🔞Hedi Feel l [ Yeongyu]

1.7K 62 0
                                    

អារម្មណ៍លាក់បាំងវគ្គ1...

ខ្ញុំឈ្មោះ beomgyu មានអាយុ18ឆ្នាំ ។ រៀននៅក្នុងឆ្នាំទី3នៃវិទ្យាល័យដ៏រីករាយ តែក៏មានរឿងរៀងសាំចិត្តខ្លះៗដែរ។ ព្រោះរាល់ថ្ងៃខ្ញុំបានស្អប់មនុស្សម្នាក់ជាសំងាត់ក្នុងចិត្ត..វាជារឿងមិនគួរឲ្យជឿមួយដែលគ្រប់គ្នាមិនដែលគិតដល់ដោយសារតែគេម្នាក់នោះសឹងតែគ្មានកន្លែងអាក្រក់ឲ្យទើសនោះឡើយ។

"យើងថាថ្ងៃនេះសុីអីល្អវើយ!!"
Soobin ជាមិត្តរបស់ខ្ញុំ គេអង្គុយចុះហើយសួរឡើងទាំងភ្នែកងាមកៗ ខ្ញុំថាណាសំណួរដែលសួរមិញនៀកគ្មានចម្លើយទេព្រោះឲ្យរាល់តែពេលវាតែងសួរខ្លួនឯងហើយក៏ឆ្លើយខ្លួនឯងដែរ។

"សុីបាយការីចុះយ៉ាងម៉េចដែរ!!"
អា bin បន្តរួចក៏ងាកមកមើលមុខខ្ញុំ។

"យើងអីក៏បាន!"
ខ្ញុំឆ្លើយ។

"នែ!!យើងមិនមែនដង្កូវក្នុងពោះឯងទេ..ចង់សុីអីក៏ប្រាប់មោ!"
ចាប់ផ្តើមចេញអាចារឹកដៀមដាមនិងមកទៀតហើយ។

"អើ!!ចឹងក៏..យកដូចគ្នាមក! ហើយទិញទឹកគីវីយើងមួយផង!"

"បានដៃណាស់ឯង..ប្រើយើងឲ្យដូចអ្នកបម្រើវា!"
គេថាឲ្យខ្ញុំទាំងសម្លកមិនដាក់ភ្នែ ហើយក៏ដើរចេញទៅ នេះវាចង់យ៉ាងម៉េចឲ្យប្រាកដនៀកម្តងបែបនេះម្តងនោះទោះខ្ញុំជាមិត្តវាក៏ដោយក៏ពេលខ្លះត្រូវឈឺក្បាលនិងវាដែមិនយល់ទេ?

"Yeonjun តើលោកទំនេរទេនៅល្ងាចនេះ?ចង់ទៅដើរលេងជាមួយខ្ញុំអត់?"
នារីម្នាក់ដែលមើលទៅគួរឲ្យស្រឡាញ់បានរត់មកពីមុខគេហើយក៏និយាយឡើង។ ឯខ្ញុំដែលអង្គុយនៅតុជិតនោះបានឃើញហើយក៏ចាប់ផ្តើមរៀងសាំចិត្តឡើងមកភ្លាម។ នេះហើយអាម្សៀលដែលខ្ញុំស្អប់..មិនដឹងជាយ៉ាងម៉េចទេរាល់ពេលខ្ញុំឃើញវាម្តងៗតែងតែមានក្មេងស្រីៗមកសុំគេដេតបែបនេះតែរហូត...ប៉ុន្តែខ្ញុំមិនច្រណែនទេ។

Four drinks Four lifeWhere stories live. Discover now