Whiskey2

188 27 9
                                    


កាត់មកដល់ពេលព្រឹកថ្ងៃថ្មីមានរាងស្តើង beomgyu បានរើបំរាស់កាយទាំងសន្សឹមបើកភ្នែកឡើងមកតិចៗទាំងមានអារម្មណ៍ធុញទ្រាន់។ beomgyu ដកដង្ហើមធំនឹកដល់រឿងយប់មិញក៏ក្តៅក្រហាយតែម្តងប៉ុន្តែគេមិនអាចធ្វើអ្វីបានទេនៅពេលនេះគ្រាន់តែបណ្តោយរឿងតាមដំណើរសិន។

"អាស្លាប់.."
Beomgyu មិនដឹងថាគួរធ្វើអ្វីចំពោះការធ្វេសប្រហេសរបស់ខ្លួក៏បានត្រឹមលួចជេរដល់ម្ចាស់ផ្ទះលេង នាយតូចមើលទៅគេទាំងខ្សែភ្នែស្មុកស្មាញកាត់ព្រឹ

តុកតុកៗ
បន្តិចក្រោយមកសំឡេងគោះទ្វារបានបន្ទឺឡើងរាងតូចមានចម្ងល់ហើយក៏ចាំមើលថាតើសំឡេងនោះជានណាគេ។

"លោកម្ចាស់ខ្ញុំចូលហើយណា!! នេះមិនទាន់ក្រោកទៀតមែនទេលោកម្ចាស់?"
សំឡេងស្រទន់មួយបានបន្លឺឡើង beomgyu ហាក់ឆ្ងល់ក៏ងើយភ្នែកទៅមើលក៏ប្រទះនិងមនុស្សស្រីស្រស់ស្អាតម្នាក់បានដើរចូលមកក្នុងបន្ទប់របស់គេទាំងឯកសណ្ឋានមើលទៅពិតជាសុិចសុីគួរសម។

"ហេតុអ្វី...??នេះឯងជានណា?"
នាងឈប់មួយកន្លែងក្រោយឃើញ beomgyu មិនមែន Yeonjun ចៅហ្វាយរបស់នាង។ ដោយសារយប់មិញនាងមិនបាននៅផ្ទះធំទើបមិនដឹងរឿងដែល beomgyu មក។ ភាគច្រើនមនុស្សដែលរស់នៅជាមួយ Yeonjun មិនសូវដឹងរឿងចៅហ្វាយនាយច្រើនឡើយសូម្បី Yeonjun មានគូដណ្តឹងក៏គ្មាននណាដឹងដែរ។

ខណៈមនុស្សប្រុសស្រីទាំងពីរកំពុងឆ្ងល់រៀងខ្លួននោះ Yeonjun បានដើរចេញពីក្នុងបន្ទាប់ទឹកមកជាមួយខ្លួនទទឹកជោទឹកកាយ

"មានរឿងអី Kairo?"
Yeonjun សួរនារីក្មេងទាំងមើលមុខមនុស្សម្នាក់ដែលកំពុងអង្គុយផ្អែកខ្នងនិងគ្រែងមុខឆ្ងល់មិនខុសពីនាង។

"ខ្ញុំ...ខ្ញុំមករៀបចំបន្ទប់អោយលោកប្រុហើយ..គឺខ្ញុំគ្រាន់តែភ្ញាក់ផ្អើល...អឺគ្មានអ្វីទេ!"
នាងរៀបនិយាសួរនាំតែក៏អត់វិញព្រោះជារឿងថ្នាក់លើ។ មិនចាំយូរនាងក៏ដើរចូលទៅជិតនាយសង្ហាដូចទម្លាប់ហើយចាប់ផ្តើមការងាររាល់ព្រឹករបស់នាង ដៃស្រឡូនលើទៅទាញកន្សែងជូនខ្លួនដល់អ្នជាម្ចាស់តិចៗ។

Four drinks Four lifeUnde poveștirile trăiesc. Descoperă acum