់រង់ចាំគេដូចរាល់ដង

ជុងហ្គុកអង្គុយរង់ចាំថេហ្យុងយ៉ាងយូរ យូរដល់ថ្នាក់ឈឺចង្កេះព្រោះតែអង្គុយយូរពេក ទើបគេដាច់ចិត្តយកទូរស័ព្ទទាក់ទងទៅថេហ្យុង គេខំប្រាប់ខ្លួនឯងថាគេមិនបានបារម្ភនោះទេ ប៉ុន្តែសុខៗស្រាប់តែបាត់ថេហ្យុងបែបនេះគេនៅមិនសុខនោះទេ ។

" ហេតុអ្វីទាក់ទងមិនបាន? កុំគិតផ្តេសផ្តាសជុងហ្គុក គេមិនបានទៅណានោះទេ គេមិនបានកើតអីនោះទេ " ជុងហ្គុកទម្លាក់ទូរស័ព្ទទុកនៅលើតុជិតគ្រែគេងទាំងអារម្មណ៍មិនស្ងប់ គេមានអារម្មណ៍ថាដូចជាមានរឿងមិនល្អកំពុងកើតឡើងអញ្ចឹង តែគេក៏បណ្តេញភាពអវិជ្ជមានទាំងនោះចេញវិញ រួចក៏ទម្លាក់ខ្លួនគេងដោយមិនភ្លេចគិតពីថេហ្យុង ។

..........

( BUN... BUNដឹងទេ? បងស្រឡាញ់BUNខ្លាំងណាស់ បងស្រឡាញ់BUNជារៀងរហូត ) ជុងហ្គុកបើកភ្នែកឡើងទាំងបែកញើសជោគថ្ងាស ខ្លួនប្រាណញ័រទទ្រើក ពាក្យដែលថេហ្យុងតែងតែនិយាយប្រាប់គេ តែងតែបន្លឺប្រាប់គេរហូត រហូតក្លាយជាសុបិនដែលនៅជាមួយគេរហូត

MASTERWhere stories live. Discover now