ភាគ4៖បែកគ្នា?

66 19 5
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី | ជីមីន ហេលវិនស៊ីល
ភាគទី04

💖✨សូមរីករាយក្នុងការអាន✨💖

" ជីមីននីសម្រួលអារម្មណ៍សិនទៅខ្សែរកនោះមុខជារកឃើញវិញពុំខានឡើយ " ហូប៊ីចាប់ផ្ដើមបារម្ភសឹងតែប្រើសិល្ប៍បំបាំងកាយហោះមកទីនេះទៅហើយព្រោះតែឃើញទឹកមុខភ័យស្លេកស្លាំងរបស់ជីមីន។
" តែថាវាពិតជាសំខាន់ណាស់សម្រាប់កាមទេពដូចជាពួកយើងមិនអញ្ចឹង? " ជីមីនច្បូតមុខទាំងបារម្ភតំណក់ញើសក៏ហូរជាប់សក់ពណ៌ទង់ដែងរបស់គេ!កំឡុងពេលនេះគេពិតជាគិតអ្វីមិនចេញសោះឡើយប្រសិនបើខ្សែរ,កនោះពិតជាបាត់វានឹងពិបាកសម្រាប់គេព្រោះថាខ្សែរ,កនោះតំណាងឲ្យថាមពលនិងជួយឲ្យគេមានថាមពលខ្លាំងក្លាអាចជួយឲ្យមុខរបួសឆាប់ជាសះស្បើយលឿនជាពិសេសគឺជួយការពារកាមទេពដូចជាពួកគេឲ្យគេចផុតពីក្រញ៉ាំបិសាចចិត្តអាក្រក់ ព្រោះថាបើមិនមានខ្សែរ,កនេះទេពួកគេនិងអាចដៅដឹងពីទីកន្លែងរស់នៅរបស់កាមទេពតាមរយៈក្លិនបរិសុទ្ធ។
<< សួស្ដីជីមីននី ឯងមានបាត់ខ្សែរ,កដែរទេខ្ញុំឃើញវាជ្រុលនៅតាមផ្លូវនៃផ្សារទំនើប តើវាមិនមែនជាកន្លែងដែលឯងបំពេញភារកិច្ចទេត្រូវទេ? >> ជីមីនចាប់ផ្ដើមមានសង្ឃឹមឡើងវិញក្រោយកាមទេពម្នាក់បានទាក់ទងមកគេថារើសបានខ្សែរ,កនេះនៅតាមផ្លូវដែលគេចុះទៅធ្វើភារកិច្ចនោះ គេថែមទាំងភ្ជាប់មកជាមួយរូបភាពខ្សែរ,កនោះទៀតផងដោយវាមានឈ្មោះថា ជីមីននី នៅជាប់បន្តោងរូបបេះដូងពណ៌ប្រាក់នោះ។
" ហិហិ យើងរស់រានមានជីវិតហើយព្រោះខ្សែរ,កនៅហ្វីលីព " ជីមីនអរខខិបខខុបសិមវាយសារតបទៅកាន់ហ្វីលីពវិញយ៉ាងញាប់ស្អេក។
" សំណាងហើយដែលហ្វីលីពប្រទះភ្នែកឃើញនោះ " ហូប៊ីដកដង្ហើមធូរទ្រូងមុននេះគេក៏ភ័យជំនួសជីមីនមិនស្ទើរដែរ។
" យប់ហើយឆាប់ចូលគេងផងយើងគេងមុនហើយរាត្រីសួស្ដីសុបិន្តល្អ " ហូប៊ីប្រញ៉ាប់លាមុនព្រោះតែត្របកភ្នែកគេក៏ទន់ហើយមិនអាចនៅបន្តនិយាយជាមួយជីមីនបានទេទើបសម្រេចចិត្តលា។
" អ៊ឹម រាត្រីសួស្ដី " ជីមីនលើកដៃគ្រវីដាក់ហូប៊ីតាមរយៈវីឌីអូខលតាមលេបថបសិនបិទផ្ដាច់ការទំនាក់ទំនង។
ក្រោយពីបិទខលជាមួយហូប៊ីមួយសន្ទុះជីមីនក៏ដើរទៅយកថង់ចំណីមកមួយថង់បន្ទាប់មកក៏ស្វែងរក K-Drama ដើម្បីមើលកំដរអារម្មណ៍ព្រោះតែគេមិនទាន់ងងុយគេងម៉្យាងដាច់យប់គឺជាទម្លាប់របស់គេទៅហើយ។
" អ្ហឹក អ្ហឹក ហេតុអ្វីក៏រឿងនេះកម្សត់អីកម្សត់យ៉ាងនេះ អ្ហឹក 30 ភាគសុទ្ធសឹងតែជាភាគកម្សត់ អ្ហឹក ហើយអ្នកដឹកនាំរឿងមិនអាណិតចិត្តអ្នកមើលខ្លះទេអីថាវាគ្រាំគ្រាឈឺផ្សារប៉ុណ្ណា " មើលបានប៉ុន្មានម៉ោងជីមីនក៏ស្រាប់តែយំហ៊ូដូចបាក់ទំនប់!នាយតូចឈឺចិត្តជំនួសតួរដែលត្រូវព្រាត់ប្រាស់ត្រូវគេបំបែកបំបាក់ស្រឡាញ់គ្នាមិនបានសមបំណងតួរប្រុសសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីសូម្បីតែលះបង់ជីវិតចុងបញ្ចប់តួរប្រុសក៏ត្រូវបានស្លាប់ដោយសារជំងឺមហារីកខួរក្បាល។
" ឈប់មើលឈប់អីហើយបើគ្រាំគ្រាម្លឹងៗមើលតែមួយរឿងនេះឈឺចាប់វេទនាខ្លោចផ្សាប៉ុណ្ណឹងហើយ " ជីមីនរអ៊ូរង៉ូវៗខាំមាត់ធ្វើចរិតគួរឲ្យស្រឡាញ់បុន្តែក៏សោកស្ដាយក៏ព្រោះតែគ្មានអ្នកឃើញពីសកម្មភាពដ៏គួរឲ្យស្រឡាញ់បែបនេះ!!ដ្បិតតែគេសម្រេចចិត្តថាឈប់មើលK-Dramaមែនប៉ុន្តែគេក៏ប្ដូរមកជាមើលតុក្កតាឆ្មារកណ្ដុរវិញនាយតូចបន្តមើលបណ្ដើរសើចបណ្ដើររហូតដល់ម៉ោងបីភ្លឺ។
" ស្លាប់ហើយនេះម៉ោងបីហើយលឿនយ៉ាងនេះរឺ? " ជីមីនទើបតែចាប់អារម្មណ៍ថាវេលានេះគឺម៉ោងបីព្រឹកទៅហើយប៉ុន្តែគេមិនទាំងបានបិទភ្នែកគេងមួយស្របក់ផងហ្នឹងសូម្បីតែ skincare ក៏មិនទាន់បានលាប!!កម្លោះតូចងើបក្រេសទៅយកម៉ាសសារាយសមុទ្រយកមកបិទមុខសិមបិទភ្នែកគេង។
" ជីមីន ជីមីន ភ្ញាក់ឡើងហេតុអ្វីក៏ឯងអាចគេងបានទាំងកំពុងអង្គុយលើកៅអីដូច្នេះ? " ជុងហ្គុកហៅដាស់ជីមីនឲ្យភ្ញាក់ប៉ុន្តែជីមីនមើលទៅហាក់ដូចជាដាច់ងងុយសម្បើមណាស់ភ្នែកក៏ស្លក់ហើយក៏ស្ងាបរហូតទៀត។
" ត្រូវការផឹកកាហ្វេទេក្រែងអាចស្វាងជាងនេះ? " ជុងហ្គុកសួរចំណែកជីមីនក៏ងក់ក្បាលជំនួសឲ្យការឆ្លើយថាតបថាយល់ព្រម!!អ្នកទាំងពីរក៏បន្តដើរចេញពីខុនដូរមកហាងកាហ្វេដែលពួកគេចំណាំមកទិញកាហ្វេ។
" ខ្ញុំយក Ice-latte មួយកែវចុះចំណែកជុងហ្គុក? " ជីមីនដើរមកកម្ម៉ង់មុនប៉ុន្តែក៏មិនភ្លេចងាកសួរទៅកាន់អ្នកកម្លោះដែលឈរភ្លឹកៗនៅមួយកន្លែងនោះ។
" ខ្ញុំយក brown sugar មួយកែវ " ជុងហ្គុក
" ចាស៎ សូមអញ្ជើញរង់ចាំបន្តិច " បុគ្គលិកតបជាមួយស្នាមញញឹមផ្អែមៗដែលអមកកជាមួយសុជីវធម៌និងភាពរស់រាយរាក់ទាក់មកកាន់អតិថិជន។
" និយាយអញ្ចឹងជុងហ្គុករៀននៅសកលវិទ្យាល័យមួយណាដែរ? " គ្រាន់តែលឺសំណួរភ្លាមជុងហ្គុកក៏សើចរហឹសក៏ព្រោះតែនាយរៀនចប់មកហើយគឺផ្នែកគ្រប់គ្រងនិងផ្នែកជំនួញប៉ុន្តែបែរជាត្រូវជីមីនសួរថាគេរៀននៅសកលវិទ្យាល័យមួយណា?រឺមកពីគេលេងសើចឡេះឡោះច្រើនពេកទើបជីមីនគិតថាគេកំពុងតែបន្តការសិក្សានៅសកលវិទ្យាល័យ?
" ខ្ញុំរៀនចប់នៃផ្នែកគ្រប់គ្រងនិងជំនួញ2ឆ្នាំហើយជាអតីតនិស្សិតនៅ Seoul University " ជីមីនលើកដៃអេះ,កបង្ហាញឡើងដោយកាយវិការឆ្គងៗព្រោះតែគេខ្មាសនោះអីខំតែគិតថានាយត្រឹមជានិស្សិតម្នាក់ប៉ុន្តែគេក៏រៀនចប់ទៅហើយ។
" ចុះចំណែកជីមីនរៀនចប់ហើយរឺនៅ " លឺសំណួរនេះជីមីនបើកភ្នែកធំៗផ្ដើមលេបទឹកមាត់ផ្សើមបំពង់,កខួរក្បាលគេកំពុងតែស្វែងរកពាក្យកុហកឲ្យសមនិងស្ថានការណ៍ប៉ុន្តែថាគេមិនមែនជាមនុស្សផងគេក៏មិនចាំបាច់ត្រូវការការសិក្សាដែរនោះអញ្ចឹងឲ្យគេឆ្លើយយ៉ាងម៉េចទៅប៉ុន្តែភ្លាមៗជីមីនក៏លេចចេញចម្លើយយ៉ាងល្អមួយ។
" ខ្ញុំក៏ជាអតីតនិស្សិតផ្នែកសារព័ត៌មាននៅ Seoul University ដែរចៃដន្យពិតមែននៀក៎ " នាយតូចកុហកយ៉ាងសមព្រមទាំងសើចបាត់ភ្នែកយ៉ាងគួរឲ្យស្រឡាញ់។
" នេះ អាយឡាតេ របស់ជីមីន " ជុងហ្គុកដើរទៅយក brown sugar និង ice-latte របស់ខ្លួនសឹមហុចឲ្យទៅកាន់ជីមីន។
" ខ្ញុំសុំលាទៅមុនសិនហើយណា៎ជុងហ្គុកព្រោះតែត្រូវមានណាត់ " ដោយសារតែនាយតូចមានណាត់ជួបជាមួយហ្វីលីពទើបប្រញ៉ាប់សុំខ្លួនចេញទៅមុន។
" ខ្ញុំក៏មានណាត់ដូចគ្នាដែរអញ្ចឹងលាហើយណា៎ " អ្នកទាំងពីរក៏បំបែកគ្នាមកជួបដៃគូរណាត់រៀងខ្លួន។
" ក្លេរ៉ាអូនណាត់បងមកប្រញ៉ាប់ដូច្នេះមានអ្វីរឺអត់? " ជុងហ្គុកប្រញ៉ាប់ចេញមកមុននេះក៏ព្រោះតែក្លេរ៉ាបានណាត់គេឲ្យមករកនាងនៅភោជនីយដ្ឋានដែលពួកគេឧស្សាហ៍មកញ៉ាំជាប្រចាំ។
" អូនមិនចង់និយាយវែងឆ្ងាយកាច់កុងច្រើនពួកយើងបែកគ្នាទៅព្រោះមើលទៅស្នេហារបស់ពួកយើងវាមិនបានទៅមុខនោះទេ " ជុងហ្គុកភាំងមួយសន្ទុះព្រោះគេមិនគិតថាវាកើតឡើងលឿនបែបនេះ។
" ចុះបើលោកប៉ាអ្នកម៉ាក់ដឹងវិញនោះ?ក្រែងយើងមានគម្រោងភ្ជាប់ពាក្យឆាប់ៗនេះហេតុអ្វីសុខៗអូនស្រាប់តែចង់បែកគ្នាដូច្នេះ " ជុងហ្គុកនិយាយស្រាលៗសឹងស្ដាប់មិនលឺចំណែកឯសម្លេងរបស់គេក៏បង្កប់ទៅដោយភាពសោកសៅ។
" បើលោកប៉ាអ្នកម៉ាក់សួរអូនចេះចាត់ចែងហើយ ចំណែកហេតុផលដូចអូននិយាយអម្បាញ់មិញអញ្ចឹង អូនក៏អរគុណបងដែលតែងតែយកចិត្តទុកដាក់និងមើលថែអូនកន្លងមកអរគុណដែលធ្វើជាបុរសល្អម្នាក់សម្រាប់អូនក៏មិនដែលផិតក្បត់អូន តាមពិតទៅបងដូចជាកូនក្មេងម្នាក់អញ្ចឹងប៉ុន្តែបងក៏អាចធ្វើជាមនុស្សប្រុសចាស់ទុំមានការគិតជ្រៅជ្រះសម្រាប់អូន មើលទៅប្រហែលជានិស្ស័យពួកយើងដាច់ត្រឹមនេះហើយ ទោះជាយ៉ាងណាពួកយើងអាចរាប់អានគ្នាធម្មតាបានណាប្រសិនបើបងចង់ " ចំណុចមួយដែលធ្វើឲ្យក្លេរ៉ាស្រឡាញ់ជុងហ្គុកខ្លាំងនោះក៏ព្រោះតែគេមានអាយុប្អូននាងប៉ុន្តែគេមានគំនិតជ្រៅជ្រះនិងភាពចាស់ទុំសម្រាប់នាង គេតែងតែរក្សាកិត្តិយសនិងភាពថ្លៃថ្នូររបស់នាងគេគឺជាបុរសដ៏ល្អម្នាក់ប៉ុន្តែប្រហែលជានិស្ស័យពួកគេអស់ត្រឹមនេះហើយទើបត្រូវបណ្ដាលចិត្តឲ្យនិយាយថាបែកដូច្នេះ។
" បងក៏អរគុណអូនដែលចូលមកក្នុងជីវិតបងមិនថាយ៉ាងណាក្ដីបងស្រឡាញ់អូនហើយបងសង្ឃឹមថាប្រសិនបើអូនរកបានអ្នកថ្មីសុំឲ្យគេជាមនុស្សល្អដែលអាចមើលថែអូនពេញមួយជីវិតនិងធ្វើឲ្យអូនមានស្នាមញញឹមរាល់ថ្ងៃ " ជុងហ្គុកព្យាយាមញញឹមខាំមាត់ទប់ទឹកភ្នែកកុំឲ្យស្រក់នៅមុខនាងជុងហ្គុកសុំឱបក្លេរ៉ាក្នុងនាមជាសង្សារលើកចុងក្រោយព្រោះចាប់ពីពេលនេះទៅពួកគេមានឋានៈត្រឹមជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។
_____________
• ស្កាយ៍លែត មីននី •
*ជួយទៅជូតទឹកភ្នែកឲ្យជុងហ្គុកផង reader តែថាខមិនជាកម្លាំងចិត្តមីនមីនផងណា៎ក្រែងបានមួយភាគទៀតមិនអញ្ចឹង🤣💖*

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now