ផ្ដើមរឿង:កាមទេពតូច

427 40 1
                                    

ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី | ជីមីន ហេលវិនស៊ីល
ផ្ដើមរឿង...

💜✨សូមអានដោយក្ដីរីករាយ✨💜

នៅក្នុងភពផែនពសុធាយើងនេះការមានគូរគាប់គឺជារឿងដែលចាំបាច់ទៅហើយសម្រាប់ជីវិតរស់នៅ,វាជារឿងដែលយើងត្រូវការជាចាំបាច់ដើម្បីឆ្ពោះទៅរកការកសាងគ្រួសារនាពេលអនាគតគ្រាន់តែពេលខ្លះវាត្រូវការពេលវេលាដើម្បីស្វែងរកដៃគូរដ៏សាកសមសម្រាប់យើងប៉ុណ្ណោះ។
" ជីមីននីភ្ញាក់ឡើងហេតុអ្វីឯងគេងទ្រមក់យ៉ាងនេះ " ហូប៊ី ដែលជាមិត្តជិតស្និទ្ធរបស់ជីមីនកំពុងតែព្យាយាមដាស់គេឲ្យភ្ញាក់ឡើងជាច្រើនលើកច្រើនសារប៉ុន្តែម្ចាស់កាយហាក់ដូចជាមិនកម្រើកសោះឡើយ,ថ្ងៃនេះគឺជាថ្ងៃដែលពួកគេត្រូវចេញទៅសាលប្រជុំដើម្បីដឹងពីតួរនាទីនិងភារៈកិច្ចរបស់ខ្លួនដូច្នេះទើបហូប៊ីត្រូវមកឈរដាស់ជីមីនព្រោះថាកាមទេពផ្សេងៗបានដល់សាលប្រជុំអស់ទៅហើយនៅសល់តែគេនិងជីមីននេះឯង។
" ឯងងើបឬអត់?បើមិនងើបមកឥឡូវទេយើងច្បាស់ជាកម្ទេចសួនផ្កាឡាវេនដ័របស់ឯងចោលជាក់ជាពុំខាន " ដោយដាស់ជីមីនមិនខ្ចីភ្ញាក់ទើបហូប៊ីសម្រេចចិត្តគម្រាមកម្ទេចសួនផ្កាដែលគេស្រឡាញ់បំផុតចោលហើយវាពិតជាបានផលជីមីនងើបក្រេសស្ទុះចូលទៅបន្ទប់ទឹកលុបលាងខ្លួននិងជម្រះកាយដើម្បីទៅសាលប្រជុំ!!
" ស្លាប់ហើយមិនគួរណាខ្ញុំគេងខកបែបនេះសោះ " ជីមីនវាយថ្ងាសខ្លួនមួយដៃព្រោះគេពិតជាខឹងខ្លួនឯងដែលបណ្ដោយខ្លួនឲ្យគេងខកម៉ោងដូច្នេះទាំងដែលវាគឺជាពេលសំខាន់។
" រួចរាល់ហើយ? " ជីមីនរាងភ្ញាក់បន្តិចព្រោះតែចេញពីបន្ទប់ទឹកភ្លាមឃើញហូប៊ីឈរផ្អែកជញ្ជាំងមុខបន្ទប់ទឹកចាំសួរគេតែម្ដង។
" បានហើយនៅនិយាយច្រើនដល់ណាប្រញ៉ាប់ទៅ " ជីមីនបើកត្រដាងស្លាបពណ៌សរបស់ខ្លួនសឹមកាន់ដៃហូប៊ីហោះទៅរកសាលប្រជុំជាប្រញ៉ាប់។
•|ជីមីន ហេលវិនស៊ីល គឺជាកាមទេពដែលមានអាយុតិចជាងគេក្នុងចំណោមកាមទេពទាំងអស់បើគិតអាយុរបស់គេក្នុងឋានកណ្ដាលឆ្នាំនេះគេទើបតែអាយុ19ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់អាយុក្នុងឋានសួគ៌វិញគេមានអាយុកាល1120ឆ្នាំទៅហើយដោយហូប៊ីមានអាយុបងគេពីរឆ្នាំដែលជាគន្លាតឆ្នាំតិចបំផុតបើធៀបរវាងអាយុរបស់គេនិងកាមទេពឯទៀតដូច្នេះហើយទើបអ្នកទាំងពីរសម្រេចរាប់អានគ្នាជាមិត្ត|•។កាមទេពនីមួយៗមានអាយុតាមរដូវកាលនៅពេលដែលពួកគេចុះទៅបំពេញភារកិច្ចចាប់គូរនៅឋានមនុស្សដោយគេរាប់អាយុនៅឋានមនុស្សចាប់ពីរដូវកាលដែលគេចេញប្រតិបត្តិការថាបានប៉ុន្មានឆ្នាំក្នុងមួយរដូវកាលនោះ។
" សុំទោសម្ចាស់សួគ៌ដែលខ្ញុំមកយឺត "ជីមីនឱនគោរពសុំទោសទៅកាន់អ្នកដែលមាននាមថាជាម្ចាស់សួគ៌ដែលជាអាទិទេពដ៏ធំបំផុតនៅទីនេះព្រមទាំងជាអ្នកចាត់ចែងដាក់ភារកិច្ចឲ្យកាមទេពទាំងអស់។
" មិនអីទេឆាប់ចូលអង្គុយទៅ ប៉ុន្តែលើកក្រោយកុំយឺតបែបនេះទៀតជីមីននី " ដោយសារតែគាត់ចាញ់និងទឹកមុខគួរឲ្យស្រឡាញ់របស់ជីមីនទើបមិនដេញដោលដាក់ទោសជីមីនដែលមកយឺត។តុប្រជុំមានសភាពជារង្វង់ចំណែកឯទិដ្ឋភាពដែលកាមទេពអាចមើលឃើញពីមនុស្សដែលពួកគេត្រូវទៅចាប់គូរភ្ជាប់និស្ស័យបន្តគឺវាបានរំលេចឡើងនៅលើតុដោយសារតែវេទមន្តវាប្រៀបដូចជាស្លាយ៍យ៉ាងអញ្ចឹង,ក្រោយពីអង្គប្រជុំត្រូវបានបញ្ចប់កាមទេពទាំងឡាយត្រូវចុះទៅបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដោយមិនអាចអាក់ខានបានឡើយ។
" ហូប៊ី!!យើងភ្លេចទៅលើកនេះពួកយើងចំណាយពេលចុះទៅបំពេញភារកិច្ចរយៈពេលវែងឬខ្លី " ពីព្រោះថាពេលនោះជីមីនស្ដាប់មិនទាន់នៅអ្វីដែលម្ចាស់សួគ៌រៀបរាប់ទើបតម្រូវឲ្យគេមកសួរពីហូប៊ីបន្ថែមព្រោះថាគេតែងតែយកចិត្តទុកដាក់នៅរាល់សម្ដីរបស់មនុស្សគ្រប់គ្នា។
" រយៈពេលវាមិនវែងមិនខ្លីវាស្ថិតនៅចន្លោះកណ្ដាលនៃគន្លាតទាំងពីរនេះសរុបទៅពេលវេលាសមល្មមគឺមួយខែ " ជីមីនអរខខិបខខុបក្រោយបានស្ដាប់ហូប៊ីនិយាយចប់ព្រោះគេពិតជាចូលចិត្តក្នុងការដើរកម្សាន្តនៅឯឋានកណ្ដាលខ្លាំងណាស់នៅទីនោះសម្បូរទៅដោយរបស់ប្លែកៗចម្លែកអារម្មណ៍ជាពិសេសបច្ចេកវិទ្យាដ៏ថ្មីស្រឡាងនិងទំនើបទាន់សម័យដែលបណ្ដាលឲ្យចិត្តគេចេះតែនឹកមមៃឥតឈប់ឈរ។
" តោះយើងប្រញ៉ាប់ចេញដំណើរទៅ " ហូប៊ីសើចហួសចិត្តនិងចរិតក្មេងខ្ចីរបស់ជីមីនតែថាទៅក៏ត្រូវដែរព្រោះជីមីននេះឯងគឺជាកាមទេពវ័យក្មេងជាងគេនៅក្នុងឋានសួគ៌នេះ។
" អា៎ សួស្ដីជីមីន ហូប៊ី " កាមទេពដែលហោះក្បែរនោះនិយាយសួស្ដីរាងល្អិតទាំងពីរទាំងស្នាមញញឹមព្រោះតែបានឃើញពីភាពគួរឲ្យស្រឡាញ់របស់អ្នកទាំងពីរ!!ដឹងទេនៅក្នុងឋាននេះជីមីននិងហូប៊ីមានកិត្តិនាមល្បីរន្ទឺប៉ុណ្ណាទៅដល់ណាក៏មានអ្នកស្គាល់ក៏ព្រោះតែសម្រស់ដ៏លេចធ្លោនិងទេពកោសល្យដ៏ប៉ិនប្រសព្វរួមទាំងភាពក្រមិចក្រមើមរបស់កាមទេពតូចទាំងពីរនាំឲ្យគ្រប់គ្នាមិនស្រឡាញ់ចូលចិត្តមិនបាន។
" ហិហិ បាទ សួស្ដី " ស្នាមញញឹមបាត់ភ្នែករបស់ជីមីនបានបន្ថែមមន្តស្នេហ៍និងបង្កើនភាពគួរឲ្យស្រឡាញ់ទ្វេរគុណដែលជាហេតុនាំឲ្យកាមទេពនៅក្បែរនោះចាប់ផ្ដើមញញឹមតាម។
" អូយ៎ " មិនដឹងជាហេតុអ្វីទេដែលនាំឲ្យជីមីនធ្លាក់មកនៅម្ដុំឆ្នេរខ្សាច់ដាច់ដោយឡែកពីកាមទេពឯទៀតប៉ុន្តែអ្វីដែលស៊យនោះគឺថាគេមុតសម្បកគ្រំដែលបណ្ដាលឲ្យខ្លួនទប់លំនឹងមិនជាប់ជ្រុលដួលទៅលើបុរសមិនស្គាល់មុខម្នាក់។
" សុំទោសៗ ខ្ញុំគ្មានចេតនាទេ " ជីមីនប្រញ៉ាប់សុំទោសអ្នកកម្លោះញាប់មាត់នាយតូចហាក់ខ្មាសអៀននិងកាយវិការស្លាក់ស្លើតរបស់ខ្លួនដែលនាំឲ្យដួលទៅលើមនុស្សមិនស្គាល់មុខដូចជានាយ។
" មិនអីទេខ្ញុំមិនប្រកាន់ប៉ុន្តែជើងលោករបួសហូរឈាមច្រើនណាស់មិនអីទេរឺ? " នាយកម្លោះញញឹមបន្តិចសឹមងើបពីខ្សាច់បោសវាសដីចេញពីសម្លៀកបំពាក់ក្រោយមកនាយក៏ក្រលេកប៉ះរបួសនិងជើងជីមីនដែលមានឈាមហូរសស្រាក់នោះឯសមីខ្លួនហាក់មិនបានបង្ហាញអាការៈឈឺទាល់តែសោះ។
" អ្ហា៎យ ឈាម...ឈាមច្រើនម៉្លេះ " ជីមីនចាប់ផ្ដើមស្លន់ស្លោខណៈដែលភ្នែកសម្លឹងទៅកាន់កន្លែងរបួសពេលនេះគេទើបតែចាប់អារម្មណ៍ដឹងដល់អារម្មណ៍ក្រហាយផ្សាត្រង់មុខរបួសចំណែកទឹកភ្នែកក៏ហូរចុះដូចបាក់ទំនប់ព្រោះតែគេគឺជាមនុស្សដែលខ្លាចឈាមខ្លាំងបំផុត ដោយឃើញថាជីមីនបម្រុងនិងដួលទើបនាយសង្ហារចូលទៅទប់។
" ជុង " កម្លោះសង្ហារម្នាក់នោះចាប់ផ្ដើមងាកទៅរកសម្លេងស្រទន់ដែលបន្លឺហៅឈ្មោះនាយ!!នាយចាប់ផ្ដើមប្ដូរទឹកមុខទៅជាជូរបន្ទាប់មកក៏របូតដៃព្រលែងជីមីនចេញពីខ្លួនធ្វើឲ្យកាយតូចដួលផ្ទប់និងដីដោយទប់មិនជាប់។
" អូ៎យ!! ឈឺ ហេតុអ្វីខ្ញុំត្រូវជួបរឿងស៊យទាំងនេះ " ជីមីនរអ៊ូតិចៗសឹមព្យាយាមងើបខ្លួនដើម្បីក្រោកឈរប៉ុន្តែវាហាក់ពិបាកក្នុងការឈរឯបុរសសង្ហារម្នាក់នោះក៏បានបាត់ស្រមោលទៅបាត់ទៅ។
_____________________
• ស្កាយ៍លែត មីននី •
*កម្មណាស់ជីមីននីxD*

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now