ភាគទី8:ខ្សែរដៃគូរ?

76 14 1
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី | ជីមីន ហេលវិនស៊ីល
ភាគទី8

💜✨សូមរីករាយក្នុងការអាន✨💜

ប៉ុន្មានថ្ងៃនេះជីមីននិងជុងហ្គុកបានចំណាយពេលវេលានៅជាមួយគ្នាយ៉ាងមានក្ដីសុខដ្បិតតែមិនបាននិយាយថាចាត់ទុកគ្នាជាមនុស្សសំខាន់ប៉ុន្តែទង្វើរកាយវិការនិងសេចក្ដីសុខដែលអ្នកទាំងពីរមានកំឡុងពេលនៅជាមួយគ្នាបានបង្ហាញឲ្យដឹងគ្រប់យ៉ាងថាអ្នកទាំងពីរមានអារម្មណ៍យ៉ាងណាចំពោះគ្នាអំឡុងពេលដែលជុងហ្គុកហាក់បង្ហាញកាយវិការស្និទ្ធស្នាលយកចិត្តទុកដាក់ចំពោះជីមីនធ្វើឲ្យកម្លោះតូចមីងមាំងភ័យខ្លាចខុសធម្មតាពីព្រោះគេមិនមែនជាមនុស្សគេគឺជាកាមទេពដែលមាននាទីបំពេញកិច្ចទៅចាប់គូរឲ្យមនុស្សលោកហើយពពួកកាមទេពត្រូវតែមានចិត្តបរិសុទ្ធមិនប្រលោកក្នុងរឿងស្នេហាជាពិសេសមិនត្រូវធ្វើអ្វីឲ្យខុសនិងច្បាប់របស់ឋានសួគ៌ជាដាច់ខាតពំនុះទេគេច្បាស់ជាត្រូវទទួលទោសយ៉ាងដំណំប៉ុន្តែ....ចិត្តមួយខ្លាចចិត្តមួយក៏ចង់សាកល្បងឈានរំលងខ្សែខណ្ឌនៃភាពភ័យខ្លាចឆ្ពោះទៅរកក្ដីស្នេហ៍ដែលមនុស្សលោកតែងតែមាននិងប៉ងប្រាថ្នា។
«ខ្ញុំមិននឹកស្មានថាជុងហ្គុកមានទឹកដៃគូររូបយ៉ាងល្អដូច្នេះសោះឡើយគ្រប់រូបគំនូរមើលទៅស្រស់ស្អាតរស់រវើកមែនទែន»ជីមីនលើកសរសើរស្នាដៃគូររូបរបស់ជុងហ្គុកខណៈពេលដែលបានគយគន់នៅផ្ទាំងគំនូរដែលជុងហ្គុកបានគូរក្នុងបន្ទប់គូរគំនូររបស់គេ។
«តាមពិតខ្ញុំមិនសូវជំនាញក្នុងការគូររូបប៉ុន្មានទេប៉ុន្តែដោយសារតែការគូររូបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្អាតនិងមានសម្មាធិកំឡុងពេលដែលខ្ញុំកំពុងគូរវាក៏មាននាទីជួយសម្រួលដល់ការស្ត្រេសរបស់ខ្ញុំខ្លះដែរ»ជុងហ្គុកពោលទាំងដាក់ខ្លួនខណៈដែលភ្នែកត្របាញ់សម្លឹងទៅកាន់រូបគំនូរជីមីនដែលគេបានគូរឯសមីខ្លួនហាក់មិនដឹងទាល់តែសោះថាវាគឺជារូបខ្លួនព្រោះតែជុងហ្គុកបានគូរបំលែងរូបរបស់គេឲ្យទៅជាតុក្កតា។
«អូ៎!និយាយអញ្ចឹងខ្ញុំមិនទាន់ដឹងនៅឡើយទេពីថ្ងៃកំណើតរបស់ជីមីន»ជុងហ្គុកស្រាប់តែនឹកឃើញពីថ្ងៃកំណើតរបស់ជីមីនពីព្រោះគេបានដឹងព័ត៌មានជាច្រើនទាក់ទងនិងជីមីនហើយប៉ុន្តែលើកលែងតែថ្ងៃខួបនេះឯង។
«ថ្ងៃកំណើតរបស់ខ្ញុំគឺ23 ខែតុលា»នាយកម្លោះឆ្លើយស្របពេលដែលដៃកំពុងលើកផើងផ្កាឈូករ័ត្នរបស់ជុងហ្គុកមើលគេនេះទាំងសង្ហារថែមទាំងមានអត្តចរិតកក់ក្ដៅចេះមើលថែផ្កាឲ្យលូតលាស់បានល្អគំនូរក៏គូរបានរស់រវើកចំណែកឯកន្លែងរស់នៅគឺមានផាសុខភាពដែលពិសេសនោះគឺគេចេះធ្វើម្ហូបប្លែកៗជាច្រើនមុខទៀតផងនេះនៅចំណុចត្រួសៗដែលគេដឹងប៉ុណ្ណោះចុះចំណែកចំណុចដែលមិនទាន់ដឹងទៀតនោះ?
រឺង រឺង សម្លេងទូរស័ព្ទរោទិ៍ក៏បន្លឺឡើងធ្វើឲ្យកម្លោះតូចប្រញ៉ាប់រកកន្លែងស្ងាត់ដើម្បីនិយាយ។
«ឯងមានការអីហូប៊ី?»ជីមីនប្រញ៉ាប់ប្រញ៉ាល់សួរព្រោះនឹកគិតថាហូប៊ីតែងតែខលមករកគេនៅពេលដែលមានការជានិច្ច។
«ខ្សែរករបស់យើងមិនបានបញ្ចេញភ្លើងវេទមន្តទេយើងបារម្ភណាស់»ហូប៊ី
«វាមានរយៈពេលប៉ុន្មានថ្ងៃហើយដែលវាមិនបានបញ្ចេញភ្លើងវេទមន្តនោះ?»ជីមីន
«ទើបតែថ្មីៗនេះទេគឺ2ថ្ងៃមុនប៉ុន្តែយើងទើបតែចាប់អារម្មណ៍»ហូប៊ីខាំមាត់អារម្មណ៍ភ័យព្រួយបុករន្ថើនរុករានចិត្តគេជាខ្លាំងមួយរយៈពេលនេះគេត្រូវទៅបំពេញភារកិច្ចផងប្រសិនបើគ្មានជំនួយពីថាមពលនៃខ្សែរកនេះទេកម្លាំងធាតុគេច្បាស់ជាចុះខ្សោយជាក់ជាមិនខាន។
«មិនអីទេកុំបារម្ភអីវានិងមានដំណោះស្រាយ តើយើងអាចផ្ទេរថាមពលពីខ្សែរកយើងទៅកាន់ឯងបានទេ?»ជីមីន
«ត្រូវហើយធ្វើបែបនេះក៏ជាដំណោះស្រាយសម្រាប់ស្រោចស្រង់យើងមួយគ្រាដែរ»ហូប៊ីដកដង្ហើមធូរចិត្តបន្តិចព្រោះមុននេះគេបារម្ភរិះរកមធ្យោបាយមិនចេញឡើងគាំងគំនិតទៅហើយ។បន្ទាប់ពីនិយាយជាមួយហូប៊ីរួចជីមីនរហ័សផ្ដាច់ខ្លួនពីជុងហ្គុកទៅរកហូប៊ីភ្លាមៗក្រោយបានជួបហូប៊ីអ្នកទាំងពីរក៏បានដំណើរការការផ្ទេរវេទមន្តជីមីនប្រើវេទមន្តសឹងអស់ពាក់កណ្ដាលនៃថាមពលខ្សែរករបស់គេព្រោះតែខ្សែរកវេទមន្តរបស់ហូប៊ីគឺមានពណ៌ស្លេកដូច្នេះដើម្បីឲ្យភ្លើងវេទមន្តឆេះឡើងវិញគឺត្រូវការថាមពលរៀងក្រែលប៉ុន្តែទម្រាំតែបញ្ចប់កិច្ចពួកគេក៏បានចំណាយពេលយូរគួរសម។
«ហូប៊ីឯងគិតថាមានអ្វីខុសប្រក្រតីដែររឺអត់?មួយរយៈនេះខ្សែរករបស់ឯងនិងយើងសុទ្ធតែមានបញ្ហារតើវាមិនមែនចៃដន្យពេលទេរឺតើអាចមានអ្នកណាជាដើមហេតុនៅពីក្រោយរឿងទាំងនេះទេ?»ជីមីនបោះសម្ដីបបួលនាំឲ្យហូប៊ីមកឆ្ងល់ជាមួយដែរគិតសព្វៗទៅវាពិតជាចម្លែកព្រោះរាល់លើកពួកគេមិនដែលមានបញ្ហារទាក់ទងនិងថាមពលដូច្នេះទេជាពិសេសគឺខ្សែរកនេះតែម្ដង។
«ឯងនិយាយអញ្ចឹងយើងក៏ទើបតែនឹកឆ្ងល់ដូចគ្នា...»ហូប៊ី
«រឺមួយក៏ជាស្នាដៃរបស់នាង?»ហូប៊ីនិងជីមីននិយាយឡើងព្រមគ្នាបន្ទាប់ពីបាននឹកឃើញមនុស្សម្នាក់ដែលធ្លាប់មានបញ្ហារជាមួយពួកគេ។
«ប្រសិនជានាងមែនពិតពួកយើងគួរតែប្រុងប្រយ័ត្នខ្លួនឲ្យបានល្អ»ជីមីនងក់ក្បាលព្រោះមនុស្សម្នាក់នេះមិនធម្មតាទេនាងគឺពិសពុលនិងមានល្បិចច្រើនណាស់។
«យើងមិនបាននៅកំដរឯងទេយើងប្រញ៉ាប់ទៅវិញហើយ បាយ»ប្រាប់ភ្លាមគេក៏ធ្វើដំណើរទៅភ្លាមមិនទុកឱកាសឲ្យហូប៊ីឃាត់ទាន់ឡើយនៅតាមផ្លូវទៅវិញគេមានស្នាមញញឹមស្រស់ពព្រាយមើលទៅពិតជាមានក្ដីសុខណាស់ហើយ។
«ជីមីនមកដល់ហើយរឺ?តោះយើងចេញដំណើរទៅ»ជុងហ្គុកកាន់ដៃជីមីនបណ្ដើរទៅរកឡានដើម្បីធ្វើដំណើរឆ្ពោះទៅហាងពេជ្យ។
គ្រាន់តែមកដល់ភ្លាមជីមីនក៏បានប្រទះភ្នែកនិងខ្សែរដៃមួយគូរចំណែកជុងហ្គុកក៏ភ្នែកវៃក្រលេកមើលទៅតាមក្រសែរភ្នែកជីមីនទើបគេស្នើរសុំឲ្យខាងបុគ្គលិកលើកម៉ូតនេះមកបង្ហាញឲ្យគេមើល។
«ម៉ូតនេះស្អាតណាស់ជីមីនស្រឡាញ់ទេ?»ជុងហ្គុក
«ហិហិ ស្រឡាញ់ណាស់»នាយតូចសាកយកវាមកលរលើដៃហើយវាពិតជាសាកសមនិងមើលទៅស្រស់ស្អាតជាខ្លាំង!ខ្សែរដៃមួយគូរនេះសាមញ្ញប៉ុន្តែសាកសមសម្រាប់គូរស្នេហ៍ព្រោះវាមានពណ៌ប្រាក់មួយខ្សែរនិងពណ៌មាសមួយខ្សែរដោយខ្សែរពណ៌មាសមានបណ្តោងបេះដូងមូយនិងបណ្តោងកូនសោរមួយរួមទាំងអក្សរ K នៅចំកណ្ដាលចំណែកឯពណ៌ប្រាក់មានបណ្តោងបេះដូងរួមជាមួយមេសោរដោយមានអក្សរ M នៅចំកណ្ដាលដូចគ្នា។
«សម្រេចថាយកមួយឈុតនេះចុះ»ជុងហ្គុកក៏ឲ្យបុគ្គលិករៀបចំវិចខ្ចប់ប៉ុន្តែទូរស័ព្ទនាយស្រាប់តែរោទិ៍ទើបនាំឲ្យនាយត្រូវចេញមកខាងក្រៅដើម្បីលើកទូរស័ព្ទ។
«ហាឡូ ជម្រាបសួរប៉ា»
«ជុងហ្គុកឯងប្រុងទុកដំណែងនិងការងារចោលដល់ពេលណាពេលនេះការងារកំពុងស្ទះត្រូវការឯងមកដោះស្រាយជាប្រញ៉ាប់រួមទាំងបញ្ហាតមុខដំណែងផងដែរនេះជាបញ្ជារប៉ាទុកពេលឲ្យឯងមួយអាទិត្យដើម្បីត្រៀមខ្លួនក្នុងការមកវិញហើយកុំភ្លេចរើឥវ៉ាន់មកវិមានវិញផងអ្នកម៉ាក់ឯងនឹកឯងខ្លាំងណាស់»
«ប៉ុន្តែលោកប៉ា...»ជុងហ្គុកចង់ប្រកែកប៉ុន្តែត្រូវគាត់ស្កាត់មុន។
«ឯងបដិសេដមិនចង់មកវិញព្រោះកំពុងជាប់ចិត្តជាមួយក្មេងម្នាក់នោះរឺ?ឯងធ្វើអីខ្លះស្មានតែប៉ាមិនដឹងមែនទេ?»លោកតឹងសសៃកធ្វើឲ្យជុងហ្គុកស្ងាត់មួយរំពិចព្រោះតែគេកំពុងបារម្ភពីសុវត្ថិភាពរបស់ជីមីន។
«បាទ ខ្ញុំយល់ព្រម»ដ្បិតតែគេចង់បដិសេដប៉ុន្តែយ៉ាងណាសុវត្ថិភាពរបស់ជីមីនគឺសំខាន់ជាងចិត្តរបស់គាត់គឺពិបាកស្មានណាស់អញ្ចឹងហើយគេមានតែរកវិធីបង្ការឲ្យបានមុនក៏ល្អ។
__________
៚•ស្កាយ៍លែត មីននី•៚
*មានអារម្មណ៍ថាវគ្គនេះសម្បូររឿងឆ្ងល់🦦*

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Feb 09, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Opowieści tętniące życiem. Odkryj je teraz