ភាគទី5៖យល់ចិត្ត

55 15 4
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី | ជីមីន ហេលវិនស៊ីល
ភាគទី5

💖✨សូមរីករាយក្នុងការអាន✨💖

កម្លោះតូចជីមីនកំពុងអង្គុយចាំហ្វីលីពនៅភោជនីយដ្ឋានមួយកន្លែង នាយតូចមើលនាឡិកានៅនិងដៃចុះឡើងឯភ្នែកចេះតែក្រលេករកមើលហ្វីលីពឥតព្រិចព្រោះតែគេចង់បានខ្សែរ,កវិញឲ្យលឿនរហ័សពេលដែលគ្មានខ្សែរ,កនេះក្នុងខ្លួនគេហាក់ល្ហល្ហេវមិនស្រណុកយ៉ាងម៉េចមិនដឹងទេ។
" សួស្ដីជីមីននី!សុំទោសដែលឲ្យចាំយូរ " នាយកម្លោះហ្វីលីពពោលពាក្យសុំទោសទៅកាន់ជីមីនព្រមទាំងហិចថង់នំ donut ទៅឲ្យជីមីនផងដែរតាមពិតទៅមូលហេតុដែលគេមកយឺតគឺរវល់ទិញ donut ផ្ញើរជីមីននេះឯង។
" មិនអីទេៗ អរគុណច្រើន " នាយតូចទទួលថង់នំ donut យកមកញ៉ាំទាំងស្នាមញញឹមក្អាកក្អាយក៏ព្រោះតែគេចូលចិត្តប្រភេទនំបែបនេះជាខ្លាំង។
" នេះខ្សែរ,កជីមីន មើលទៅវាដូចជាខ្សោយពន្លឺគួរសមឬមួយមកពីឃ្លាតពីម្ចាស់គួរឲ្យស្រឡាញ់ដូចមីន " ហ្វីលីពនិយាយបង្វែរបរិយាកាសកុំឲ្យសោះអង្គើយខ្លាំងពេកដូចដែលដឹងហើយថាជីមីនមានចរិតគួរឲ្យស្រឡាញ់ទម្រង់ស្រស់ស្អាតរាងរូវល្អឥតខ្ចោះជាពិសេសគឺមុខដូចកូនក្មេងហ្នឹងតែម្ដងវាគឺជាហេតុដែលនាំឲ្យកាមទេពផ្សេងៗចូលចិត្តពោលពាក្យលេបខាយនិងញ៉ែញ៉ងមកកាន់ជីមីនប៉ុន្តែចំណែកហ្វីលីពវិញនាយតែងតែនិយាយលេងសើចបែបនេះជាមួយជីមីនជាប្រចាំដែលនាំឲ្យជីមីនចាត់ទុកថាជារឿងធម្មតាទៅហើយ។
" យ៉ាស៎! នៅពូកែសម្ដីដូចដើម " ភ្នែកតូចៗគួរឲ្យស្រឡាញ់ស្រាប់តែបាត់ទៅពេលដែលនាយតូចបញ្ចេញស្នាមញញឹមដែលកើតដោយសារតែអស់សំណើច។
" មិនសូវពូកែទេប៉ុន្តែនៅជាមួយជីមីនស្រាប់តែពូកែតែម្ដង " ហ្វីលីពច្រត់ចង្កាឱនមុខទៅជិតជីមីន!ដៃនាយក៏លូកសន្សឹមៗទៅជូតមាត់ដែលប្រឡាក់គ្រីម៍នំឲ្យជីមីនព្រោះតែវាស្រម៉េមស្រម៉ាមដែលនាំឲ្យបាត់ភាពស្រស់ស្អាតរបស់ជីមីននោះ។
" អរគុណ " ជីមីនបង្វែរអាការៈអៀនរបស់ខ្លួនដោយលើក Milk tea របស់ខ្លួនមកផឹក!ហ្វីលីពចាំតែសើចនិងអាការៈឡេងឡង់របស់ជីមីនទេព្រោះកាន់តែមើលកាន់តែ cute គួរឲ្យស្រឡាញ់។
" ស្អែកល្ងាចនេះជីមីនទំនេររឺអត់?បើទំនេរពួកយើងទៅមើលកម្មវិធី Cosplay ទាំងអស់គ្នា " ជីមីនលើកចិញ្ចើមឡើងបែបមានចម្ងល់ព្រោះតែគេមិនដែលស្គាល់ពីកម្មវិធី Cosplay នេះឡើយ។
" ខ្ញុំទំនេរតែថាកម្មវិធី Cosplay ជាកម្មវិធីអ្វី? " ហ្វីលីពញញឹមពេញចិត្តនិងឆ្លើយ ព្រោះតែគេមានបំណងនិយាយពន្យល់ជីមីនស្រាប់ទោះគេមិនសួរក៏ដោយ។
" កម្មវិធី Cosplay គឺជាកម្មវិធីមួយសម្រាប់អ្នកដែលចូលចិត្តមើល anime ដើម្បីមានឱកាសក្នុងការលេងតុបតែងខ្លួនជា role play របស់ anime ណាមួយដែលខ្លួនពេញចិត្ត នៅក្នុងកម្មវិធីនោះគឺសប្បាយក៏ព្រោះតែម្នាក់ៗរៀបចំ cosplay របស់ខ្លួនដោយភាពច្នៃប្រឌិតនិងប្លែកទាក់ទាញអារម្មណ៍ជាពិសេសគឺបានរៀបចំខ្លួនតាមតួរ anime ដែលយើងស្រឡាញ់និងមិនមានក្រសែរភ្នែកមើលមកយើងជាមនុស្សចម្លែក " ជីមីនស្ដាប់ចប់ក៏ទះដៃតិចៗដោយចិត្តស្រមើស្រម៉ៃទៅដល់កម្មវិធីមុនបាត់ហើយគ្រាន់តែស្ដាប់ហ្វីលីពរៀបរាប់ឲ្យស្ដាប់ត្រួសៗជីមីនក៏ចង់ទៅចូលរួមបាត់ហើយព្រោះតែគេចូលចិត្តទស្សនីយភាពដែលប្លែកចម្លែកអារម្មណ៍។
" មើលទៅទំនងណាស់ ខ្ញុំប្រាកដជាទៅច្បាស់ណាស់ " ហ្វីលីពបញ្ចេញស្នាមញញឹមថ្ពាល់ខួចយ៉ាងស្រស់សង្ហារពេលលឺថាជីមីនយល់ព្រមទៅចូលរួមជាមួយគេដូច្នេះ។
ក្រឡេកមកខាងអ្នកកម្លោះជុងហ្គុកដែលកំពុងតែអង្គុយស្រងេះស្រងោចតែឯងនៅក្នុងបន្ទប់ខុនដូរយ៉ាងត្រម៉ង់ត្រមោច!តាមពិតទៅគេក៏មានកូនចិត្តលួចប្រាថ្នាចង់បែកគ្នាជាមួយក្លេរ៉ាផងដែរប៉ុន្តែស្រាប់តែវាកើតឡើងគេក៏ពិបាកធ្វើចិត្តទទួលយក។
វ៉ូ វ៉ូ.....សម្លេងខ្យល់បក់ផាត់តាមវាំងននធ្វើឲ្យក្រណាត់ដែលគ្របរូបគំនូររបស់គេក៏ប៉ើងផើយផាត់ទៅបាត់ នាយកម្លោះងើបទៅបិទបង្អួចរួចហួសមកមើលរូបគំនូររបស់ខ្លួននាយយកដៃអង្អែលលើវាថ្នមៗឯខួរក្បាលក៏នឹកស្រម៉ៃទៅដល់ក្មេងប្រុសម្នាក់នេះក្នុងសុបិន្ដដូចរាល់ដងប៉ុន្តែមិនថាព្យាយាមនឹកយ៉ាងណាក៏គេមិនអាចនឹកមុខក្មេងប្រុសម្នាក់នោះឃើញច្បាស់។
រឺង រឺង ... សម្លេងទូរស័ព្ទរបស់នាយស្រាប់តែរោទិ៍ឡើងដែលបង្ហាញថាអ្នកដែលខលមកកាន់គេជាជីមីន។
" ហាឡូជុងហ្គុក បើកទ្វារឲ្យខ្ញុំបន្តិចខ្ញុំនៅមុខបន្ទប់ " ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នាព្រោះតែនៅសុខៗជីមីនស្រាប់តែបង្ហាញខ្លួននៅមុខបន្ទប់របស់គេ។
" នេះស្អីគេខ្លះហ្នឹង? " ជុងហ្គុបើកទ្វារក្រាករៀងភ្ញាក់បន្តិចព្រោះតែជីមីនកាន់ឥវ៉ាន់ដែលជាចំណីសំពីងសំពោង។
" មានគីមឈី គីមបាប់ មីហឹរ ភេសជ្ជៈ ចាហួយ និងការ៉េម " នាយល្អិតជញ្ជូនឥវ៉ាន់ចូលបន្ទប់ជុងហ្គុកដោយមិនចាំការអនុញ្ញាតពីនាយ។
" ទិញមកច្រើនម៉្លេះៗប្រុងចិញ្ចឹមខ្ញុំឲ្យក្លាយជាជ្រូករឺ? " ជុងហ្គុក
" អត់ទេខ្ញុំមើលទៅជុងហ្គុកដូចជាសៅហ្មងចិត្តក៏ទិញយកមកញ៉ាំជាមួយគ្នាដើម្បីកាត់ស្ត្រេសតែប៉ុណ្ណឹង ហើយកុំបាច់ភ័យថាជុងហ្គុកនិងឡើងគីឡូក្លាយជាកូនជ្រូកលែងសង្ហារនោះទោះជុងហ្គុកមានសាច់ក៏នៅតែមាននារីៗចាប់ចិត្តបេតីដដែលហ្នឹង " ជីមីននិយាយនាំឲ្យជុងហ្គុកសើចប៉ុន្តែនាយក៏ឆ្ងល់ហេតុអ្វីជីមីនដឹងថាគរកើតទុក្ខទាំងដែលគេមិនបានប្រាប់អីមួយម៉ាត់ផងហ្នឹង?
" បើថាកាត់ស្ត្រេសម្ដេចក៏គ្មានស្រា?មីនដឹងថាខ្ញុំកើតទុក្ខយ៉ាងម៉េចបើខ្ញុំមិនទាំងបានប្រាប់ផងហ្នឹង? " ជីមីនញញឹមលែងសមឯខួរក្បាលកំពុងតែរកលេសបណ្ដើរៗហើយ។
" ថ្ងៃនេះជុងហ្គុកមើលទៅស្រងូតស្រងាត់ខុសធម្មតាថែមទាំងមិនចេញទៅហាងកាហ្វេដូចរាល់ដងទៀតទើបខ្ញុំចេះតែទាយៗទៅ កើតទុក្ខអញ្ចឹងបែកគ្នាជាមួយសង្សាររឺ?អាការៈបែបនេះប្រហែលជាអញ្ចឹងហើយមើលទៅ " ជីមីនបន្តនិយាយលេងញ៉ោះជុងហ្គុកតិចតួចសិមនាំគ្នារៀបចំម្ហូបដើម្បីញ៉ាំជុំគ្នា និយាយគ្នាយូរៗទៅជុងហ្គុកក៏រសាយទុក្ខកង្វល់ដែលជំនួសមកវិញដោយស្នាមញញឹមយ៉ាងសង្ហារ។
" កុំ- កុំធ្វើវាយធ្វើបាបខ្ញុំទៀតអីខ្ញុំសុំអង្វរ " នៅកណ្ដាលរាត្រីដ៏ស្ងប់ស្ងាត់ស្រាប់តែលឺសម្លេងអង្វរសុំខ្ចីមេត្តាយ៉ាងគួរឲ្យអាណិតនៅច្រកតូចមួយដ៏ស្ងាត់ជ្រងំទំនងជាគ្មានមនុស្សឆ្លងកាត់មកទេ។
" ពួកឯងលែងនាងភ្លាមហើយឈប់ " ជីមីនដើរតាមសំឡេងនោះក៏ស្រាប់តែឃើញមនុស្សស្រីមួយហ្វូងចោមរោមធ្វើបាបក្មេងស្រីតែម្នាក់ដែលគ្មានកម្លាំងតស៊ូទៅវិញ ទង្វើរបែបនេះហើយដែលគេចាត់ទុកថា bully ធ្វើបាប។
" ឯងជាអ្នកណាមានសិទ្ធអីមកឃាត់ពួកយើង ពួកឯងវាយនាងទៀតទៅរហូតដល់នាងព្រមឲ្យលុយមកយើង " ម្នាក់ស្រីដែលជាមេក្រុមចូលមកកាត់សម្ដីរួចបញ្ជារឲ្យកូនចៅវាយធ្វើបាបនារីម្នាក់នោះតទៀតដោយឃើញថាពួកគេបម្រុងនិងទាញដំបងមកវាយនារីម្នាក់នោះហើយជីមីនក៏ចាប់គ្រវាសដំបងចេញសិមចាប់កាច់ដៃគ្នីគ្នារបស់ពួកគេ។ជីមីនមិនចង់បង្ករហិង្សារជាមួយមនុស្សស្រីនោះទើបបង្ខំភៀសខ្លួនចេញរួមជាមួយនារីដែលជាជនរងគ្រោះដែលក្មេងទំនើងទាំងនោះធ្វើបាប។
" អ្នកនាងមិនអីទេរឺត្រូវត្រង់ណាខ្លាំងទេ? " មកដល់កន្លែងស្ងាត់និងសុវត្ថិភាពមួយជីមីនក៏ប្រញ៉ាប់ឆែកមើលស្ថានភាពរបស់នាងព្រោះតែមុននេះឃើញពួកគេព្រួតធ្វើបាបនាងយ៉ាងដំណំគ្រាន់តែឃើញក៏ខ្លោចផ្សាជំនួស។
" ខ្ញុំមិនអីទេ "
" មិនអីយ៉ាងម៉េចនេះអ្នកនាងរបួសពេញខ្លួនហើយណាត្រូវការទៅពេទ្យលាងរបួសដែរឬអត់ប្រយ័ត្នឆ្លងមេរោគ " ជីមីនសួរទាំងបារម្ភស្លន់ស្លោព្រោះតែឃើញផ្នែកខ្លះនៃរាងកាយរបស់នាងដាច់រលាត់ចេញឈាមជាពិសេសគឺត្រង់ពោះរបស់នាងដូចជាមានស្នាមស្បែកជើងប្រហែលជាពួកនោះប្រើជើងសង្កត់ជាន់ហើយស្នាមស្បែកជើងច្បាស់ៗដូច្នេះ។
" ខ្ញុំស៊ាំទៅហើយ អរគុណលោកខ្លាំងណាស់ដែលបានជួយខ្ញុំតើខ្ញុំអាចសុំប្រព័ន្ធបណ្ដាញសង្គមរបស់លោកមួយផងបានទេ? " នាងក្ដាប់មាត់ឱនមុខចុះព្រោះគិតថាជីមីនមុខជាបដិសេដព្រោះតែនាងត្រឹមជាក្មេងស្រីដែលត្រូវគេ bully រូបសម្បត្តិក៏មិនសូវជាស្រស់ណាស់ណាដែរហើយក៏គ្មានអ្នកណាចង់រាប់អានមនុស្សដែលត្រូវបានគេ bully ដូចជានាងដែរ។
" ហេតុអ្វីមិនបាននោះ ប៉ុន្តែមុននឹងឲ្យខ្ញុំសុំជូនអ្នកនាងទៅមន្ទីពេទ្យពិនិត្យសិនប្រយ័ត្នតែគ្រាំក្នុងទៅ " ថារួចជីមីនក៏បន្ទន់ជង្គង់ចុះដែលជាសញ្ញាឲ្យគេឡើងមកលើខ្នងរបស់គេដើម្បីឆ្ពោះដំណើរទៅមន្ទីពេទ្យ។
________________
• ស្កាយ៍លែត មីននី •
*មីនៗalwaysរាយមន្តស្នេហ៍ដាក់គ្រប់គ្នាxD*

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now