ភាគ២៧ ពួកយើងទៅៗ

544 46 5
                                    

"ចៅហ្វាយពិតជាចង់ធ្វើបែបនេះពិតមែនហេ៎ស?"វូប៊ីន លើចិញ្ចើមសួរទៅអ្នកដែលមាននាមជាចៅហ្វាយស្របពេលដែលឡានកំពុងតែបញ្ឈប់នៅខាងក្រោយភូមិគ្រឹះគីម
"យើងសម្រេចចិត្តហើយថាយើងនឹងធ្វើ ឯងមិនបាច់និយាយអ្វីទេ ឯងក៏ដឹងថាពាក្យដែលយើងនិយាយហើយយើងនឹងធ្វើ"ជុងហ្គុក និយាយហើយក៏បើកទ្វារឡានចុះចេញដើរចូលទៅក្នុងភូមិគ្រឹះច្រកទ្វារខាងក្រោយដែលគ្មានមនុស្សយាមនោះតម្រង់ទៅរកបន្ទប់មួយដែលនៅជិតជាងគេមុននឹងតោងឡើងតាមបង្អួចដើម្បីទៅរករាងតូច
/ បើឯងបានជួបគេហើយនាំគេទៅជាមួយផងទៅ ហើយត្រូវស្រឡាញ់គេឱ្យបានច្រើន ឱ្យគេធ្វើអ្វីដែលគេចង់ធ្វើ ដាច់ខាតកុំធ្វើឱ្យគេឈឺចាប់ព្រោះតែឯងឱ្យសោះ/ សម្តីរបស់ថេហ្យុន បានបន្លឺឡើងរងំក្នុងត្រចៀករបស់នាយមុននឹងមកថេហ្យុនបាននិយាយរឿងយ៉ាងច្រើនទៅកាន់នាយជាពិសេសឱ្យមើលថែថេហ្យុងឱ្យល្អនឹងតែម្តង ហើយក៏ឆ្លៀតប្រាប់ផ្លូវដែលគ្មានមនុស្សនិងបន្ទប់របស់ថេហ្យុងដល់នាយផងដែរ
"មិនថាមានរឿងអ្វីទេ បងនឹងស្រឡាញ់អូនតែម្នាក់ហើយក៏ជារៀងរហូតទៅថេហ្យុង"ជុងហ្គុក ពោលតិចៗហើយពេលនោះនាយក៏ឡើងមកដល់គោលដៅដូចគ្នា
"ក្រាក"ទ្វារបង្អួចបើកឡើងបង្ហាញឱ្យឃើញទិដ្ឋភាពអ្នកនៅខាងក្នុងឱ្យឃើញសភាពយ៉ាងគួរឱ្យសង្វែកជាមួយនឹងរូបភាពអង្គុយឱបក្បាលជង្គង់ឱនមុខចុះទាំងទឹកមុខស្រងូតស្រងាត់ហើយជើងថែមទាំងជាប់ច្រវ៉ាក់ទៀតផង
"ជុងហ្គុក?"ថេហ្យុង លើកចិញ្ចើមពោលហៅឈ្មោះនាយតិចៗទាំងពេបមាត់ចង់យំបន្តិចអីបន្តិចរួមចូលមកជាមួយនឹងចម្ងល់ជាច្រើនក្នុងខួរក្បាលមិនយល់ថានាយចូលមកបានយ៉ាងមិចបើលោកប៉ារបស់នាងឱ្យកូនចៅយាមគ្រប់កន្លែងហើយនឹង
"ថេហ្យុង"ជុងហ្គុក ហៅឈ្មោះថេហ្យុងតិចៗឃើញនាងនៅពេលនេះហើយធ្វើឱ្យនាយសឹងតែស្រកទឹកភ្នែកជាកូនប្រុសនៅពេលនេះទៅហើយតែក៏ព្យាយាមទប់មិនឱ្យវាស្រក់ចុះមកដើម្បីកុំឱ្យនាងមានអារម្មណ៍ថាខ្លួនឯងគួរឱ្យអាណិតខ្លាំងជាងនេះទៀតអី រួចទើបចូលទៅឱបលួងលោមនាង
"ហេតុអ្វីក៏បងមកទីនេះបាន?"ថេហ្យុង មិនមែនមិនឃើញថានាយផ្លោះបង្អួចមកទេប៉ុន្តែគ្រាន់តែឆ្ងល់ថានាយចូលមកបានដោយរបៀបណាស្គាល់ផ្លូវដោយរបៀបណាទើបបានជាមិនត្រូវបានកូនចៅប៉ារបស់នាងចាប់បានហើយថែមទាំងមករកចំបន្ទប់របស់នាងដូចដឹងជាមុនអញ្ចឹងទើបអត់នឹងឆ្ងល់មិនបាន
"គឺបងប្រុសរបស់អូនជាអ្នកប្រាប់ឱ្យបងមកយកអូនចេញពីទីនេះ តើអូនព្រមទៅជាមួយបងដែរទេ?"ជុងហ្គុក ជុងហ្គុក លើកដៃទៅអង្អែលមុខរបស់នាងមុននឹងពោលសួរឡើងដោយសម្តីទន់ភ្លន់បំផុត
"ហឹកៗ អូនចង់ទៅជាមួយបង ប៉ុន្តែ..."ថេហ្យុង ងក់ក្បាលតបទៅវិញតែក៏ត្រូវទម្លាក់ទឹកមុខចុះពេលដែលសម្កឹងមើលទៅទ្វារនឹងជើងរបស់ខ្លួនដែលកំពុងតែជាប់ច្រវ៉ាក់នោះ
"មិនអីទេ ជឿជាក់លើបង បងនឹងនាំអូនចេញពីទីនេះ"ជុងហ្គុក ទើបទាញយកកូនកាំបិតស្នៀតមួយដើម្បីដោះសោរច្រវ៉ាក់ឱ្យរាតូច សម្រាប់នាយរឿងបែបនេះមិនពិបាកទេដូចដឹងហើយថានាយជាម៉ាហ្វៀររឿងចាក់សោរចាក់ខ្នោះបែបនេះគឺចេះតាំងពីក្មេងៗមកម្ល៉េះ
"ម៉ោះឆាប់ងើបឡើងមក"ជុងហ្គុក និយាយហើយក៏ជួយលើកគ្រាថេហ្យុងឱ្យក្រោកឡើងព្រោះដឹងថានាងប្រាកដជាឈឺជើងមិនខានទេ
"បង គិតចង់ចុះទៅតាមបង្អួចនឹងមែនទេ?"ថេហ្យុង លើកចិញ្ចើមសួរទៅនាយទាំងមិនយល់នេះជុងហ្គុកគិតចង់ចុះទៅតាមបង្អួចវិញមែនទេ? ក្រែងថានាំនាងទៅជាមួយមែនទេ?បើនាងឈឺជើងស្ទើរតែឈរមិននឹងផងហ្នឹងឱ្យចុះទៅយ៉ាងមិចទៅ
"ពិតមែនហើយ"ជុងហ្គុក
"ប៉ុន្តែ..."ថេហ្យុង
"មិនបាច់បារម្ភទេ ឡើងខ្នងបងមកយើងចុះទៅជាមួយគ្នា"ជុងហ្គុក ថាហើយក៏ដើរទៅចាប់ដៃរាងតូចមកឱបករបស់នាយរួយទើបលើកអៀវគេដើរទៅរកបង្អួចក៏ចាប់ផ្តើមតោងចុះទៅខាងកហរោមតែមហតងដោយមានថេហ្យុងឱបកនាយពីក្រោយ វាមិនមែនជាឧបសគ្គសម្រាប់នាយនោះទេដែលមានថេហ្យុងនៅពីក្រោយនោះព្រោះនាងក៏មិនធ្ងន់អ្វីណាស់ពាដែរបើឱ្យទាយគឺឡូយ៉ាងច្រើនគឺត្រឹម៤៥គីឡូអីនឹងឯង

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now