ភាគ៨ ត្រូវហើយ យើងមិនយល់ពីឯងទ

656 47 6
                                    

@. អាងអាហារតាមផ្លូវ

"នេះហេ៎ស កន្លែងដែលឯងនាំយើងមក"ថេហ្យុង លើកចិញ្ចើមសួរថានាំគេមកញ៉ាំអីស្មានតែទៅហាងធំៗតែមកហាងតូចតាមចិញ្ចើមផ្លូវបែបនេះហេ៎ស
"ត្រូវហើយ យ៉ាងមិចធ្វើមើលតែមិនដែលបានចូលកាលមុនចូលតែញឹកសោះ ពេលខ្លះនៅអូសយើងមកទៀតភ្លេចហើយហេ៎ស"ជុងហ្គុក
"គឺ គឺ គ្មានទេយើងនៅចាំតើគ្រាន់តែមិនគិតថាឯងនឹងនាំយើងមកទីនេះទៀតតែប៉ុណ្ណឹង"ថេហ្យុង តបទៅវិញទាំងមិនសមព្រោះគេជាថេហ្យុងមិនមែនថេហ្យុនឯណាមិចនឹងដឹងរឿងទាំងនេះទៅ
"អ៊ុំយកមី២ចានមក រសជាតិដូចដើម"ជុងហ្គុក កម្មង់ទៅកាន់អ្នកលក់ព្រោះកាលសម័យនៅរៀនក៏មកជាមួយថេហ្យុនដល់ថ្នាក់អ្នកលក់ចំណាំមុខទៅហើយទើបតែពេលមានរឿងជាមួយគ្នាទេដែលនាយមកតែម្នាក់ឯងហើយថេហ្យុនមកតែម្នាក់ឯង
"អ៎ូនេះ ត្រូវគ្នាវិញហើយមែនទេ"អ្នកលក់សួរឡើងព្រោះស្មានថាថេហ្យុងជាថេហ្យុនព្រោះជាបងប្អូននឹងគ្នាមុខក៏ស្រដៀងគ្នាណាស់ដែរគ្រាន់តែថាពីមុនមាឌធំហើយមានទម្រង់មុខជាមនុស្សប្រុសជាងនេះហើយឥលូវមាឌតូចនិងមានទម្រង់មុខជាមនុស្សស្រី
"បាទ"ជុងហ្គុក តបទៅវិញធម្មតាៗ

"របស់ដែលកម្មង់មកដល់ហើយចា៎ស"អង្គុយរងចាំបានមួយសន្ទុះអ្នករត់តុក៏លើកអាហារមកដាក់ពីមុខពួកគេទាំងពីរក៏យកមកញ៉ាំយ៉ាងទំនង ចំណែកថេហ្យុងគ្រាន់តែដាក់ចូលមាត់មួយម៉ាត់ដំបូងភ្លាមទម្លាក់ស្លាបព្រាចុះយ៉ាងលឿនដៃស្រវេស្រវ៉ារកទឹកយ៉ាងប្រញាប់
"ឯងកើតអី"ជុងហ្គុក លើកចិញ្ចើមសួរបែបមិនយល់
"ទឹកៗ លឿនឡើងទឹក"ថេហ្យុង
"នេះៗ ទឹក"ឮបែបនេះជុងហ្គុកប្រញាប់ហុចទឹកក្នុងកែវយកមកឱ្យថេហ្យុងផឹករហូតដល់អស់ពីកែវតែម្តង
"សឺត ហ៎ស អរគុណ"ថេហ្យុង ហុចកែវទឹកទៅឱ្យនាយវិញមុននឹងពោលពាក្យអរគុណ
"ឯងកើតអី"ជុងហ្គុក
"គឺហឹរ នឹងណាចេះសួរទៅកើត"ថេហ្យុង
"ហឹរ? ស្អីរបស់ឯង"ជុងហ្គុក កាន់តែឆ្ងល់ទៀតហើយធម្មតាថេហ្យុនពូកែញ៉ាំហឹរណាស់បើគេលេខ២គ្មានអ្នកណាហ៊ានថាលេខមួយទេចុះនេះជាស្អីវិញ
"ឯងមិនមែនជាយើងឯងមិនយល់ទេ"ថេហ្យុង និយាយបែបធម្មតាតបទៅវិញ ដោយសារតែគេទៅនៅអាមេរិកតាំងពីតូចត្រូវឃ្លាតឆ្ងាយពីគ្រួសារដូច្នេះទើបមិនសូវជាស្និទ្ធស្នាលដឹងថាបងប្រុសចូលចិត្តអ្វីមិនចូលចិត្តអ្វីហើយក៏មិនបានសួរនាំពីអ្នកផ្ទះដែរព្រោះគិតថាវាមិនសូវជាសំខាន់
"ត្រូវហើយ យើងមិនយល់ពីឯងទេ"ជុងហ្គុក ស្រដីឡើងទាំងមុខស្មើសម្កឹងទៅកាន់ថេហ្យុងដូចជាកំពុងតែគិតអ្វីម្យ៉ាង
"ឯងយ៉ាងមិចនឹង?"ថេហ្យុង សួរហើយក៏ចាប់សង្កេតមើលមុខររបស់ជុងហ្គុកដែរប្រហែលជាខ្លួនបានធ្វើអ្វីខុសហើយទើបនាយសម្លឹងមុខគេដោយការចាប់កំហុសបែបនេះ
"គ្មានអ្វីទេ"ជុងហ្គុក
/ឬមួយក៏បងប្រុសចេះញ៉ាំហឹរ មិនបានទេៗ បើបែបនោះមែនខ្ញុំមិនអាចត្រូវគេចាប់បានទេ/
"នៅមើលមុខយើងធ្វើអី មិចក៏មិនឆាប់ញ៉ាំទៅ"ថេហ្យុង មិននិយាយតែមាត់ថែមទាំងចាប់មីនោះយកមកញ៉ាំទាំងពិបាកទៀតផង
"ក្រែង មិញនេះឯងមិនចេះញ៉ាំហឹរហេ៎ស"ជុងហ្គុក មិញនេះទើបតែស្រែកថាហឹរៗសោះនឹងឥលូវមកអង្គុយញ៉ាំធ្វើដូចគ្មានអ្វីទៅកើត
"ហឹសៗ ន៎ែ ឯងជឿយើងដែរឬមិញនេះយើងគ្រាន់តែធ្វើលេងប៉ុណ្ណោះឯងគិតថាគ្រាន់តែហឹរប៉ុណ្ណឹងយើងញ៉ាំមិនបាន ឬក៏ឯងគិតថាយើងមិនមែនជាថេហ្យុន"ថេហ្យុង
"គ្មានទេ ឯងគិតតែខ្លួនឯង"ជុងហ្គុក និយាយតែប៉ុណ្ណឹងក៏គេចមុខឱនចុះញ៉ាំធ្វើមិនដឹងព្រោះមិញនេះពិតជាបានគិតបែបនឹងពិតមែន ចំណែកថេហ្យយងឯនេះវិញមានតែប្រឹងលេបទាំងពិបាកនឹងឯងដើម្បីកុំឱ្យគេសង្ស័យ
"ឯងឈប់ញ៉ាំហើយហេ៎ស"ជុងហ្គុក សួរឡើងពេលឃើញថេហ្យុងហាក់ដូចជាចង់ឈប់ញ៉ាំទាំងដើលមីនៅសល់ស្ទើរតែទាំងអស់
"អត់ទេយើងឆ្អែតហើយមិនចង់ញ៉ាំច្រើនខ្លាចធាត់"ថេហ្យុង តាមពិតទៅមិនបានឆ្អែលឬខ្លាចធាត់អ្វីទេប៉ុន្តែដោយសារតែមីនឹងវាហឹរខ្លាំងវាត្រូវជាមួយនឹងគេមិនចេះហឹរផងទើបបញ្ឈប់ត្រឹមនឹងទៅយ៉ាងណាគេទៅលែងរួចហើយ បើឱ្យគេទៅវាយដំបាញ់សម្លាប់អីអាចធ្វើបានតែសុំតែម្យ៉ាងកុំឱ្យគេញ៉ាំម្ទេសអី ចាំបានថាកាលពីនៅតូចគេធ្លាប់ឈឺចូលពេទ្យម្តងដោយសារតែភ្លក់អាហារដែលមានម្ទេសនៅក្នុងនឹងតែមួយម៉ាត់ប៉ុណ្ណោះព្រោះគេមានជម្ងឺប្រតិកម្មនឹងរបស់ហឹរ តែថ្ងៃនេះមិនដឹងយ៉ាងមិចទេដូចជាញ៉ាំវាច្រើនដែរ
"ហឹស ខ្លាចធាត់ រាងមើលតែបវរកញ្ញាហើយនៅខ្លាចធាត់ទៀត"ជុងហ្គុក ពិតជាអស់សំណើចនឹងចម្លើយមួយនេះខ្លាំងណាស់រាងមើលតែឈើចាក់ធ្មេញនៅមកឆ្លើយថាខ្លាចធាត់ទៀត
"សើចស្អី រាងយើងយ៉ាងមិចស្អាតសឹងអី"ថេហ្យុង
"អូខេៗ ស្អាតហើយ អ៊ុំគិតលុយទៅ"ជុងហ្គុក មិនចង់ប្រកែកច្រើនក៏ហៅគិតលុយតែម្តង
"តម្លៃគឺនៅដដែល ២ចានអស់ ៤០០០វ៉ុន(បញ្ជាក់អត់ដឹងថាមួយវ៉ុនស្មើនឹងប៉ុន្មានទេដូច្នេះបើខុសត្រូវអីកុំប្រកាន់ណា)"អ្នកលក់
"ថាមិច អស់តែ៤០០០វ៉ុនទេហេ៎ស"ថេហ្យុង សួរបញ្ជាក់ម្តងទៀតទាំងភ្ញាក់ផ្អើល
"ចា៎ស ក្មួយមានអ្វីមែនទេ"អ្នកលក់
"អ៎រ អត់ទេបាទ"ថេហ្យុង
"នេះលុយមិនបាច់អាប់ទេជាថ្លៃធីប"ជុងហ្គុកហុចក្រដាស់មួយម៉ឺនវ៉ុនឱ្យអ្នកលក់នោះ
"ចា៎ស អរគុណហើយ"អ្នកលក់ម្នាក់នោះថាហើយក៏ដើរទៅធ្វើការរបស់ខ្លួនវិញចំណែកជុងហ្គុកនិងថេហ្យុងក៏ទៅដូចគ្នា

"ឯងកើតអ្វី?"ជុងហ្គុក ងាកមកសួរទាំងចម្ងល់ដែលដើរសុខៗស្រាប់តែអ្នកម្ខាងទៀតឈប់អង្គុយចុះក្តោបពោះចំណែកមុខស្លេកៗដូចជាកំពុងតែឈឺអញ្ចឹង
"គ្មានអីទេឯងទៅមុនទៅចាំយើងខលឱ្យសេអាមកយកយើងក៏បានដែរ"ថេហ្យុង តបទៅវិញព្រោះដឹងថាបន្តិចទៀតនឹងមានរឿងអ្វីកើតឡើងចំពោះគេបើសិនជាជុងហ្គុកនៅទីនេះអាចនឹងបែកការក៏ថាបានដូច្នេះហើយទើបដេញឱ្យនាយទៅមុន
"ឯងឈឺហើយ មិនបាច់ចាំសេអាទេ មកយើងយកឯងទៅផ្ទះ"ជុងហ្គុក
"មិនអីទេ យើងអាចចាំសេអាបាន"ថេហ្យុង នៅតែប្រកែកតវ៉ាដដែលទោះជាពេលនេះពិបាកទ្រាំយ៉ាងណាក៏ដោយ
"មកកុំក្បាលរឹងពេក"ជុងហ្គុក មិននិយាយតែមាត់ថែមទាំងចាប់ថេហ្យុងឱ្យជិះពីលើខ្នងគេទៀតផងដោយមិនឱ្យអ្នកម្ខាងទៀតប្រកែកទាន់
"ឯងធ្វើបែបនេះធ្វើអី? ក្រែងពួកយើងជាសត្រូវនឹងគ្នាមិនអញ្ចឹងហេ៎ស?"ថេហ្យុង ពិតជាឆ្ងល់ខ្លាំងណាស់រាល់ដងធ្លាប់តែឈ្លោះគ្នាមើលមុខគ្នាមិនចំតែសុខមកធ្វើល្អដាក់បែបនេះក៏ចម្លែកចិត្តដែរ
"អញ្ចឹងយើងឈប់ធ្វើសត្រូវហើយមកធ្វើជាមិត្តនឹងគ្នាវិញទៅ"ជុងហ្គុក និយាយធ្វើដូចធម្មតាដូចជារឿងនេះគ្មានអ្វីធំដុំសម្រាប់នាយអញ្ចឹង
"ហេតុអ្វីទៅ?"ថេហ្យុង សួរបន្តទៀតមិនយល់ពីបំណងរបស់នាយថាចង់បានអ្វីឱ្យប្រាកដសុខៗមកសុំធ្វើជាមិត្តនឹងគ្នាវិញតើមានបំណងអ្វីទៅ
"ព្រោះបន្តិចទៀត យើងនឹងក្លាយជាគ្រួសារតែមួយហើយ"ជុងហ្គុក
"គ្រួសារតែមួយ"ថេហ្យុង ចេះតែសួរជាបន្តបន្ទាប់ដើម្បីបន្លប់ការឈឺចាប់នៅក្នុងខ្លួនតែវាមិនបាននឹងមួយភាគបីនៃការឈឺចាប់នេះផង
"ព្រោះយើងស្រឡាញ់ប្អូនស្រីឯងនោះអីអញ្ចឹងយើងមិនអាចធ្វើជាសត្រូវរបស់ឯងទៀតទេ"ជុងហ្គុក
"ហឹម ប៉ុន្តែពេលនេះឯងជួយដើរឱ្យលឿនបន្តិចទៅបានទេ យើងពិបាកទ្រាំណាស់"ថេហ្យុង និយាយទាំងខ្សោយៗហើយមិញនេះក៏ស្តាប់សម្តីជុងហ្គុកច្បាស់ដែរព្រោះការឈឺចាប់វាមកវាយលុកច្រើនជាង
"ថេហ្យុន ឯងកើតអី ថេហ្យុន បានឯងទ្រាំបន្តិចទៅ"ជុងហ្គុក ស្តាប់សម្លេងខ្សោយៗរបស់គេបែបនេះទើបដឹងថាគេកាន់តែមិនស្រួលខ្លាំងហើយទើបប្រញាប់រត់ទៅរកឡានហើយបើកចេញទៅព្រោះគេមកនេះគឺមកតែ២នាក់ទេក៏មិនបានឱ្យកូនចៅមកតាមដែរ
"ថេហ្យុន កុំដេកណា យើងនាំឯងទៅមនុទីរពេទ្យទ្រាំបន្តិចទៅ"ជុងហ្គុក បើកឡានបណ្តើរមើលទៅអ្នកក្បែរខ្លួនទាំងក្តីបារម្ភបណ្តើរពេលឃើញសភាពគេកាន់តែយ៉ាប់យឺនពីមួយវិនាទីទៅមួយវិនាទីហើយ ទោះបីជាពួកគេបានផ្តាច់មិត្តភាពក៏មិត្តមែនតែក៏មិនចង់ឱ្យអ្នកណាត្រូវមកបាត់បង់ជីវិតដែរ

រងចាំភាគបន្ត

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now