ភាគទី7៖នឹកណាស់

60 17 2
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី × ជីមីន ហេលវិនស៊ីល
ភាគទី7

💖✨សូមរីករាយក្នុងការអាន✨💖

" ខ្ញុំសង្ឃឹមថាកាមទេពទាំងអស់គ្នានិងយកចិត្តទុកដាក់ទៅលើភារកិច្ចបន្ទាប់នេះព្រោះវាមានសារៈសំខាន់ខ្លាំងរួមទាក់ទងដល់ជីវិតអនាគតរបស់គូរនិស្ស័យទាំងនោះប្រសិនបើកិច្ចការមិនបានសម្រេចជោគជ័យនោះមានន័យថាពួកគេត្រូវបរាជ័យក្នុងស្នេហាមិនអាចមានគូរគាប់ក្នុងជីវិតនេះឡើយពួកគេភាគច្រើនមិនដែលបានជួបសូម្បីគូរកម្មឬមនុស្សដែលចូលមកកំដរក្នុងជីវិតប្រសិនបើជួបគឺមានតែគូរព្រេងពិតប្រាកដដែលស្រឡាញ់អស់ពីចិត្តរួមទាំងមិនគិតពីរូបសម្បត្តិនិងគុណវិបត្តិពួកគេឡើយដូច្នេះសូមពង្រឹងស្មារតីបន្តិច " ម្ចាស់សួគ៌មានព្រះសុវណ្ណីដែលនាំឲ្យគ្រប់គ្នាក្នុងសាលប្រជុំស្ដាប់យ៉ាងយកចិត្តទុកដាក់បន្ទាប់ពីទ្រង់មានព្រះសុវណ្ណីចប់ទិន្នន័យពីមនុស្សដែលពួកគេត្រូវចាប់គូរបានបង្ហាញឡើងព្រមជាមួយទីតាំងទៀតផងជីមីនញញឹមមានសង្ឃឹមឡើងវិញព្រោះទីតាំងដែលគេត្រូវប្រតិបត្តិការគឺនៅម្ដុំកន្លែងដើមដូច្នេះវាមានភាពងាយស្រួលសម្រាប់គេហើយគេក៏អាចជួបជុងហ្គុកម្ដងទៀតដែរ។
" សួនផ្កាឡាវេនដឺដ៏ស្រស់ស្អាតរបស់ខ្ញុំនឹកខ្លាំងណាស់ " ជីមីនមកគយគន់សម្រស់សួនផ្ការបស់ខ្លួនរួចក៏ពោលពាក្យហាក់បីជានឹកទីនេះជាខ្លាំងគេគន់មើលផ្កាទាំងនេះមិនចេះជិនណាយសោះឡើយកាន់តែមើលអារម្មណ៍កាន់តែល្អស្រស់ស្រាយវាស្រស់ស្អាតមិនសាំភ្នែកឡើយសម្រាប់គេ។
" យើងស្មានតែបាត់ទៅណាតាមពិតនៅទីនេះសោះ " សម្លេងរបស់ហូប៊ីបន្លឺឡើងនាំឲ្យកាយតូចរហ័សងាកទៅមើលវត្តមានហូប៊ី។
" ឯងក៏ដឹងថាយើងតែងតែមកទីនេះមុនគេមិនអញ្ចឹង " ជីមីនថ្កល់ស្នាមញញឹមលើថ្ពាល់សឹមដើរមករកកៅអីអង្គុយដែលវាមាននៅចំកណ្ដាលសួនផ្កាឡាវេនដឺរួមទាំងមានព្យាណូមួយផងដែរ។
" នៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ថែមទាំងស្រស់ស្រាយទៀតផងឯងពិតជាពូកែរៀបចំមែន " ហូប៊ីពោលពាក្យសរសើរចេញពីចិត្តឯអារម្មណ៍ក៏កំពុងតែអន្លង់អន្លោចទៅតាមវាយោផើយផាត់រួមទាំងទេសភាពដ៏ស្រស់ស្អាតមួយនេះ។
" ត្រូវហើយយើងខំដាំដុះវាយ៉ាងលំបាកនៅទម្រាំវាបានជាផ្លែផ្កាមកមិនងាយទេ " ជីមីន
" ត្រូវហើយវាត្រូវការពេលវេលារួមទាំងការយកចិត្តទុកដាក់បើគ្មានចិត្តអំណត់ទេច្បាស់ជាមិនបានចេញជារូបរាងដូច្នេះទេ ហិហិ បើនិយាយអញ្ចឹងឯងក៏ពូកែណាស់ដែរដែលអាចមើលថែវាឲ្យលូតលាស់ចេញជារូបរាងស្រស់ស្អាតបែបនេះ " ជីមីនក៏ញញឹមសម្លឹងមើលទៅវាលផ្កាឡាវេនដឺរបស់ខ្លួនគេសរសើរខ្លួនឯងដូចគ្នាទោះមិនសូវមានពេលវេលាគ្រប់គ្រាន់ក៏នៅតែឆ្លៀតមើលថែវាបានល្អប៉ុន្តែគ្រប់យ៉ាងមកពីពាក្យថាស្រឡាញ់បើពុំនោះទេគេក៏មិនអាចឆ្លៀតនឹងចំណាយពេលមើលថែផ្កាឡាវេនដឺទាំងនេះទេ។
មួយអាទិត្យកន្លងទៅយ៉ាងលឿនត្រឹមមួយពព្រិចភ្នែកប៉ុន្តែចិត្តដែលមនុស្សម្នាក់កំពុងនឹកវាមិនដូចត្រឹមតែមួយអាទិត្យនោះទេវាដូចជាបែកគ្នាកំឡុងពេលវេលាដ៏យូរ!!នាយសង្ហារជុងហ្គុកទម្លាក់ជើងចុះពីលើពូកលើកដៃជ្រោងសក់ទាំងតប់ប្រមល់មួយរយៈនេះចាប់តាំងពីពេលជីមីនមិននៅគេមិនចេញទៅណាឡើយនៅតែក្នុងបន្ទប់គូរគំនូររបស់ជីមីនតាមចិត្តដែលនឹករលឹករបស់ខ្លួនគ្រាន់តែគំនូររបស់ជីមីនដែលគូរដោយគេក៏មានជាង10ផ្ទាំងទៅហើយ។
" ហេតុអ្វីក៏ទុកឲ្យខ្ញុំនៅនឹកជីមីនតែម្នាក់ឯងដូច្នេះ?វាមិនអយុត្តិធម៌ពេកទេអ្ហី? " ជុងហ្គុកនិយាយស្រាលៗដោយដៃអង្អែលគំនូររបស់ជីមីនថ្នមៗដោយក្ដីនឹករលឹកគេមិនដឹងថាអាចធ្វើអ្វីរម្ងាប់ចិត្តនឹកជីមីនបានឡើយក្រៅពីគូរគំនូររបស់ជីមីននិងអូសមើលរូបថតជីមីនដែលគេបានថតចុះឡើងព្រោះលេខទូរស័ព្ទរបស់ជីមីនគឺទាំងទងមិនបានទេថែមទាំងបាត់អាខោន social media ដែលគេប្រើប្រាស់ទៀតផង។
" ហ៊ឹម " នាយសង្ហារផ្អែកខ្លួននឹងកៅអីដកដង្ហើមធំទាំងតានតឹងក្នុងអារម្មណ៍។
តុក តុក...មួយសន្ទុះក្រោយមកសម្លេងគោះទ្វារក៏បានបន្លឺឡើង!!ជុងហ្គុកដើរទៅបើកទ្វារដោយមិនចាប់អាម្មណ៍ថាអ្នកណាគឺជាអ្នកគោះទ្វារសោះឡើយ។
" នឹកខ្ញុំដែរទេ? " ជីមីនស្រាប់តែហក់មកឱប,កគេជាប់ដែលធ្វើឲ្យរាងសង្ហារភ្ញាក់ដឹងដល់វត្តមានរាងល្អិតមួយរំពិច។
" នឹកហើយនឹកខ្លាំងទៀតផង " ជុងហ្គុកឱបជីមីនយ៉ាងណែនដោយសេចក្ដីនឹករលឹក។
" ជីមីនបាត់ទៅណាយូរម៉្លេះក្រែងថាtripតែមួយអាទិត្យមិនអញ្ចឹងហើយថែមទាំងទាក់ទងមិនបានទៀតខ្ញុំបារម្ភណាស់ដឹងទេ " ជុងហ្គុកដើរទៅចាក់ទឹកមួយកែវឲ្យជីមីនសឹមសួរនាំហេតុផលបាត់ខ្លួនរបស់គេ។
" ពេលនោះខ្ញុំទៅដើរលេងនៅប៊ូសានហើយក៏បាត់ទូរស័ព្ទនៅទីនោះម៉្យាងខ្ញុំរៀងរវល់ខ្លាំងពេលនោះទើបមិនបានទាក់ទងមករកជុងហ្គុកវិញ សុំទោសណា " ជីមីនប្រើកែវភ្នែកដូចកូនឆ្មាររបស់គេល្បួងចិត្តឲ្យនាយសង្ហារឈប់ខឹងគេដែលបាត់ដំណឹងទាក់ទងមិនបានដូច្នេះតែតាមពិតទៅនាយមិនបានខឹងមានតែបារម្ភ។
" ឥឡូវដើម្បីប៉ះប៉ូវដែលខ្ញុំបាត់ដំណឹងទៅចោលជុងហ្គុកយើងទៅdinnerជាមួយគ្នាយ៉ាងម៉េចដែរ? " ជុងហ្គុកងក់ក្បាលតបជាមួយគេវិញជាចម្លើយសឹមទម្លាក់ខ្លួនគេងលើភ្លៅរបស់ជីមីនរាងល្អិតភ្ញាក់បន្តិចដែរតែក៏បណ្ដោយគេ។
" ខ្ញុំសុំនៅបែនេះមួយភ្លែតណា " ជុងហ្គុកទាញដៃជីមីន មកកាន់យ៉ាងជាប់ឯត្របកភ្នែកគេក៏ទន់លង់លក់លើភ្លៅរបស់ជីមីននាយតូចអង្អែលមុខសង្ហាររបស់ជុងហ្គុកថ្នមៗគេស្គមជាងមុនច្រើនណាស់ឯភ្នែកកាន់តែស្លក់ថែមទៀតទំនងជាគេងមិនបានគ្រប់គ្រាន់ទេឃើញបែបនេះគេក៏បារម្ភពីនាយដូចគ្នា។
ល្ងាចឡើងបន្ទាប់ពីអាហារពេលល្ងាចបញ្ចប់ទៅពួកគេក៏បាននាំគ្នាមកដើរលេងនៅកន្លែងមួយដែលប្រៀបដូចជាពិភពនៃបាតសមុទ្រអញ្ចឹងទេសភាពគឺស្រស់ស្អាតរួមទាំងត្រីដែលហែលជាហ្វូងក្នុងទូរកញ្ចក់កាន់តែរំលិចនៅភាពស្រស់ស្អាតនិងចំណីភ្លែកដ៏ប្លែកអារម្មណ៍។
ក្រឹប ក្រឹប...អំឡុងពេលដែលជីមីនរវល់តែភ្លឹកគយគន់សម្រស់ហ្វូងត្រីដែលហែងឆ្វែងឆ្វាត់ជុំវិញនោះជុងហ្គុកក៏បានថតរូបគេទុកជាអនុស្សាវរីយ៍ពីរបីសន្លឹកផងដែរ!ជីមីនភ្ញាក់ក្រោយលឺសម្លេងថតព្រោះគេមិនបានដឹងខ្លួនទុកមុនទេ។
" យើងគួរតែថតរូបជុំគ្នា " ជីមីននិយាយរួចទើបទាញកាំមេរ៉ាពីដៃរបស់ជុងហ្គុកបន្ទាប់មកក៏ថតរួមគ្នាជាមួយជុងហ្គុកដោយកាច់ style ឃ្យូតៗលើកលែងតែជុងហ្គុកដែលឈរញញឹមធម្មតាគ្រប់សន្លឹកនាយល្អិតឃើញហើយសើចឡើងកិលព្រោះនាយមើលទៅដូចជារូបចម្លាក់យ៉ាងអញ្ចឹងឯសមីខ្លួនមិនបានដឹងខ្លួនសោះថាគេកំពុងតែសើចខ្លួន។
" នៅទីនេះស្រស់ស្អាតថែមទាំងប្លែកភ្នែកទៀតខ្ញុំមិនដែលដឹងសោះថាមានកន្លែងបែបនេះនៅទីនេះ " ជីមីនផ្ដិតយកនៅរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះជាច្រើនសន្លឹកតែក៏មិនភ្លេចលើកសរសើរជុងហ្គុកដែលស្គាល់កន្លែងស្រស់ស្អាតប្លែកចំណីអារម្មណ៍ដូច្នេះ។
" លើកក្រោយចាំខ្ញុំនាំដើរឲ្យបានច្រើនអញ្ចឹងក្រែងស្គាល់កន្លែងដើរលេងកម្សាន្តបានច្រើន " ជុងហ្គុកសើចតែភ្នែកជាប់សម្លឹងមើលជីមីនឥតដក។
" ជុងហ្គុកពូកែស្គាល់អញ្ចឹងប្រហែលពូកែដើរលេងច្រើនហើយ " ជីមីន
" ថាអញ្ចឹងត្រូវគួរសម នៅខាងមុខមានស្តង់លក់អាហារព្រមទាំងមានលក់វត្ថុអនុស្សាវរីយ៍ទៀតផងជីមីនចាប់អារម្មណ៍ទៅដែរទេ? " ជុងហ្គុក
" ហិហិ ប្រាកដណាស់ " ជីមីនសើចកក្អឹករួចដឹកដៃជុងហ្គុកមករកស្តង់មួយ។
" បូរdoraemonនេះcuteសមនឹងជុងហ្គុកណាស់ " ជីមីនទាញបូររូប doraemon មកពាក់ឲ្យជុងហ្គុករួចបញ្ចេញស្នាមញញឹមព្រោះគេមើលទៅcuteដូចជាក្មេងជំទង់អញ្ចឹង
" ជីមីនក៏cuteសមជាមួយបូររូបកង្កែបនេះដូចគ្នា " ជុងហ្គុកញញឹមមិនបដិសេដក៏ទាញបូររូបកង្កែបមកពាក់ឲ្យជីមីនដែរបន្ទាប់មកគិតលុយទើបដើរមករកស្តង់លក់អាហារតាមធម្មតាគេមិនចូលចិត្តរបស់បែបនេះទេដោយឃើញថាជីមីនពេញចិត្តទើបគេសម្របខ្លួនតាម។
_______________
• ស្កាយ៍លែត មីននី •
សុំបទ៖មិនមែនជាសង្សារតែយើងស្រឡាញ់គ្នា XD

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now