ភាគ៣៤ រ៉ូហា?

519 35 13
                                    

"អាហារមកដល់ហើយចា៎ស សូមពិសាដោយរីករា... ជុង ជុងហ្គុក"អ្នកបម្រើស្រីម្នាក់នោះស្រដីឡើងទាំងភ្ញាក់ផ្អើលលាយឡំជាមួយនឹងអារម្មណ៍ត្រេកអរមកជាមួយគ្នាពេលដែលឃើញអ្នកដែលនៅចំពោះមុខជាជុងហ្គុក មនុស្សដែលនាងតែងតែមានបំណងចង់ជួបមករហូត
"រ៉ូហា?"ដំបូងជុងហ្គុកក៏មិនជាចាប់អារម្មណ៍អ្វៅដែរតែពេលឮអ្នកម្ខាងទៀតហៅសព្វនាមនាយបែបនេះទើបងើបមុខមកមើលឃើញថាម្នាក់នោះជារ៉ូហា អតីតស្នេហ៍ចាស់របស់នាយសោះ ចំណែកថេហ្យុងគ្រាន់តែឮបែបនេះក៏ប្រញាប់ងើបមុខទៅមើលដូចគ្នាដែរព្រោះនាងក៏មិនដែលបានជួបមុខឬឃើញរ៉ូហាថាមានរូបរាងយ៉ាងមិចដែរធ្លាប់ឮត្រឹមតែឈ្មោះនិងរឿងខ្លះៗដែលសេអានិយាយប្រាប់នាងតែប៉ុណ្ណោះ
"ត្រូវហើយគឺអូន អូនសប្បាយចិត្តណាស់ដែលបានជួបបងម្តងទៀតដឹងទេប៉ុន្មានឆ្នាំមកនេះអូននឹកបងខ្លាំងណាស់ តែមិននឹកស្មានថាជួបបងនៅទីនេះសោះ"រ៉ូហា មិននិយាយតែមាត់ថែមទាំងចាប់ដៃជិងហ្គុកយកមកកាន់យ៉ាងស្និទ្ធស្នាល ហើយថែមទាំងប្រើសព្វនាមអូនបងជាមួយនាយទាំងមិនក្រែងចិត្តអ្នកក្បែរនេះសូម្បីតែបន្តិច
"អត់ទោសផងអ្នកនាង ពួកខ្ញុំត្រូវការញ៉ាំអាហារ អ្នកនាងជាបុគ្គលិកនៅទីនេះខ្ញុំគិតថាអ្នកនាងប្រហែលជាដឹងហើយមែនទេថាបុគ្គលិកគេត្រូវធ្វើយ៉ាងមិចចំពោះភ្ញៀវ ឬមួយក៏ទើបតែចូលធ្វើការថ្ងៃដំបូង ទើបនៅមិនទាន់ដឹងពៅច្បាប់វិន័យ"ដោយទ្រាំមើលភាពស្និទ្ធស្នាលអ្នកទាំងពីរលែងបានបន្តទៀតថេហ្យុងក៏ស្រដីឡើងទាំងមុខរាបស្មើបង្ហាញពីការមិនពេញចិត្តនូវទង្វើដែកំពុងតែបង្ហាញក្នុងពេលនេះ ចង់ថានាងប្រកាន់ច្រើនក៏បានប៉ុន្តែអ្នកណាទៅទ្រាំបាននោះពេលឃើញប្តីខ្លួនឯងទៅចាប់ដៃចាប់ជើងជាមួយនឹងស្រីផ្សេងហើយថែមទាំងជាសង្សារចាស់ទៀតបើទ្រាំបានពិតមែនប្រហែលក្លាយជាមនុស្សចិត្តដែកថែបហើយមើលទៅ
"ចា៎ស គឺសូមទោសផងអ្នកនាង"រ៉ូហា និយាយទាំងឱនមុខចុះជាកាតសូមទោសរួចទើបដើរចេញទៅវិញ
"កើតអី ហេតុអ្វីក៏ធ្វើមុខបែបនេះ"ជុងហ្គុក ឃើញមុខរាងតូចម៉ូវបែបនេះទើបស្រដីឡើង
"គិតមើលខ្លួនឯងទៅ ថាមិចនេះបានធ្វើអ្វី"ថេហ្យុង
"ប្រច័ណ្ឌបងមែនទេ?"ជុងហ្គុក សួរឡើងញ៉ោះរាងតូចព្រោះដឹងថានាងប្រាកដជាមិនហ៊ានឆ្លើយទេគ្រប់ពេលដែលនាយសួរបែបនេះ
"គ្មានទេ កមចេះតែថានោះ បានហើយ អូនឃ្លានឈប់និយាយជាមួយបងហើយ"ថេហ្យុង និយាយរួចក៏ក៏ធ្វើជាដួសអាហារដាក់ចូលក្នុងមាត់ធ្វើមិនដឹង ដូចជាមិញនេះមិនបានប្រច័ណ្ឌមែនអញ្ចឹង ទាំងដែលការពិតក្នុងចិត្តចង់តែស្ទុះទៅចាប់ទះស្រីម្នាក់នោះឱ្យបែកមុខទេ
"អ៎ូ ជាការពិតមែនទេ? អញ្ចឹងបងគិតរកទៅនិយាយលេងជាមួយនាងបន្តិចសិនព្រោះខានជួបគ្នាយូរហើយ ក៏មានអារម្មណ៍ថានឹកនាងខ្លះដែរ"ជុងហ្គុក និយាយហើយធ្វើជាងើបដូចជាចង់ចេញទៅរកនាងពិតមែនអញ្ចឹង ទាំងដែលការពិតគ្រាន់តែចង់ដឹងចិត្តរាងតូចតែប៉ុណ្ណោះ
"បងសាកលមើលទៅ"គ្រាន់តែឃើញបែបនេះភ្លាមថេហ្យុងរហ័សនិយាយឡើងទាំងប្រើទឹកមុខកំណាចធ្វើឱ្យអ្នកឃើញហើយអត់នឹងព្រឺមិនបានគ្រាន់
"បងគ្រាន់តែលលេងប៉ុណ្ណោះ ចាំបាច់កាចថ្នាក់នឹងដែរមែនទេ"ជុងហ្គុក ដាក់ខ្លួនអង្គុយចវិញទងទឹកមុខមិនសូវសមកាលនៅបន្លំខ្លួនជាម៉ាហ្វៀគួរឱ្យខ្លាចទៅហើយ តែពេលក្លាយជាប្រពន្ធម៉ាហ្វៀគួរឱ្យខ្លាចគុណនឹង២
"លលេងក៏មិនបានដែរ"ថេហ្យុង ពោលឡើងទាំងសម្លេងមាំដដែល
"បាទ ឈប់ហើយ លលែងក៏ឈប់ដែរ"ជុងហ្គុក
"បែបនឹងល្អហើយ ញ៉ាំបាយបន្តទៅ"ថេហ្យុង
"បាទ"ថារួចពួកគេទាំងពីរអ្នកក៏បន្តញ៉ាំអាហារជាមួយគ្នារួចរាល់បន្តដើរលេងដល់ល្ងាចទើបសម្រេចចិត្តទៅផ្ទះវិញ

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now