EP 03 : បោកបញ្ឆោត

575 56 2
                                    

រីករាយក្នុងការអាន♡︎

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ បន្ទាប់ពីយប់ដែលក្តៅគគុករោលរាលបានកន្លងផុត ថេហ្យុងបើកភ្នែកឡើងទាំងស្នាមញញឹមមាននៅជាប់នឹងផ្ទៃមុខ ពេលដែលនឹកឃើញរឿងរបស់គេនិងជុងហ្គុកកាលពីយប់មិញ នាយកម្លោះសំឡឹងមើលមុខជុងហ្គុកដែលកំពុងគេងនៅជិតគេបន្តិច មុននឹងញញឹមចុងមាត់ព្រមទាំងសើចដើមកតិចៗក្នុងនាមជាអ្នកឈ្នះ ។

នាយកម្លោះថេហ្យុងងើបចុះពីលើគ្រែធំទូលាយរបស់ខ្លួនទាំងរាងកាយទទេស្អាត រួចក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនរបស់គេ ១៥នាទីក្រោយមកនាយក៏ចេញមកវិញដោយមានតែកន្សែងនៅជាប់នឹងចង្កេះបិទបាំងល្វែងខាងក្រោមតែប៉ុណ្ណោះ ។

" MASTER ភ្ញាក់យូរហើយមែនទេ? " សម្លេងតូចឆ្មារក៏បន្លឺឡើង ធ្វើឲ្យថេហ្យុងប្រញាប់ងាកទៅមើល ក៏ឃើញថាជុងហ្គុកកំពុងតែអង្គុយនៅលើពូកសំឡឹងមើលមកគេទាំងអៀន

" យើងទើបតែភ្ញាក់មិនយូរប៉ុន្មានទេ " សំឡេងនិងពាក្យសម្តីសោះកក្រោះរបស់ថេហ្យុង ធ្វើឲ្យជុងហ្គុកសំឡឹងមើលមុខគេទាំងភ័យខ្លាច គេរឹតតែភ័យខ្លាចថែមទៀតនៅពេលដែលថេហ្យុងដើរសម្តៅយឺតៗមករកគេព្រមជាមួយនឹងស្នាមញញឹមត្រជាក់ស្រេប ដែលមិនមែនជាស្នាមញញឹមកក់ក្តៅដូចកាលពីម្សិលមិញ

" នេះជាតម្លៃខ្លួនរបស់ឯងកាលពីយប់មិញ ឯងដឹងទេ ឯងធ្វើឲ្យយើងពេញចិត្តហើយក៏សុខស្រួលខ្លាំងណាស់កាលពិយប់មិញ " ថេហ្យុងយកក្រដាសសែកដែលមានទឹកប្រាក់ចំនួន៥០លានវ៉ុនដាក់ក្នុងដៃជុងហ្គុក ខណៈម្ចាស់កាយតូចសម្លឹងមើលមុខគេភ្លឹសៗហាក់មិនយល់សាច់ការ

" មានន័យថាយ៉ាងម៉េចហ្នឹង MASTER? " កែវភ្នែកខ្មៅថ្លាចាប់ផ្តើមរលីងរលោង សម្លឹងមើលមុខថេហ្យុងទាំងអួលដើមក គេគ្រាន់តែចង់ឲ្យថេហ្យុងនិយាយឲ្យច្បាស់ជាងនេះ

" ឯងគិតថាយើងនឹងទៅស្រឡាញ់មនុស្សគ្មានអ្វីសោះដូចជាឯងមែនទេ? សំឡឹងមើលសភាពរបស់ឯងនិងសភាពរបស់យើងពេលនេះទៅ ពួកយើងខុសគ្នាខ្លាំងណាស់ គឺនៅកន្លែង២ផ្សេងគ្នាណា ដែលយើងធ្វើជាស្រឡាញ់ឯងកាលពីយប់មិញ គឺយើងគ្រាន់តែចង់បានរាងកាយឯងប៉ុណ្ណោះ ហើយយើងក៏ចង់ប្រាប់ថា យើងមិនដែលសីុរបស់ដដែលៗនោះទេ យល់ពីអ្វីដែលយើងនិយាយទេ? " ថេហ្យុងទម្លាក់ខ្លួនអង្គុយលើពូកជិតជុងហ្គុក យកដៃផ្ញើយចង្ការជុងហ្គុកឡើង ព្រមទាំងពោលពាក្យដែលធ្វើឲ្យអ្នកម្ខាងទៀតគាំងដល់ថ្នាក់និយាយលែងចេញ ពាក្យសម្តីរបស់ថេហ្យុងមួយម៉ាត់ៗដូចជាកាំបិតមុតស្រួចចាក់ទៅលើបេះដូងគេអញ្ចឹង ។

MASTERWhere stories live. Discover now