EP 06 : ធ្វើតាមបញ្ជា

506 47 1
                                    

រីករាយក្នុងការអាន♡︎

( ប៉ាម៉ាក់ អ្នកទាំងពីរនៅឯណា? ហឹុកៗ... កុំទុកខ្ញុំនៅទីនេះម្នាក់ឯងអី )

( ក្មេងម្នាក់នេះមែនទេ? គេមិនគួរនៅមានជីវិតទេ អ្នកដែលត្រូវស្លាប់គួរតែជាគេទៅវិញទេ )

( គ្មានអ្នកណាស្រឡាញ់ឯងនោះទេ ឯងកើតមកគឺនាំតែភាពចង្រៃដល់គ្រប់គ្នាតែប៉ុណ្ណោះ )

( ឯងមិនសមនឹងមានជីវិតរស់នៅទេ )

" ទេ... ខ្ញុំមិនបានធ្វើខុសនោះទេ កុំធ្វើបែបនេះដាក់ខ្ញុំអី កុំទៅចោលខ្ញុំអី ហឹុក... "

" លោក... " ជុងហ្គុកងើបពីគេងទាំងភ័យ ខណៈពេលថេហ្យុងស្រែកឡើងទាំងកំពុងគេង តែគេក៏ត្រូវគាំងនៅមួយកន្លែង ពេលដែលត្រូវថេហ្យុងទាញគេទៅអោបទាំងមមើនិយាយមិនឈប់ ព្រមទាំងហូរទឹកភ្នែកចុះមកថែមទៀត ទើបគេអត់បារម្ភមិនបាន អង្អែលខ្នងនាយថ្នមៗនិយាយលួងលោងឲ្យគេងវិញ

" ខ្ញុំមិនទៅណាចោលលោកនោះទេ ឆាប់គេងវិញទៅ " មួយសន្ទុះក្រោយពីគេលួងលោមថេហ្យុងក៏គេងលក់ទៅវិញ ជុងហ្គុកក៏បានត្រឹមតែដកដង្ហើមធំសំឡឹងមើលមុខថេហ្យុង គេស្រាប់តែមានអារម្មណ៍ថាខុសដែលទុកឲ្យថេហ្យុងលត់ជង្គង់នៅមុខផ្ទះទាំងមេឃកំពុងភ្លៀងបែបនោះ ។

ក្រោយពីធ្វើឲ្យថេហ្យុងលត់ជង្គង់នៅមុខផ្ទះ ជុងហ្គុកមិនបានគេងនោះឡើយ គេនៅឈរមើលថេហ្យុងពីក្នុងផ្ទះមករហូតដល់មេឃភ្លៀង គេឃើញថេហ្យុងចាប់ផ្តើមញ័រខ្លួនទទ្រើកពេលមេឃរកភ្លៀង គេក៏ភ័យដូចគ្នា គេចង់ទៅរកថេហ្យុងហើយក៏ឈប់ឲ្យគេលត់ជង្គង់នៅទីនោះ ប៉ុន្តែចិត្តមួយក៏ហាមឃាត់គេ ព្រោះថេហ្យុងសាកសមនឹងទទួលបានបែបនោះហើយ ។

ពេលដែលមេឃភ្លៀងមិនបានប៉ុន្មានផងនោះ ថេហ្យុងក៏ស្រាប់តែដួលសន្លប់យកតែម្តង ទើបគេរត់ទៅជួយគ្រាថេហ្យុងឡើង ហើយនាំគេចូលមកក្នុងផ្ទះរបស់គេ ទម្រាំតែមកដល់ក្នុងផ្ទះគេសឹងតែដាច់ខ្យល់ទៅហើយ ព្រោះតែថេហ្យុងធ្ងន់ដូចដំរីអញ្ចឹង ហើយចុងក្រោយគេក៏ត្រូវមើលថែថេហ្យុងមួយថ្ងៃពេញ ព្រោះតែថេហ្យុងផ្តាសាយដោយសារតែត្រូវទឹកភ្លៀងយូរពេក ។

MASTEROn viuen les histories. Descobreix ara