ភាគទី6៖បារម្ភខ្លាចឃ្លាត

54 15 1
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី | ជីមីន ហេលវិនស៊ីល
ភាគទី06

💖✨សូមរីករាយក្នុងការអាន✨💖

មួយរយៈនេះជីមីនមមាញឹកក្នុងការបំពេញភារកិច្ចជាខ្លាំងដូច្នេះទើបគេមិនសូវជាបានទំនាក់ទំនងជាមួយជុងហ្គុករួមទាំងអ៊េមម៉ាក្មេងស្រីដែលគេបានជួយឲ្យរួចផុតពីការbullyរបស់មិត្តរួមថ្នាក់។
" ជីមីននី ជីមីន! ជីមីន ហេលវិនស៊ីល " ហូប៊ីទះតុមួយដៃផាំងនៅពេលដែលជីមីនស្រាប់តែគេងឈ្ងប់មុខហ្នឹងតុទាំងដែលគេកំពុងតែពន្យល់ពីផែនការសម្រាប់បេសកម្មជីមីននេះគេមិនចង់ដាក់កំហិតលើជីមីនប៉ុន្មានដែព្រោះដឹងថាជីមីនមួយរយៈនេះហត់រវល់គេងមិនសូវបានពេញភ្នែកប៉ុន្តែប្រសិនបើគេណែនាំរៀបចំគម្រោងឲ្យហើយគេមិនស្ដាប់ក៏មិនកើត។
" ហា៎ស ស្អីគេ " ជីមីនងើបឆ្ងក់ទាំងសក់រញ៉េរញ៉ៃនាយតូចសឹងតែគេងទៅវិញហើយប៉ុន្តែក៏ព្យាយាមទប់ព្រោះតែហូប៊ីកំពុងតែសម្លឹងមកកាន់គេដោយក្រសែរភ្នែកកំណាចទៅហើយ។
" ស្ដាប់យើងនិយាយបានទេ? " ហូប៊ី
" ស្ដាប់បាន20%ឯងនិយាយម្នាក់ឯង80% " ជីមីនឆ្លើយត្រង់ៗដោយសារតែគេស្ដាប់បានតែបន្តិចក៏ទន់ភ្នែកលក់ទៅបាត់ប្រហែលជាសម្លេងហូប៊ីពិរោះអន្លង់អន្លោចពេកទេដឹង។
" ឯងនេះ គ្លុស " ហូប៊ីខាំមាត់ខ្នក់ខ្នាញ់ចិត្តទើបដាក់ជីមីនមួយក្រញ៉ល្មមឈឺនាយតូចប្រញ៉ាប់យកដៃអង្អែលភ្លាមព្រោះតែវាឈឺ។
" ណ្ហើយ បើឯងមិនបានស្ដាប់ទេចាំយើងរៀបរាប់ជាថ្មីក៏បានប៉ុន្តែបើលើកនេះមិនយកចិត្តទុកដាក់យើងលែងខ្វល់ហើយបេសកម្មឯងទេមិនមែនរបស់យើងទេបើឯងព្រងើយកន្ដើយទៀតមានតែត្រៀមទទួលទោសពីម្ចាស់សួគ៌ហើយ " ជីមីនងក់ក្បាលស្ដាប់តាមព្រមទាំងលួចប្រើក្រសែរភ្នែកកូនឆ្មារអន្ទងចិត្តហូប៊ីឲ្យបាត់ខឹងខ្លួនទៀតផង!!ជីមីនស្ដាប់ហូប៊ីរៀបរាប់យ៉ាងយកចិត្តទុកដាក់ឯដៃក៏មមាញឹកក្នុងការកត់ត្រានៅខ្លឹមសារនិងចំណុចសំខាន់ពីគម្រោងលើកនេះ។
" អរគុណឯងហើយយើងប្រញ៉ាប់ទៅវិញហើយ បាយៗ " ជីមីនទាញសៀវភៅដាក់ចូលកាតាបស្ទុះតម្រង់ទៅទ្វារហើយក៏ធ្វើការលាហូប៊ីជាក្រោយឯហូប៊ីរៀងប្លែកចិត្តបន្តិចព្រោះរាល់ដងជីមីនតែងតែប្រើសិល្ប៍បំបាំងកាយទៅកន្លែងណាមួយប៉ុន្តែលើកនេះក៏ជ្រើសដើរទៅធ្វើខ្លួនដូចមនុស្សសាមញ្ញធម្មតា។
" មិនប្រើវេទមន្តបំបាំងកាយទេលើកនេះ " ហូប៊ីស្រែកសួរពីចម្ងាយរួចក៏អើតមើលដំណើរជីមីនបន្តិចដែរ។
" ហិហិ អត់ទេយើងយល់ថាការដែលធ្វើខ្លួនដូចមនុស្សធម្មតានេះសប្បាយជាងដើរថ្មើរជើងក៏ជារឿងមួយដ៏ល្អម្យ៉ាងដែរ " ជីមីនញញឹមស្ញេញសិមពាក់ស្បែងជើងប៉ាត់តារបស់ខ្លួននិងធ្វើដំណើរត្រឡប់ទៅខុនដូរគេវិញ!ពីមុនគេអាចនិងចូលចិត្តប្រើសិល្ប៍មែនប៉ុន្តែពេលនេះគេគិតថាការធ្វើអ្វីដោយផ្ទាល់មានប្រយោជន៍និងប្រសើរជាង។
ទីង ទីង....
សម្លេងសារក៏បន្លឺឡើងជីមីនទាញទូរស័ព្ទដៃយកមកមើលក៏ឃើញថាទាំងនេះសុទ្ធតែជារូបរបស់គេនៅក្នុងកម្មវិធី cosplay ប៉ុន្តែគេចាំបានថាគេមិនបានថតផងតើហ្វីលីពជាអ្នកលួចថតគេរឺ?
ទីង ទីង...
សម្លេងសារពីគណនីមួយទៀតក៏បានបន្លឺឡើងទើបធ្វើឲ្យជីមីនដឹងថានោះគឺជាអ៊េមម៉ា។
My Emma<<សួស្ដីបងមីនសង្ហារ ថ្ងៃនេះបងទំនេររឺអត់?ខ្ញុំចង់ណាត់ជួបបងញ៉ាំអាហារពេលល្ងាចនេះ>>
ជីមីនឃើញសារនាងក៏អស់សំណើចបន្តិចព្រោះតែនាងនិយាយមួយម៉ាត់ send មកមួយម៉ាត់ដូចជា [សួស្ដី] [បងមីន] បែបនេះដំបូងគេរៀបនិងឆ្លើយថាអូខេទៅហើយប៉ុន្តែក៏នឹកឃើញថាមានណាត់ជាមួយជុងហ្គុកនៅខុនដូរខ្លួននាល្ងាចនេះដែរទើបសូមបដិសេដនាងដោយពន្យាពេលទៅឱកាសក្រោយវិញ។
" ជុងហ្គុកមិនទាន់មកដល់ទេរឺ? " ជីមីនសួរខ្លួនឯងក្រោយបើកទ្វារចូលក្នុងបន្ទប់ដោយពុំឃើញវត្តមានជុងហ្គុក នាយតូចជីមីនសម្រេចចិត្តផ្ញើរសារទៅសួរជុងហ្គុកថានៅទីណាភ្លាមៗគេក៏បានឃើញសារឆ្លើយតបរបស់ជុងហ្គុកដែលភ្ជាប់ជាមួយរូបភាពចរាចរណ៍ដែលស្ទះកកកុញរួមទាំងសារមួយឃ្លាដែលជុងហ្គកបានប្រាប់ថាគេកំពុងនៅតាមផ្លូវប៉ុន្តែស្ទះដូច្នេះសូមចាំគេបន្តិច!!ជីមីនក៏អង្គុយចាំជុងហ្គុកតាមដំណើរនាយតូចចូលមើល note ក្នុងទូរស័ព្ទដៃឃើញថានៅសល់ពីរអាទិត្យទៀតប៉ុណ្ណោះគេនិងដល់ពេលកំណត់ត្រូវឡើងទៅឋានសួគ៌វិញហើយដូច្នេះគេត្រូវតែបញ្ចប់បេសកម្មឲ្យបានលឿនរហ័ស។
" ហេតុអ្វីខ្លួនសើមយ៉ាងនេះ " ជុងហ្គុកបើកទ្វារទាំងខ្លួនសើមទទឹកជោគប្រហែលជាត្រូវទឹកភ្លៀងជោគជាំហើយ។
" ខ្ញុំលឺថាជីមីនចូលចិត្តញ៉ាំ donut ក៏ឆ្លៀតចូលទិញឲ្យបន្តិចទៅ " ជីមីនញញឹមក្រែងចិត្តគេដើរទៅឆុងតែក្ដៅមួយកែវព្រមទាំងកាន់កន្សែងមកមួយផងដែរ។
" នេះកន្សែងជូតសក់បន្តិចទៅប្រយ័ត្នផ្ដាសាយប៉ុន្តែជុងហ្គុកគួរតែទៅត្រាំទឹកក្ដៅមួយភ្លែតទៅដើម្បីកុំឲ្យឈឺក្បាលអស់កម្លាំង ខ្ញុំអរគុណជុងហ្គុកច្រើនហើយប៉ុន្តែមិនបាច់ស៊ូទ្រាំហាលភ្លៀងទៅទិញឲ្យខ្ញុំអញ្ចឹងទេបែបនេះខ្ញុំមានអារម្មណ៍ថារអៀសខ្លួនខ្លាំងណាស់ " ជីមីនហុចកន្សែងឲ្យជុងហ្គុកឃើញគេភ្លឹកមិនបានជូតសក់ដែលសើមៗនោះគេក៏ទាញពីដៃជុងហ្គុកវិញរួចក៏ជូតសក់ឲ្យជុងហ្គុកថ្នមៗ។
" មិនអីទេកុំបារម្ភ ខ្ញុំមិនងាយឈឺទេ " ជុងហ្គុកសើចស្ញេញដាក់ជីមីន សឹមងើបទៅត្រាំទឹកក្ដៅផ្លាស់ប្ដូរសម្លៀកបំពាក់ព្រោះពេលនេះគេក៏មានអារម្មណ៍ថាឈឺក្បាលតិចៗដែរ។
" ឆាប់អង្គុយចុះមកនិងអាលបានញ៉ាំនេះម្ហូបនៅក្ដៅៗនៅឡើយ " ជុងហ្គុកចេញមកពីបន្ទប់ទឹករួមជាមួយសក់សើមតិចៗមើលទៅកាន់តែសង្ហារនិងទាក់ទាញនាយសង្ហារទម្លាក់ខ្លួនអង្គុយចុះសឹមផ្ដើមញ៉ាំអារហារជាមួយជីមីនយ៉ាងរីករាយព្រោះតែមួយរយៈនេះពួកគេមានរវល់រៀងខ្លួនមិនសូវបានជួបគ្នាទេ។
ក្រឡេកមកមើលព្រឹកនេះវិញជីមីនបានមករកហូប៊ីដល់ខុនដូរទាំងព្រឹកដើម្បីសួរសំណេះសំណាលរឿងខ្លះ។
" ហូប៊ី បើតាមច្បាប់កាមទេពមិនអាចមានស្នេហាទេមែនទេ? " ហូប៊ីជ្រួញចិញ្ចើមដោយចម្ងល់ព្រោះតែសុខៗជីមីនស្រាប់តែសួរគេដូច្នេះគេក៏បានសង្កេតមើលទឹកមុខរបស់ជីមីនដែរគេដូចជាមានពិរុទ្ធគួរឲ្យកត់សម្គាល់។
" បើតាមយើងដឹងកាមទេពនិងកាមទេពគ្នាឯងអាចមានទំនាក់ទំនងជាមួយគ្នាបានប៉ុន្តែគឺហាមជាដាក់ខាតជាមួយមនុស្សធម្មតាដែលវាគឺជារឿងខុសវិន័យពីឋានសួគ៌ " ជីមីនស្ដាប់ហូប៊ីប្រាប់ដោយយកចិត្តទុកដាក់រួចក៏លួចដកដង្ហើមធំបន្តិច។
" យើងយល់ហើយ អរគុណច្រើន " ជីមីន
" និយាយអញ្ចឹងយើងមិនឃើញឯងពាក់ខ្សែរ,កទៀតអញ្ចឹង?ត្រូវចាំថាកុំឲ្យវាបាត់ទុកឲ្យប្រយ័ត្នប្រយែង " ហូប៊ីទើបតែនឹកឃើញសួរក្រោយឃើញ,កជីមីនទទេស្អាតជិតមួយអាទិត្យមកហើយ។
" មិនមែនទេមកពីខ្សែរវាដាច់ទើបយើងដាក់ក្នុងកាតាបដែលស្ពាយតាមគ្រប់ពេលជំនួសវិញ " ជីមីន
" មានអីពេលក្លាយជាមនុស្សឯងធ្វេសប្រហែសដែរតើស៎មិនដឹងធ្វើយ៉ាងម៉េចឲ្យខ្សែរ,កដាច់ " និយាយហើយហូប៊ីក៏សើចបញ្ឆេះចិត្តជីមីនព្រោះតាមធម្មតាខ្សែរ,កនេះមាំល្អណាស់ពេលគេលឺជីមីនប្រាប់ថាដាច់គេក៏ចម្លែកចិត្តតិចតួចនេះសង្ស័យមមើរច្រឡំបណ្ដាច់ទេដឹង?
" គ្លុស សើចសមណាស់ឯងនេះ " ជីមីនដាក់ហូប៊ីមួយក្រញ៉សងសឹកកាលពីលើកមុន។
" ត្រូវហើយយើងសើចសមអញ្ចឹងហើយ " ហូប៊ីលាតអណ្ដាតសើចឌឺជីមីនបន្តរាងល្អិតស្ងាត់បានត្រឹមខាំមាត់ខឹងដែលមិនចម្អន់ខ្លួនឥតស្រាកស្រាន្តដូច្នេះ!!មួយសន្ទុះក្រោយមកជីមីនក៏បានលាហូប៊ីរួចត្រឡប់មករកជុងហ្គុកនៅឯខុនដូរ។
" ត្រូវការផឹកទឹកក្រូចឬទឹកដោះគោដែរទេ? " ជុងហ្គុកងាកទៅសួរជីមីនដែលអង្គុយសញ្ជប់សញ្ជឹងមិនដឹងថាគិតពីអ្វី។
" ខ្ញុំយកទៅដោះគោ " ជុងហ្គុកងក់ក្បាលបន្ទាប់មកដើរទៅរកទូរទឹកកករួចចាក់ទឹកដោះគោមួយកែវហុចឲ្យទៅជីមីន។
"  ខ្ញុំចង់ប្រាប់ថាពីរបីថ្ងៃទៀតខ្ញុំមាន trip ទៅតាមខេត្តប្រហែលជាមួយអាទិត្យហើយវាអាចនិងគ្មានការទាក់ទងព្រោះលឺមកថានៅទីនោះគ្មានសេវ៉ា " ជីមីនតាំងចិត្តប្រាប់ជុងហ្គុកឲ្យដឹងមុនពេលដែលគេត្រឡប់ទៅឋានសួគ៌វិញទាំងដែលពាក្យគេនិយាយសុទ្ធតែជាចម្លើយមិនពិតប៉ុន្តែឲ្យគេធ្វើដូចម្ដេចទោះប្រាប់តាមត្រង់ក៏មិនកើត។
" ហេតុអ្វីទៅយូរម៉្លេះនៅគ្មានសេវ៉ាដែលមិនអាចទាក់ទងគ្នាបានទៀត បើជីមីនទៅទីនោះដូច្នេះខ្ញុំប្រហែលជានឹកជីមីនណាស់ហើយមើលទៅ " ជុងហ្គុកសើចតែបែរជាធ្វើឲ្យជីមីនធ្លាក់ទឹកមុខព្រោះតែកាតព្វកិច្ចលើកក្រោយគេអាចនិងមិនជួបជាមួយជុងហ្គុកម្ដងទៀតឬមានកាតព្វកិច្ចនៅឆ្ងាយពីទីនេះវាក៏ជាហេតុមួយដែលធ្វើឲ្យគេស្មុញស្មាញចិត្តនិងមិនសប្បាយចិត្តផងដែរ។
" កុំធ្វើមុខស្អុយអញ្ចឹង ខ្ញុំសុំឱបបន្តិចមក " ជុងហ្គុកត្រដាងដៃស្នើរសុំការឱបពីជីមីនឃើញអញ្ចឹងជីមីនក៏ចូលទៅឲ្យជុងហ្គុកវិញយ៉ាងណែនពេលនៅក្បែរជុងហ្គុកគេប្រែជាមានអារម្មណ៍ថាកក់ក្ដៅប្លែកប៉ុន្តែគេមិនដឹងថាគេអាចទទួលភាពកក់ក្ដៅនិងអារម្មណ៍កក់ក្ដៅពីជុងហ្គុកបន្តទៀតដែររឺទេ?គេមិនចង់ចាកចេញពីជុងហ្គុកទេប៉ុន្តែគេមិនមែនជាមនុស្សធម្មតាគេជាកាមទេពដែលមានតួរនាទីត្រូវភ្ជាប់និស្ស័យឲ្យមនុស្សលោក។
______________
• ស្កាយ៍លែត មីននី •
*តែជាគូរមិនដែលទៅណាឆ្ងាយពីគ្នាបានយូរទេ ហិហិតភាគទៀតតាមសំណូមពរអ្នកអានជាទីស្រឡាញ់ខមិនឲ្យច្រើនៗមកមីនមីនដឹងតែផូសឲ្យជាប់ដូចគ្នា🤣💙*

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now