ភាគ២១ ទៅវិញបងនឹងដាក់ទោសអូនឱ្យដើរលែងរួចមិនខាន

594 40 2
                                    

"ផាំង ថាមិច នេះបាត់ខ្លួនទៅតែពីរនាក់ជាមួយនឹង ចន ជុងហ្គុក អញ្ចឹងឬ?"លោកគីម គ្រាន់តែឮបែបនឹងភ្លាមគតិលាន់ឮសូរតែផងមុននឹងពោលឡើងដោយទឹកមុខខឹងសម្បារ
"លោកប៉ា ស្ងប់អារម្មណ៍សិនទៅ គ្រាន់តែបាត់ខ្លួនទៅពីរនាក់តែប៉ុណ្ណោះមិនបានមានអ្វីលើសនឹងទេ ប៉ាកុំបន្ទោសប្អូនអី ប្អូនក៏មិនចង់ឱ្យមានរឿងបែបនឹងកើតឡើងដែរវាគ្រាន់តែជារឿងដែលមិនបានគ្រោងទុកប៉ុណ្ណោះ ពិតមែនទេថេហ្យុង?"ថេហ្យុន ឃើញប៉ាហាក់ដូចជាខឹងខ្លាំងបែបនេះទើបប្រញាប់និយាយឡើងដម្បីការពារប្អូនមុននឹងងាកទៅសួរថេហ្យុងដើម្បីឱ្យជួយបញ្ជាក់
"ចា ចា៎ស ពិត"ថេហ្យុង ពោលឡើងទាំងរដិបរដុប
"កុំឱ្យយើងដឹងឱ្យសោះណាថាពួកឯងធ្វើលើសពីនេះបើមិនអញ្ចឹង ទោះឯងជាកូនក៏យើងមិនលើកលែងឱ្យឯងដែរ"លោកគីម និយាយតែប៉ុណ្ណឹងក៏ងើបចេញពីតុអាហារបាត់ទាំងមុខក្រញ៉ូវ
"បង ហេតអ្វីក៏និយាយបែបនេះដាក់កូន"លោកស្រីគីម គ្រាន់តែឮលោកគីមនិយាយបែបនេះភ្លាមប្រញាប់ងើបទៅតាមសួរស្វាមីទាំងខឹងដូចគ្នាហេតុអ្វីក៏គាត់ហ៊ាននិយាយបែបនេះដាក់កូនទៅកើត
"មិនពាក់ព័ន្ធនឹងអូនទេ"លោកគីម

"កុំគិតច្រើនអីណាលោកប៉ាតែប៉ុណ្ណឹងឯង ឯងក៏ដឹង"ថេហ្យុន អង្អែលខ្នងប្អូននិយាយពាក្យលួងលោមមើលទៅទឹកមុខគេដូចជាមិនល្អសោះ
"បងមិនបាច់លួងលោមខ្ញុំក៏បាន ខ្ញុំមានអីឯណា ប្អូនស្រីរបស់បងរឹងមាំខ្លាំងណាស់ ហិហិ ហឹកៗ សុំទោសខ្ញុំយំទៀតហើយ"ថេហ្យុង ព្យាយាមសើចទាំងមិខមិនសមតែចុងក្រោយនៅតែមិនអាចទប់ទឹកភ្នែកដដែល ទាំងដែលរឿងទាំងនេះកើតឡើងឡើងស៊ាំទៅហើយនៅតែមិនទាន់ទម្លាប់ទៀត គ្រប់ពេលគេខំធ្វើយ៉ាងសុខចិត្តលះបង់ក្តីស្រមៃខ្លួនឯងរស់ឆ្ងាយពីគ្រួសារមិនសូវទទួលបានភាពកក់ក្តៅដូចក្មេងដទៃតែសុំត្រឹមតែពេលត្រឡប់មកផ្ទះវិញប៉ាគេនិយាយល្អ សរសើរតែមួយម៉ាត់ក៏អស់ចិត្តដែរតែនេះអត់ទេព្រោះក្នុងកែវភ្នែកគាត់គេមិនដែលល្អស្រាប់ហើយ
"មិនអីទេ បើចង់យំៗឱ្យអស់ចិត្តមក បងនឹងចាំធ្វើជាបងប្រុសល្អបំផុត ពេលអូនយំបងនឹងចាំជូតទឹកភ្នែកឱ្យ ពេលអូនហត់អូនអាចកើយស្មាបងបានបងនឹងធ្វើជាខ្នើយសម្រាប់អូនពេលដែលអូនត្រូវការ"ថេហ្យុន ទាញថេហ្យុងមកឱបនិយាយពាក្យលួងលោមរាងតូចឱ្យបានធូរស្បើយទោះយ៉ាងណាក៏នៅមាននាយជាបងប្រុសម្នាក់ដែរ នាយនឹងធ្វើជាបងប្រុសដ៏ល្អម្នាក់ចាំជួយលើកទឹកចិត្តផ្តល់កម្លាំងចិត្តដល់ប្អូនរបស់នាយជានិច្ច
"ចា៎ស បងប្រុស"ថេហ្យុង
"បានហើយជូតទឹកភ្នែកចេញឱ្យអស់ទៅ យំបែបនេះលែងស្អាតហើយប្រយ័ត្នអាម្នាក់នោះឃើញលែងស្រឡាញ់ទៅ"ថេហ្យុន អង្អែលក្បាលប្អូនលេងមុននឹងប្តូររឿងនិយាយដៀមដាមដាក់អ្នកជាប្អូនវិញទាំងមិនបញ្ចេញឈ្មោះ តែទោះមិនបញ្ចេញក៏ថេហ្យុងដឹងដែរថាបងរបស់គេចង់សំដៅដល់អ្នកណា
"នេះបងដឹង?"ថេហ្យុង សួរទាំងភ្ញាក់ផ្អើលមិននឹកស្មានថាបងប្រុសរបស់គេដឹងសោះ
"ត្រូវហើយបងដឹង"ថេហ្យុន
"ហើយចុះ..."ថេហ្យុង ហាក់ដូចជាស្ទាក់ស្ទើរចង់សួរបន្តិចអត់បន្តិចយ៉ាងមិចមិនដឹងទេ
"កុំបារម្ភអីរឿងនេះដឹងតែបងម្នាក់ទេ បងមិនប្រាប់ប៉ាទេ"ថេហ្យុនដឹងថាប្អូនចង់សួរពីអ្វីទើបប្រញ៉ាប់និយាយឡើងដើម្បីកុំឱ្យគេខ្វល់ខ្វាយពីរឿងនឹងទៀត
"អរគុណហើយ បងប្រុស"ថេហ្យុង លខ្លួនចូលទៅឱបអ្នកជាបងម្តងទៀតមិននឹកស្មានថាគាត់មិនហាមឃាត់ហើយថែមទាំងជួយលាក់បាំងពីប៉ាឱ្យទៀត
"មិនបាច់អរគុណបងទេ កន្លងមកឯងលំបាកព្រោះបងច្រើនហើយរឿប៉ុណ្ណឹងគឺនៅតិចតួចណាស់ ប៉ុន្តែបើសិនជាថ្ងៃណាមួយវាធ្វើឱ្យឯងឈឺចាប់តែបន្តិចបងនេះហើយជាអ្នកតាមបំបែកពួកឯងដោយផ្ទាល់"ថេហ្យុន ស្រដីឡើងយ៉ាងមុតមាំព្រោះនាយនឹងធ្វើពិតមែនបើសិនជាមានថ្ងៃនោះកើតឡើង
"ខ្ញុំជឿថាគេនឹងមិនធ្វើឱ្យខ្ញុំឈឺចាប់ទេ"ថេហ្យុង តបទៅវិញយ៉ាងជឿជាក់
"បងក៏សង្ឃឹមថាបែបនឹងដែរ បានហើយយប់ហើយឡើងទៅងូតទឹកទៅនឹងបានសម្រាក ធ្វើដំណើរពីថ្ងៃហត់ផង"ថេហ្យុន
"ចា៎ស បងក៏ដូចគ្នា"ថេហ្យុង ថាហើយក៏ងើបចេញទៅមុនតែក៏មិនភ្លេចងាកមកផ្តែផ្តាំអ្នកជាបងប្រុសដូចគ្នា
"សេអា នាងល្អណាស់កុំសូវគម្រោះគម្រើយដាក់នាងពេកអី"ថេហ្យុង និយាយតែប៉ុណ្ណឹងក៏ដើរចេញទៅបាត់ព្រោះនាងក៏បានដឹងដែរថាសេអាគិតអ្វីចំពោះបងប្រុសរបស់ខ្លួនគ្រាន់តែមិនហ៊ាននិយាយតែប៉ុណ្ណោះ បើមិនអញ្ចឹងទេមិនមែនអាយុ២៥ឆ្នាំហើយនៅមិនទាន់មានអ្នកណានោះទេ
"ចំមែនហើយឯងនេះ"ថេហ្យុន

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now