Black coffee 2

354 38 0
                                    

Jay...

តើខ្ញុំគួរយកសាកសពប្រុសម្នាក់នេះទៅណា?

"ហ្អើយ!អា Jay យកតែកម្មដាក់ខ្លួនមែន! ន៎ែ!!ក្រោក..ក្រោកឡើង!!"

ខ្ញុំគិតមិនចេញទេថាបន្ទាប់ពីនេះគួរយកគេទៅណាបន្តបើយកទៅផ្ទះ beomgyu ទៀតវាហួសហេតុពេកហើយតែបើយកទៅមន្ទឺពេទ្យ...!? ពេទ្យខ្មោចស្អីគ្មានលុយមួយរយក្នុងខ្លួនផង!

"នេះខ្ញុំក្រដល់ម្លឹងឬ? ពិបាកទទួលណាស់...ហេតុអ្វីណ៎ល្អប៉ុន្នឹងដែរ"

ដោយគិតយ៉ាងយូរខ្ញុំក៏មានគំនិងល្អមួយឡើងមក សម្រេចថាយកគេទៅផ្ទះរបស់ខ្ញុំព្យាបាលវិញព្រោះគេសន្លប់ធម្មតាទេបើតាមការពិនិត្យរបស់ខ្ញុំម្យ៉ាងខ្លួនគេមានលុយច្រើនគួសមដែរចឹងហើយល្មមអាចឲ្យខ្ញុំខ្ចីម្បង់រំលសោះទឹកភ្លើងខែនេះបានអត់បញ្ហាទេ។

ព្រូស!!
ក្រោយមកដល់ផ្ទះហើយខ្ញុំក៏បានចាប់អូសគេមកបន្ទប់ចាប់ផ្តើមព្យាបាលតាមជំនាញបន្តិចបន្តួចរបស់ខ្លួនដែលធ្លាប់រៀនកន្លងមក

"មានស្នាមកាប់ចាក់បែបនេះ..ជាឧក្រិដ្ឋជនច្បាស់ណាស់! ជីវិតថ្លៃមែនប៉ុណ្ណឹងហើយមិនងាប់"
ខ្ញុំបានសម្លៀកបំពាក់របស់គេចេញហើយលាងរបួសឲ្យ មានកន្លែងខ្លះគ្រាន់តែស្នាមមិនធ្ងន់ធ្ងរទេតែនៅត្រង់ក្បាលគេហេតុអីក៏ចេញឈាមច្រើនម្លេះ? កាលពីដំបូងមិនឃើញកើតអីផង??អ៎..ឬមួយមកពីខ្ញុំទេដឹង??

"ហ្អើយមិនខ្វល់ទេ..គេនេះគួរឲ្យច្រណែនមែនហេតុអីមានដងខ្លួនឡូយយ៉ាងនេះ!! សន្លប់ហើយនៅសង្ហាទៀតសាំណាស់"

ក្រោយរួចរាល់ខ្ញុំក៏បានទុកឲ្យគេគេងនៅក្នុងបន្ទប់របស់ខ្ញុំសិន បើតាមវិភាគគេប្រហែលជាអ្នកធ្វើការនៅភូមិគ្រឹះរបស់ Jake ហើយ កាលដែលមានរបួសបែបនេះអាចទេដែលមុនខ្ញុំទៅដល់ភូមិគ្រឹះនោះមានអំពើចោរកម្ម? ម្យ៉ាងតាមរូបរាងមាំមួនរបស់គេច្បាស់ណាស់ថាគេជា សន្តិសុខរបស់ភូមិគ្រឹះ!

Four drinks Four lifeWhere stories live. Discover now