ភាគ៣ មានបញ្ហានៅឃ្លាំង

929 58 6
                                    

"គួរឱ្យចាប់អារម្មណ៍"ជុងហ្គុកពោលឡើងទាំងញញឹមចុងមាត់មើលដំណើរនាងតូចដែលទើបតែដើរចេញទៅមុននេះ
"ចៅហ្វាយចាប់អារម្មណ៍គេមែនទេ"វូប៊ីន
"អឹម ត្រូវហើយ ឯងទៅស៊ើបពីប្រវត្តិនាងមក តោះទៅវិញ"ជុងហ្គុក
"បាទ ចៅហ្វាយ ហើយចុះ អ្នកនាង អ៊ីជុននោះ"វូប៊ីនសួរឡើងពេលដែលឃើញអ្នកជាចៅហ្វាយប្រុងនឹងងើបដើរចេញទៅ
"ពិតមែនហើយ ចឹងឯងនៅចាំនាងទៅយើងទៅមុនហើយ"ជុងហ្គុក
"ចុះបើលោកស្រីសួរនោះ"វូប៊ីន
"បើអ្នកម៉ាក់សួរ ប្រាប់ទៅថាយើងរវល់ការងារ"ជុងហ្គុក ថាហើយក៏ដើរចេញទៅបាត់ទុកឱ្យអ្នកជាកូនចៅឈរអេសក្បាលតែម្នាក់ឯងហើយណាមួយមិនសូវជាត្រូវធាតុជាមួយនឹងអ៊ីនជុនអីនឹងផង

វ៉ាង អ៊ីជុន (ម្នាក់នឹងហើយដែលឈ្លោះជាមួយថេហ្យុងវគ្គមុននោះអី)អាយុ២២ឆ្នាំស្មើនឹងថេហ្យុងដែរកម្ពស់១.៦៧m រៀនចប់ផ្នែកឌីហ្សាញនៅប្រទេសកូរ៉េនេះទេ មានចរិតក្អេងក្អាង ចូលចិត្តមើលងាយអ្នកដទៃ ហើយនាងក៏ជាគូដណ្តឹងរបស់ជុងហ្គុកដែរ ប៉ុន្តែជុងហ្គុកមិនបានយល់ព្រមទេគឺគ្រួសារជាអ្នកបង្ខំ

"រួចរាល់ហើយ គិតលុយទៅ"អ៊ីជុន យកឥវ៉ាន់យ៉ាងច្រើនដលរទៅកន្លែងគិតលុយហើយក៏ចេញមកវិញតម្រង់មករកកន្លែងដែលជុងហ្គុកអង្គុយមិញនេះស្រាប់តែធ្វើឲ្យនាងជ្រួញចិញ្ចើមតែម្តង
"ន៎ែ ឯង ឯណាបងជុងហ្គុកនោះ"ដោយសារតែរកមើលឆ្វើងស្តាំមុខក្រោយមិនឃើញហើយទើបនាងដាច់ចិត្តសួរទៅវូប៊ីនទាំងគ្មានសិលធម៌សូម្បីតែបន្តិចទាំងដែលការពិតនាងមានអាយុប្អូនគេដល់ទៅ៣ឆ្នាំឯណោះ
"អ្នកនាងនិយាយជាមួយខ្ញុំមែនទេ?"វូប៊ីន លើកដៃចង្អុលខ្លួនឯងសួរទៅនាងវិញដូចជាមិនដឹងរឿង
""ត្រូវហើយត្រង់នេះមានតែឯងហើយនឹងយើងបើមិនឱ្យយើងនិយាយជាមួយឯងតើឱ្យយើងនិយាយជាមួយអ្នកណា"អ៊ីជុន
"ប៉ុន្តែខ្ញុំឈ្មោះវូប៊ីន មិនមែនឯងទេ"វូប៊ីន
"យើងមិនខ្វល់ទេ សំខាន់យើងចង់ហៅឯងបែបនឹង ព្រោះមុននឹងក្រោយឯងគ្មានសិទ្ធប្រកែកនឹងយើងស្រាប់ហើយ"អ៊ីជុន
"ចាំឱ្យដល់ថ្ងៃនោះសិនទៅ"វូប៊ីន
"នេះឯង អូខេ យើងមិននិយាយរឿងនឹងទៀតក៏បាន ប៉ុន្តែពេលនេះយើងចង់ដឹងថាបងជុងហ្គុកនៅឯណា"អ៊ីជុន
"ចៅហ្វាយគាត់មិននៅទេគាត់ទៅវិញមុនបាត់ហើយ ដូច្នេះ គាត់ឱ្យខ្ញុំចាំជូនអ្នកនាងទៅផ្ទះ"វូប៊ីនមិនចង់ឱ្យមានការទាស់ពាក្យសម្តីបន្តទៀតទើបព្រមបហរាប់តាមសម្រួល
"ទៅមុន នេះមិចនឹងអាចទៅ គាត់មិនអាចធ្វើបែបនេះចំពោះខ្ញុំបានទេ"អ៊ីជុន
"ហេតុអ្វីក៏ថាមិនអាច បើគាត់ធ្វើហើយនឹង"វូប៊ីន
"ឯង ហឹស ចាំមើលយើងនឹងទៅប្រាប់ម៉ាក់អ៊ុំ"អ៊ីជុន
"ដោយសារតែអ្នកនាងចូលចិត្តប្តឹងបែបនឹងឯងទើបចៅហ្វាយមិនស្រឡាញ់"វូប៊ីន
"នេះឯង បានហើយឈប់និយាយ យើងចង់ទៅវិញហើយ"អ៊ីជុន មិនដឹងថារកពាក្យអ្វីមតបទៀតទើបប្តូរមកថាចង់ទៅផ្ទះវិញហើយក៏ដើរចេញទៅបាត់ទុកឱ្យវូប៊ីនយួរឥវ៉ាន់នាងតាមក្រោយ"ចាំមើលចុះនាងស្រីម្នាក់នោះក៏អញ្ចឹងដែរយើងនឹងឱ្យប៉ាយើងចាត់ការនាងឱ្យសមតម្លៃតែម្តង"ខណៈពេលកំពុងតែដើរអ៊ីជុននៅឆ្លៀតគិតរឿងសងសឹកអ្នកដែលធ្វើឱ្យនាងឈឺខ្លួននៅពេលមុននេះទៀតផង

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now