ភាគ២០ កុំធ្វើមុខបែបនឹងមើល

599 41 7
                                    

"បងប្រុស ជុងហ្គុក កំពុងតែនិយាយគ្នារឿងអ្វីនឹង"កំពុងតែឈរសម្លក់សម្លឹងគ្នាសុខៗសម្លេងរាងតូចក៏បន្លឺឡើងកាត់ផ្តាច់អ្នកទាំងពីរឱ្យងាកទៅរកប្រភពសម្លេងវិញរ៉ូបពណ៌សសាច់ស្តើងបែបមនុស្សទៅលេងសមុទ្រ
"គ្មានអ្វីទេនិយាយគ្នាតិចតួចតាមបែបអ្នកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ"ថេហ្យុន តបទៅបែបទឹកមុខធម្មតា
"ប្រាកដឬអត់ថាត្រឹមតែនិយាយគ្នាធម្មតា?"ថេហ្យុង ជ្រឹមភ្នែកចង្អុលសួរទៅកាន់អ្នកទាំងពីរបែបទឹកមុខគួរឱ្យសង្ស័យ
"គឺពិតមែន គ្រាន់តែនិយាយគ្នាធម្មតាប៉ុណ្ណោះ"ជុងហ្គុក ឃើញសភាពការមិនសូវស្រួលទើបជួយនិយាយថែមម្នាក់ទៀត
"អូខេ បើមិនមានអ្វីគឺល្អហើយ"ថេហ្យុង ក៏ប្តូរមកជានិយាយធម្មតាវិញហើយក៏ដើរចូលទៅអង្គុយខាងក្នុងបាត់ទុកឱ្យអ្នកទាំងពីរនៅឈរសម្លក់គ្នាបន្តទៀត

រំលងទៅប្រមាណជា៤ម៉ោងជាងទីបំផុតកប៉ាល់ក៏បានធ្វើដំណើរមកដល់កំពង់ផែវិញដោយសុវត្ថិភាព ចំណែកថេហ្យុងដោយសារតែអស់កម្លាំងខ្លាំងពេកគេងលក់បាត់ហើយ គឺគេងផ្អែកស្មារបស់ថេហ្យុនព្រោះមិនឱ្យជុងហ្គុកប៉ះនោះទេពេលដែលថេហ្យុងគេងលក់ដំបូងៗក៏ផ្អែកស្មារបស់ជុងហ្គុកដែរតែត្រូវថេហ្យុនទាញឱ្យមកកើយស្មាខ្លួនវិញព្រោះនៅមិនទាន់ប្រកដចិត្តថាជុងហ្គុកពិតជាស្រឡាញ់ប្អូនរបស់ខ្លួនមែនឬអត់ដូច្នេះហើយការពារប្រសើរជាងព្យាបាល(ថេហ្យុងអង្គុយកណ្តាលថេហ្យុននិងជុងហ្គុកអង្គុយអមសងខាង)

"យើងអ្នកបី"ជុងហ្គុក
"អត់ទេ ទុកឱ្យយើង"ថេហ្យុន
"អត់ទេយើងជាអ្នកបី"ជុងហ្គុក
"ប៉ុន្តែយើងជាបងប្រុស"ថេហ្យុន
"ប៉ុន្តែយើងជាប្តី"ជុងហ្គុក មិនឱ្យចាញ់តបទៅវិញយ៉ាងណាគេត្រូវតែជាអ្នកបីព្រោះថេហ្យុងនៅគេងមិនទាន់ក្រោកនៅឡើយ
"យើង"
"យើង"
"យើង"
"បានហើយ មិនបាច់បីមិនបាច់ស្អីទេខ្ញុំដើរទៅខ្លួនឯងបាន"ភ្លាមនោះសម្លេងកាត់មួយក៏បន្លឺឡើងហើយម្នាក់នោះគឺគីម ថេហ្យុង នឹងឯងនៅប្រកែកយើងៗនឹងទៅនាងថ្លង់សឹងស្លាប់ប្រកែកគ្នាឮៗបែបនឹងអ្នកណាទៅគេងលក់
"មកពីឯងនឹង"ជុងហ្គុក
"មកពីឯងនឹងហើយ"ថេហ្យុន ថាហើយក៏ដើរចេញទៅបាត់ទុកឱ្យជុងហ្គុកនៅឈរខាំមាត់ខឹងចិត្តតែម្នាក់ឯង
"ចៅហ្វាយ មិនទៅវិញទេឬបាទ"វូប៊ីន ដោយសារតែឃើញជុងហ្គុកគិតតែឈរមិនព្រមចេញទើបសួរឡើង
"អឺ យើងដឹងហើយ"ជុងហ្គុក អាមនុស្សកំពុងតែខឹងស្រាប់ផងនៅមកសួរបញ្ឈឺទៀត

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now