black coffee 3

286 39 4
                                    

Jay × Heesueng

"លោកមិនមានអារម្មណ៍អីបន្តិចទេឬ? ដូចធ្លាប់ជាមកកន្លែងបែបនេះ..? នឹកឃើញអីគេដែលស្រដៀងៗ?"
Jay ដើរចេញពីកម្មវិធីបណ្តើរសួរទៅកាន់ Heesueng បណ្តើរ ព្រោះទម្រាំមកបានគេខំប្រឹងណាស់ឆែកប្រវត្តិ Heesueng ផងអ្នកជំនួញដែលជាដៃគូគេផង យូរទៅក្លាយជាអ្នកពូកែ IT ដោយមិនដឹងខ្លួន។

"គ្មានទេ!"
Heesueng ឆ្លើយមួយមាត់នេះ Jay អស់កម្លាំងចិត្តតែម្តង។ រាងសង្ហាដើរចូលឡានមុនគេទាំងលួចសើចហួសចិត្តពីទឹកមុខអស់សង្ឃឹមរបស់ Jay អាណិតណាស់ដែរតែជួយមិនបាន។

"ហ្អើយ....!"
Jay ដកដង្ហើមធំទាំងតប់ប្រមល់សឹងបោកក្បាលនិងទ្វារឡានម្នាក់ឯងតែគេមិនទាន់ឡប់ដល់ថ្នាក់និង ក៏ប្រញាប់ឡើងឡានទោះឡាននេះជារបស់ជួលតែក៏ប្រើលុយមិនចេះតិចប៉ុន្មានដែរត្រូវថ្នាក់ថ្នម។

"ចេញឡានទៅ!"
ឡានខ្មៅចាកចេញពីកម្មវិធីទាំងមានក្រសែភ្នែកជាច្រើនបានតាមសម្លឹងពីក្រោយ មិនដល់ប៉ុន្មាននាទីក្រោយឡានចេញបាត់ក៏ sunghoon ក៏បានចាកចេញទៅដូចគ្នា។

នៅក្នុងឡានគេក៏បានយកទូរស័ព្ទចេញមកហើយទាក់ទងទៅអ្នកនៅចាំឯផ្ទះ  ចុចភ្លាមម្ខាងទៀតក៏លើកភ្លាត។

"យូរម្ល៉េះ! លោកមកវិញពេលណា?កុំភ្លេចរបស់ដែលខ្ញុំនិយាយនោះឲ្យសោះ"
សំឡេងបន្លឺឡើងតាមទម្លាប់ហើយម្នាក់នេះគ្មាននណាឆ្ងាយពី Jake ទេចាប់ដាក់ទ្រុងយ៉ាងណាក៏នៅតែមិនភ្លេចរបស់ញុាំដែលបានផ្ញើរឲ្យ sunghoon ផ្ញើរពីកម្មវិធី ជាខ្មាំងទេតែចារឹកជាជំទាវទៀត។

"យប់នេះយើងមានការដូរឲ្យឯងល្អជាសាច់ស្ទេកទៅទៀត!"
Sunghoon និយាយទាំងញញឹមព្រោះយប់នេះផែនការចាត់ការសត្រូវរបស់គេនិងចាប់ផ្តើមហើយ។ Jake ឮសម្តីមួយនេះរួចគិតបន្តិចតើ sunghoon ចិត្តល្អមកពីណាយកការដូរឲ្យគេគ្រាន់តែសុំសាច់ញុាំមិនបានផង។

"លោកចង់ឲ្យអីមកខ្ញុំ? ហៃយ៉ា..មិនបាច់ចិត្តល្អជាមួយខ្ញុំទេរបស់អីក៏ខ្ញុំមានដែរ ការដូរស្អីមិនត្រូវការទេគ្រាន់មកវិញឲ្យលឿនមកហើយជួយចាក់សោរដោះច្រវាក់នេះខ្ញុំក្តីសុខហើយ"
នាយសង្ហាជ្រួញចិញ្ចឹមពេលឮថា Jake ជាប់ច្រវាក់ ព្រោះគេមិនបានចាក់ទេតែបានបញ្ជាកូនចៅបើ Jake ធ្វើអីខុសត្រូវចាប់គេឲ្យជាប់ឥឡូវគេមិននៅផ្ទះតែ30នាទី Jake ជាប់ច្រវាក់ចង់10ដងហើយ។

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Four drinks Four lifeWhere stories live. Discover now