ភាគ៦ ប្រពន្ធម៉ាហ្វៀ

898 55 1
                                    

"ខ្ញុំគិតថាមួយឈុតនេះសាកសមនឹងអ្នកនាងណាស់"ជុងហ្គុក រ៉ូបបែបមិនសុភាពពេកហើយក៏មិនសិចស៊ីពេកមកដាក់លលើថេហ្យុងមុននឹងនិយាយឡើងដោយសារតែពួកគេចូលមកហាងសម្លៀកបំពាក់ទើបជុងហ្គុកស្នើរខ្លួនជាអ្នកជួយរើសទៀតផងហើយណាមួយក្រសែភ្នែកនាយក៏មិនអន់ដែរ
"អឹម ម៉ាក់ក៏គិតថាឈុតនឹងសមនឹងកូនដែរ"លោកស្រីគីម គាត់ក៏ចូលចិត្តមួយឈុតនឹងដែរមើលទៅសាកសមនឹងរាងតូចណាស់ជុងហ្គុកពិតជាមានក្រសែភ្នែកល្អមែន
"ចា៎ស"ថេហ្យុង
"រីងៗ"នៅសុខៗស្រាប់តែសម្លេងទូរស័ព្ទលោកស្រីគីមរោទ៍ឡើង
"ម៉ាក់ទៅនិយាយទូរស័ព្ទមួយភ្លែត"លោកស្រីគីម
"ចា៎ស"ថេហ្យុង ក្រោយបានចម្លើយពីរាងតូចហើយលោកស្រីគីមក៏ដើរចេញទៅខាងក្រៅដើម្បីនិយាយពីកិច្ចការខ្លះៗ

"ថេហ្យុង គឺម៉ាក់មានការរវល់ត្រូវឡើងទៅអាមេរិកឥលូវនេះ"លោកស្រីគីម ដើរចូលមកប្រាប់កូនស្រីវិញព្រោះមិញនេះលោកគីមខលមកថាមានការបន្ទាន់ត្រូវទៅដឡស្រាយឥលូវនេះចំណែកគាត់ក៏ត្រូវទៅជាមួយដូចគ្នា
"ចា៎ស អញ្ចឹង យើងត្រូវទៅឥលូវនេះមែនទេ"ថេហ្យុង
"កូន នៅទីនេះបន្តទៀតចុះម៉ាក់បានឱ្យអ្នកបើកឡានមកទទួលហើយ ចំណែកលោកហាមធ្វើអ្វីផ្តេសផ្តាស់ដាក់គេឱ្យសោះបើមិនអញ្ចឹងទេលោកមានរឿងជាមួយខ្ញុំមិនខាន"លោកស្រីគីមថាហើយក៏ដើរចេញទៅបាត់តែមុននឹងចេញក៏មិនភ្លេចពាក្យគម្រាមទៅកាន់នាយកម្លោះដែរ
"និយាយអញ្ចឹងអ្នកនាងត្រូវជាអ្វីនឹងលោកស្រីគីមដែរមើលទៅដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់"ជុងហ្គុក ឃើញលោកស្រីគីមចេញទៅបាត់ក៏សួរឡើងទាំងដែលឆ្ងល់មកយូរហើយព្រោះបើតាមដឹងថេហ្យុនជាកូនតែម្នាក់របស់គ្រួសារគីមហើយចុះថេហ្យុងត្រូវជាអ្វីបានជានិយាយជឆមួយអ្នកស្រីគីមថាម៉ាក់កូនបែបនេះ ហើយថែមទាំងមានត្រកូលដូចគ្នាទៀត
"អឺ គឺ ខ្ញុំជាក្មួយរបស់គាត់"ថេហ្យុង មិនដឹងថាត្រូវឆ្លើយវិញយ៉ាងមិចមានតែឆ្លើយបែបនឹងហើយណាមួយក៏គ្មានអ្នកណាដឹងដែរថាគ្រួសារគីមមានកូនស្រីម្នាក់ទៀតនោះ
"អ៎របាទ តែហេតុអ្វីក៏ខ្ញុំមិនដែលឃើញមិខអ្នកនាងអញ្ចឹង"ជុងហ្គុក ក៏ឆ្ងល់ដែរតាំងពីមុនមកនាយក៏ធ្លាប់ជាមិត្តជិតដិតរបស់ថេហ្យុនដែរហេតុអ្វីក៏មិនដែលឃើញមុខនាងឬរំលឹកពីនាងសោះអញ្ចឹង
"អ៎រ រឿងនេះគឺប្រហែលដោយសារតែខ្ញុំទៅនៅអាមេរិកតាំងពីតូចហើយមើលទៅទើបមិនមានអ្នកស្គាល់"ថេហ្យុង
"បាទ"ជុងហ្គុក តបទៅវិះតែប៉ុណ្ណឹងពួកគេក៏បន្តដើរទិញឥវ៉ាន់ជាមួយគ្នាជាបន្តបន្ទាប់ទៀតរហូតដល់អស់ចិត្តចង់ទើបត្រឡប់ទៅវិញ
"ឱ្យខ្ញុំជូនអ្នកនាងទៅតើល្អដែរទេ"ជុងហ្គុក
"អឺគឺ ខ្ញុំថាកុំអីល្អជាងខ្ញុំទៅម្នាក់ឯងបាន"ថេហ្យុង
"ណាណា អ្នកនាង គឺអ្នកនាងជាស្រីទៅតែម្នាក់ឯងបែបនេះខ្ញុំមិនទុកចិត្តទេ"ជុងហ្គុក
"ប៉ុន្តែខ្ញុំថាកុំអីល្អជាងព្រោះបើតាមដឹងគ្រួសាររបស់លោកនិងគ្រួសារគីមមិនត្រូវគ្នាទេ"ថេហ្យុង និយាយនេះក៏សមហេតុផលដែរគ្រួសារទាំង២មិនត្រូវគ្នាទេបើឱ្យនាយជូនទៅដូចជាមិនសម
"ឬមួយក៏អ្នកនាងមិនទុកចិត្តខ្ញុំ ខ្លាចថាខ្ញុំធ្វើអ្វីមិនល្អដាក់អ្នកនាងមែនទេ?"ជុងហ្គុក
"មិនមែនបែបនឹងទេប៉ុន្តែខ្ញុំខ្លាចថាបើលោកជូនទៅអាចនឹងមានរឿងមិនល្អចំពោះលោក"ថេហ្យុង
"រឿងនេះអ្នកនាងកុំបារម្ភអី"ជុងហ្គុក
"អឹម មិនអីទេអញ្ចឹងបើលោកនិយាយបែបនឹងទៅហើយ"ដោយអស់ជម្រើសនឹងប្រកែកបន្តទៀតថេហ្យុងមានតែស្របតាមនឹងឯង

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now