Sprite! 2

489 49 1
                                    

"ដល់ពេលហើយ!"
Jake រៀបចំអ៊ីវ៉ាន់ដាក់វ៉ាលីរួចរាល់ហើយក៏ចាប់ផ្តើមចាកចេញទាំងមានសំបុត្រតុឲ្យមិត្តជាការលាទៀត។ ដើម្បីសុវត្ថិភាពគេសម្រេចចិត្តចាកចេញដោយស្ងាត់ៗតែម្តង។

"ហ្អើយ!! ចិត្តមិនដាច់សោះមិនទាន់បំផ្លាញ់ពួកគេអស់ចិត្តផង"
នាយតូចឈរនៅមុខផ្ទះហើយងើយមើលវីឡាធ្លាប់ទាំងមិនដាច់អាលៃចិត្តស្រណោះដល់មនុស្សធ្លាប់រស់នៅជាមួយ។

ងឺត...
ស្នូរឡានខ្មៅ3-4 គ្រឿងបានឈប់នៅមុខរបងផ្ទះ Jake ចម្លែកក៏បែរទៅមើលក្នុងចិត្តគិតថាប្រហែលជាបងប្រុសគេជាអ្នកបញ្ជូនកូនចៅមកទទួលហើយទើបគ្មានប្រតិកម្មប្រឆាំងតែមានរឿងមួយធ្វើឲ្យគេឆ្ងល់។

"មនុស្សមកច្រើនម្ល៉េះ?គួរតែជាមេការគីមតែម្នាក់គ្រប់គ្រាន់ហើយ!"
Jake លាន់មាត់ទាំងបន្តឈរមើលតែបានបន្តិចមនុស្សប្រុសមាឌធំជាច្រើនបានស្ទុះចេញពីឡានហើយដើរចូលមករកគេស្រុះគ្នា។ Jake ចាប់ផ្តើមមិនស្រួលចិត្តដឹងភ្លាមថាមិនមែនគ្នាឯងទេ។

"យីស!!!ចង្រៃយ៍រកតែឯងរត់មិនទាន់ដឹងបាត់!!!"

ព្រូស!!
Jake ដឹងភ្លាមថាពួកគេជាសត្រូវទើបលើវ៉ាលីហើយគប់ទៅកាន់មនុស្សទាំងនោះដើម្បីរត់យករួចខ្លួនសិន។

"ចាប់គេឲ្យបាន!"

"កុំតាមអញពួកអាឆ្កួត!!!!"

ផាំង!!!ប្រាវ!!
Jake រត់ចូលផ្ទះហើយប្រវាសប្រតប់របស់រូបក្នុងផ្ទះដើម្បីប្រយុទ្ធជាមួយពួកគេ។ ប៉ុន្តែមនុស្សមានច្រើនណាស់បានសម្រុកមកហើយគ្រាដៃរបស់នាយតូចជាប់ទាំងសង។

ឌឺប!!
Jake មហារើ គេចាប់ដៃប្រើជើង លើទៅទាត់ធាក់ពួកគឹដេកដួងអស់ជាច្រើនអ្នក។ ខ្លួនតូចស្ទោះហក់រំយោកខ្លួនទាត់រះពួកគេដល់ថ្នាកើបើកស្ទុយអស់ជាមួយកម្លាំងមិនធម្មតារបស់គេ។

Four drinks Four lifeWhere stories live. Discover now