Red wine 2!

486 50 16
                                    

Sunoo...

ក្រេកក្រូសៗៗ
សំឡេងរញេរញ៉ៃនៅផ្ទះបាយកាន់ព្រឹក បានបន្លឺឡើងជាមួយរាងខ្ពស់ស្រឡះម្នាក់ដែលពេលនេះក្លាយជាស្ត្រីមេផ្ទះហើយព្រឹកមិនទាន់ដើរចូលចង្ក្រានបាត់។ ហើយគេគឺ Ni-ki

"មកនៅផ្ទះគេយើងត្រូវយកចិត្តម្ចាស់ផ្ទះគេឯងត្រូវតែទ្រាំ Ni-ki "
Ni-ki រៀបចំអាហារបណ្តើរនិយាយដាស់ទឿនខ្លួនឯងបណ្តើរតែមើលទៅដូចសប្បាយរីករាយណាស់។

ទិប!ទិប!
ស្នូរសម្រឹបជើងបានបន្លឺឡើង Sunoo ចុះពីបន្ទប់មកក៏បានឃើញអ្នកដទៃកំពុងធ្វើស្អីមិនដឹងពេញផ្ទះបាយគេទើបនៅឈរមើលបន្តិចទាំងចម្ងល់។

"ធ្វើស្អី!?"
នៅមិនអស់ចិត្ត Sunoo ក៏បានដើរចូលទៅក្នុងផ្ទះបាយហើយសួរទៅកាន់ Ni-ki

"អេ!? ក្រោកហើយនេះញុំទៅ!"
Ni-ki ងាកក្រោយភ្លាមពេលឮសំឡេងរបស់ Sunoo គេញញឹមហើយយកអាហារសម្រន់ពេលព្រឹកមកអោយ តែ Sunoo មិនបានសប្បាយអរជាមួយទេមុខងាប់ដដែល។

"នៅមកមើលមុខទៀត!! ខំធ្វើអោយហើយញុំទៅ មិនមែនយើងមនុស្សល្អតែសុីអីផ្ទះគេមិនធ្វើទុកឲ្យម្ចាស់ផ្ទះខ្លះវាអាក្រក់មើលពេក!"

"សុីខ្លួនឯងទៅ!"
Sunoo ថាហើយក៏ប្រុងដើរទៅបន្ទប់គេងវិញព្រោះតែថ្ងៃនេះជាថ្ងៃសម្រាកធម្មតាគេទៅញាំអីនៅខាងក្រៅទេបើគ្មានរវល់អីទៀតដេកមួយថ្ងៃវាលល្ងាចតែម្តង។

"មិនញ៉ាំទេហើយចង់ទៅណា??"

"ដេក!"

"ក្រោកហើយចង់ទៅដេកវិញយ៉ាងម៉េច!! អង្គុយ! អង្គុយមោកុំរឹងទៅមើល! ដេកទាំងមិនញាំអីប្រយ័ត្នតែឈឺទៅ!"

"ឈឺយើងមានលុយមើល!"

"ដឹងថាឯងមានហើយទៅតែ..ការពារប្រសើរជាងព្យាបាលគិតថាឈឺស្រួលហីនៅម្នាក់ឯងផងនណាមើលឯងតិចងាប់ចោលលុយវ៉ាល់លានទៅ! យើងអត់បារម្ភតែបើឯងកើតអីយើងក៏គ្មានផ្ទះនៅដូចគ្នា"

Four drinks Four lifeWhere stories live. Discover now