ភាគ១៤ ព្រាននារី

676 51 4
                                    

"តើគួរធ្វើយ៉ាងមិចទៅ ត្រូវហើយគឺមានតែវិធីនេះទេទើបអាចជួយឯងបាន"ជុងហ្គុក មិនដឹងថាត្រូវធ្វើយ៉ាងមិចទេ បើអូប៊រក៏ខូចហើយថេហ្យុងក័សន្លប់បាត់ទៀតប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺថេហ្យុងរឿងអូប៊រទុកបែបនឹងសិនក៏បាន គិតរួចហើយទើបជុងហ្គុក ដើរទៅយកសម្ភារៈពេទ្យមួយចំនួនយកមករួចទើទាញកាំបិតនៅនឹងចង្កេះយកមកជាមួយនឹងដែកកេះមួដុតរោលកាំបិតនោះឱ្យក្តៅដើម្បីឱ្យងាប់មេរោគព្រោះពេលនេះគ្មានឱបករណ៍គ្រប់គ្រាន់ទដូច្នេះហើយត្រូវតែវះឆៅទើបបានព្រោះគ្រាប់កាំភ្លើងនៅក្នុងសាច់របស់រាងតូចនៅឡើយ គិតរួចទើបនាយចាប់ផ្តើមប្រលេះលេវអាវរាងតូចម្តងមួយគ្រាប់ៗរហូតដល់អស់បញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលុនពេញភ្នែកនាយទាំងគូរប៉ុន្តែនាយមិនបានចាប់អារម្មណ៍ឬភ្ញាក់ផ្អើលអ្វីទេអ្វីដែលសំខាន់គឺរបួស

"សុំទោសប៉ុន្តែបងចាំបាច់ត្រូវធ្វើបែបនេះពិតមែន ថេហ្យុង"ជុងហ្គុក ពោលពាក្យសុំទោសដែលហ៊ានប៉ះពាលរាងកាយគេមុនដោយមិនមានការអនុញ្ញាតប៉ុន្តែបើមិនធ្វើបែបនេះរាងតូចច្បាស់ជាស្លាប់មិនខានទេ (ហើយរឿងដែលនាយដឹងថាជាថេហ្យុងនោះមិនទាន់ចង់ប្រាប់ទេព្រោះបន្តិចទៀតនឹងមានអ្នកសួរឱ្យអ្នកទាំងអស់គ្នាដឹងដដែលនឹង) បន្ទាប់មកទើបនាយចាត់ការធ្វើការវះកាត់តាមចំណេះដឹងដែលធ្លាប់បានឆ្លងកាត់កន្លងមក(ព្រោះនាយជាម៉ាហ្វៀរឿងសង្គ្រោះក្នុងពេលមានអាសន្នបែបនេះច្បស់ជារៀនមកស្ទាត់ជំនាញអស់ហើយ)

ពេលយប់បានឈានចូលមកដល់ថេហ្យុងនៅមិនទាន់ដឹងខ្លួននៅឡើយចំណែកជុងហ្គុកក៏មិនហ៊ានគេងចោលរាងតូចដែរគឺនៅអង្គុយចាំមើលថែរាងតូចមិនឱ្យខ្វះខាតអ្វីទេសូម្បីតែខោអាវក៏នាយដូរឱ្យគេរួចរាល់ដែរ(ភ្លេចប្រាប់ទាំងអស់គ្នាថាអូប៊រដែលជុងហ្គុកបើកមកនឹងគឺជារបស់ជុងហ្គុកទេ ព្រោះកម្មវិធីធ្វើនៅតាមខេត្តហើយជុងហ្គុកក៏មានដីនៅខេត្តនឹងដូចគ្នាដែរទើបបើកមកចំកន្លែងតែម្តង)

"ហឹម រងារ រងារណាស់"ថេហ្យុង មមីមើលើកដៃឱបខ្លួនទាំងញ័រទទ្រើកចំណែកខ្លួនក៏ចាប់ផ្តើមក្តៅឡើងមកព្រោះតែខ្លួនត្រូវរបួសហើយនៅមកដេកកណ្តាលទឹកសមុទ្រគ្មានឃើញអ្វីមគ្របដណ្តប់ទៀត
"ថេហ្យុង ថេហ្យុង"ជុងហ្គុក ពេលនេះមិនដឹងថាធ្វើយ៉ាងមិចបន្តទេទើបដោះអាវលើខ្លួនគ្របដណ្តបឱ្យថេហ្យុងតែមើលទៅដូចជានៅតែមិនបានផលដដែល
"រងារ រងារ"
"សុំទោសណាថេហ្យុង"ជុងហ្គុកពោលពាក្យសុំទោសឡើងមកពេលនេះមានតែវិធីនេះទេទើបអាចជួយរាងតូចឱ្យបាត់រងារបាន គិតរួចហើយនាយចាប់ផ្តើមដោះសម្លៀកបំពាក់របស់ខ្លួនទាំងអស់គ្មានសល់សូម្បីតែខោក្នុងបន្ទាប់មកទើបដោះសម្លៀកថេហ្យុងម្តង សភាពពេលនេះគឺមានតែភាពននលគោកប៉ុណ្ណោះ
"ទ្រាំណា អាគុកទ្រាំ"ជុងហ្គុក តឿនសតិខ្លួនឯងព្រោះរាងកាយរបស់ថេហ្យុងពិតជាធ្វើឱ្យនាយពិបាកទ្រាំខ្លាំងណាស់បន្ទាប់មកទៀតទើបដាកខ្លួនគេងក្បែរថេហ្យុងហើយទាញគេមកឱបតែម្តងដើម្បីបញ្ជូនភាពកក់ក្តៅទៅឱ្យអ្នកម្ខាងទៀត
"កក់ក្តៅហើយឬនៅ?"ជុងហ្គុក
"ហឹម កក់ក្តៅណាស់"ថេហ្យុងឆ្លើយទាំងមមើល បានមួយសន្ទុះទើបជុងហ្គុកព្រមបិទភ្នែកគេងលក់ទាំង២នាក់យ៉ាងស្កប់ស្កល់តែម្តង

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now