ភាគទី3៖បាត់របស់សំខាន់

63 25 1
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី × ជីមីន ហេលវិនស៊ីល
ភាគទី03

🖤✨សូមរីករាយក្នុងការអាន✨🖤

ជីមីនកំពុងតែងូតទឹកកក់សក់ច្រៀងលេងយ៉ាងសប្បាយនៅក្នុងបន្ទប់ទឹកក៏ស្រាប់តែដាច់ទឹកដែលនាំឲ្យសក់របស់គេនៅជាប់សាប៊ូនៅឡើយមួយសន្ទុះក្រោយភ្លើងក៏ដាច់ដែលនាំឲ្យគេស្រែកផ្អើលមួយទំហឹងរាងល្អិតប្រញ៉ាប់ស្រវេស្រវ៉ារាវរកទូរស័ព្ទដើម្បីបញ្ចាំងពិលក្រោយរាវប៉ះទូរស័ព្ទដែលគេបានបើកចម្រៀងទុកលើធ្នើជាមួយសាប៊ូភ្លាមភ្លើងក៏វិលមកវិញប៉ុន្តែទឹកនៅតែដាច់ដដែលនាយល្អិតប្រញ៉ាប់ស្រវ៉ាអាវឃ្លុំរត់ចេញពីបន្ទប់ទឹកស្ទុះទៅផ្ទះបាយបើកទូរទឹកកកយកទឹកសុទ្ធមកចាក់លាងសាប៊ូដែលជាប់និងសក់ភ្លាមៗព្រោះវាបានហូរចូលភ្នែករបស់គេដែលបណ្ដាយឲ្យក្រហាយជាខ្លាំង។
" អៅ៎ ថ្ងៃនេះកើតអ្វីហ្នឹងភ្លើងភ្លឹបភ្លែតមកដាច់ៗបែបនេះ " ជីមីនជ្រែងចង្កេះធ្វើមុខជូរហួញក្រោយភ្លើងមកវិញបានមួយសន្ទុះក៏ដាច់មួយសន្ទុះក្រោយក៏លឺសម្លេងដូចជា ព្រឹប ព្រឹប ដូចជាផ្ទុះអ្វីមិនដឹង។
" អូយ៎ ឈឺ " រវល់តែដើរភ្លេចមើលផ្លូវជីមីនក៏ជ្រុលទៅបុកនិងទ្វារកញ្ចក់ដែលបើកសម្រាប់ឈរលំហែនៅមុខវេរ៉ង់ដា។
ទឺង ទឺង...ជីមីនសុខចិត្តទ្រាំស្ដាប់លឺសម្លេងកណ្ដឹងតែមិនខ្ចីទៅបើកទ្វារសោះដោយសារតែវាងងឹតផងណាមួយខ្លាចដើរមិនប្រយ័ត្នទៅបុកគ្រឿងសង្ហារឹមនៅក្នុងបន្ទប់ទៀត។
" អីយ៉ាស៎! " ជីមីនភ្ញាក់សឹងផ្ងារក្រោយបន្ទាប់ពីបានឃើញមុខនាយម្នាក់នោះ។
" បន្ទប់ឯងដាច់ភ្លើងដែរមែនទេ? " នាយសួរហើយក៏អើតមើលបន្ទប់ជីមីនក៏ឃើញថាងងឹតស្លុបសរសើរណាស់ដែលអាចនៅសំងំក្នុងបន្ទប់បាន។
《នៅក្នុងអគារខុនដូរតែមួយបែរជាមកសួរថាដាច់ភ្លើងដែររឺអត់តែដាច់មួយគឺដាក់មួយអគារហើយមិនអញ្ចឹងគេធ្វើមិនដឹងរឺយ៉ាងណាហ្នឹង?》ជីមីនគិតទាំងបង្រួមចិញ្ចឹមចូលគ្នាព្រោះតែជុងហ្គុកចេះតែលើកសំណួរសួរគេដូចឲ្យតែបានសួរ។
" បាទដាច់ដូចដែលលោកឃើញអញ្ចឹង "
" នៅសំងំក្នុងបន្ទប់បានយូរយ៉ាងនេះមិនថប់ខ្លះទេ? " ជុងហ្គុកគ្រាន់តែឆ្ងល់ក៏ព្រោះតែគ្រប់គ្នាចុះទៅក្រោមស្វែងរកហាងកាហ្វេដែលនៅជិតនេះដើម្បីជៀសវាងពីការហប់ប៉ុន្តែជីមីនបែរជាពួនសំងំក្នុងបន្ទប់ទៅវិញ។
" ក៏ហប់ដែរប៉ុន្តែមិនដឹងថាចេញទៅទីណាទើបខ្ញុំសុខចិត្តសំងំនៅក្នុងបន្ទប់ទៅ " ជាធម្មតាជីមីនមិនសូវទទួលរងនូវកម្ដៅក្ដៅត្រជាក់អ្វីឡើយអញ្ចឹងទើបមិនជាបញ្ហារសម្រាប់គេដែលអាចទ្រាំទ្រនៅក្នុងបរិបថមួយដែលងងឹតនិងគ្មានខ្យល់ចេញចូលបានយ៉ាងយូរដូច្នេះ។
" គ្រប់គ្នាទៅរកហាងកាហ្វេម្ដុំៗនេះដើម្បីសម្រាកចាំភ្លើងមកវិញអស់ហើយតើជីមីនទៅដែរឬអត់? " ជីមីនងក់ក្បាលតិចៗព្រោះគេចូលចិត្តដើរហើរស្រាប់ឲ្យតែមានអ្នកបបួលដូច្នេះគេប្រាកដជាមិនបដិសេដទេ។
" អូ៎ ក្លេរ៉ាអូនមកទីនេះដែររឺ? " ជុងហ្គុកញោចស្នាមញញឹមក្រោយឃើញវត្តមានសង្សារជាទីស្រឡាញ់ដើរចូលមក ឯនាយក៏ដើរមករាក់ទាក់និងនាង។
" គឺអូនជិះកាត់ម្ដុំនេះក៏ឆ្លៀតចូលទិញកាហ្វេចំណែកបងហេតុអ្វីទើបនៅទីនេះ? " ក្លេរ៉ានិយាយជាមួយជុងហ្គុកបណ្ដើរក៏ឆ្លៀតកម្មង់កាហ្វេ cappuccino ដោយយកស្ករ70%ដូចរាល់ដងដែលនាងមកទិញនៅទីនេះតាមពិតទៅនាងកម្រផឹកកាហ្វេណាស់ព្រោះមិនសូវរកកន្លែងលក់ដែលមានរសជាតិត្រូវចិត្តមានតែហាងកាហ្វេមួយនេះទេ។
" អូនលាសិនហើយណាជុងព្រោះអូនត្រូវទៅជួបកូនក្ដី ចាំល្ងាចយើងជួបគ្នានៅផ្ទះអូនណា " ដោយសារតែមានតួនាទីជាមេធាវីអញ្ចឹងហើយទើបក្លេរ៉ាតែងតែរវល់ភាគច្រើនមិនសូវជាមានពេលនៅជាមួយជុងហ្គុកទេប៉ុន្តែនាងក៏ព្យាយាមបញ្ចប់រឿងក្ដី clear ការងារឲ្យចប់សព្វគ្រប់ដើម្បីមានពេលនៅជាមួយជុងហ្គុក
" បាទ ល្ងាចជួបគ្នា " ជុងហ្គុកញញឹមស្ងួតព្រោះតែកត្តារវល់នេះហើយទើបធ្វើឲ្យគេមានអារម្មណ៍ថាទំនាក់ទំនងរវាងគេនិងក្លេរ៉ាគឺមានគម្លាតដ្បិតតែមានពេលវេលាជួបគ្នាប៉ុន្តែការជួបគ្នាគឺមិនសមល្មមនិងចិត្តដែលគេចង់បាន!!ក្លេរ៉ាបានដើរចេញជាមួយនិងកាហ្វេដែលនាងបានកម្ម៉ង់ជុងហ្គុកបានត្រឹមសម្លឹងផែនខ្នងនាងពីក្រោយទាំងដកដង្ហើមធំ។
" ហេម៎ៗ ភ្លឹកដល់ណាហើយហ្នឹង? " ជីមីនយកដៃវាសមុខជុងហ្គុកដើម្បីឲ្យគេឈប់ភ្លឹក នាយងាកមកទល់មុខជីមីនវិញភ្លាមៗមិនឲ្យដំណឹងទើបនាំឲ្យមុខទាំងពីរខិតជិតគ្នាសឹងតែប៉ះគ្នាបង្កើតបានជាស្នាមថើបមួយទៅហើយភ្ញៀវដែលនៅក្នុងហាងនាំគ្នាសម្លឹងមកព្រៀត។
" ខ្ញុំសុំទោស " ជុងហ្គុកងាកមុខចេញសឹមពោលពាក្យសុំទោសយ៉ាងញាប់មាត់ហើយក៏បង្ហាញអាការៈឆ្គងៗឡើងមកហាក់ដូចជារអៀសខ្លួនឯជីមីនក៏ដូចគ្នា។
" ហា៎ៗៗ អូ៎ ខ្ញុំគួរតែនិយាយថាពួកគេគឺផ្អែមល្ហែមឬក៏អាណិតកំឡុងពេលដែលភ្ញៀវនៅក្នុងហាងសម្លឹងមើលមុខពួកគេបែបចាប់គូរដូច្នេះ " ហូប៊ីគេប្រើសិល្ប៍ដើម្បីតាមដានជីមីនប៉ុន្តែមិនមែនគេមានចេតនាចង់ដឹងរឿងរបស់ជីមីននោះទេវាគ្រាន់តែជារឿងចៃដន្យប៉ុន្តែវាក៏ជាហេតុដែលនាំឲ្យគេសើចឥតឈប់។
" ខាងខុនដូរខលមកប្រាប់ថាភ្លើងមកវិញហើយតោះពួកយើងគួរតែទៅវិញ " ខាងផ្នែកខុនដូរទាក់ទងមកជុងហ្គុកចំពេលល្អល្មមក៏ព្រោះតែគេអាចឆ្លៀតនិយាយបបួលជីមីនទៅខុនដូរវិញទាំងដែលមុននេះគេគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការនិយាយជាមួយជីមីនផងនោះ។
" ចុះខាងខុនដូរមានប្រាប់ដែទេថាហេតុអ្វីទើបដាច់ភ្លើងអស់មួយអគារដូច្នេះ? " ជីមីនសួរទាំងចម្ងល់គេប្រើកែវភ្នែកម៉ក់ៗសួរទៅកាន់ជុងហ្គុកដែលនាំឲ្យអ្នកកម្លោះរង្គោះរង្គើរចិត្តលួចបញ្ចេញស្នាមញញឹមទាល់តែបាន។
" គេប្រាប់ថាមុននេះឆ្លងភ្លើងហើយផ្នែកនៃខ្លះនៃប្រពន្ធភ្លើងមានបញ្ហារទើបបណ្ដាលឲ្យដាច់ពេញមួយអគារទាំងមូលប៉ុន្តែឥឡូវក៏ជួសជុលរួចរាល់ហើយ " ជុងហ្គុកប្រាប់ទៅតាមដំណើរបន្ទាប់មកក៏ទាញកាតាបរបស់ខ្លួនមកស្ពាយមួយជំហាងស្មារ!!ជុងហ្គុកនិងជីមីនបានឆ្លៀតឱកាសនេះក៏យកការងារមកធ្វើដើម្បីសម្រាកបន្ទុកខ្លះប៉ុន្តែការងាររបស់ជីមីនគឺគ្មានអ្វីក្រៅពីគម្រោងចាប់គូរសម្រាប់គូរថ្មីមួយទៀតនោះទេ។ក្រោយឡើងមកដល់បន្ទប់របស់ខ្លួនជុងហ្គុកទុកកាតាបរបស់ខ្លួនឲ្យរៀបរយសឹមដើរទៅកាន់តុមួយដែលគេចំណាំគូររូបជាប្រចាំ នាយសង្ហារលើករូបគំនូរមួយផ្ទាំងយកមកមើលដោយរូបគំនូរនោះគឺជារូបគំនូរក្មេងប្រុសវ័យស្របាលនិងជីមីនគេគឺជាមនុស្សម្នាក់ដែលជុងហ្គុកសុបិន្តឃើញរាល់រាត្រីប៉ុន្តែពុំដែលបានឃើញមុខច្បាស់សោះឡើយដូច្នេះទើបជុងហ្គុកសម្រេចចិត្តគូរគំនូររូបគេមួយផ្ទាំងដោយច្នៃទម្រង់មុខតាមដែលគេចាំចំណាំបាន។
" តើឯងជាអ្នកណាទៅហេតុអ្វីទើបលេចមុខក្នុងសុបិន្តរបស់ខ្ញុំរាល់ថ្ងៃបែបនេះ? " ជុងហ្គុកសួរទៅផ្ទាំងរូបគំនូរដែលខ្លួនបានគូរទាំងដឹងហើយថាគ្មានចម្លើយតបវិញ នាយសង្ហារសញ្ជឹងគិតស្រម៉ៃទៅរកទម្រង់មុខក្មេងប្រុសក្នុងសុបិន្តជារឿយៗប៉ុន្តែមិនបានផលសោះព្រោះមិនថាគេគិតយ៉ាងណាព្យាយាមរកនឹកយ៉ាងណាក៏មិនបានផល។ក្រលេកមកមើលក្មេងល្អិតជីមីននីកំពុងដើរកាន់កាហ្វេសន្សឹមៗមករកលេបថតដែលខ្លួនបើកវីឌីអូខលជាមួយហូប៊ីនៅលើតុមួយសន្ទុះក្រោយមកក៏លឺសម្លេងហូប៊ីស្រែកមួយទំហឹងធ្វើឲ្យគេភ្ញាក់គ្រញែងខ្លួនប៉ុន្តែក៏មានជំហកាន់កែវកាហ្វេជាប់។
" ជីមីននី ជួយយើងផងស្លាប់មិនខានទេ "
" ហូប៊ីមានរឿងអ្វីហេតុអ្វីស្លន់ស្លោរយ៉ាងនេះ? " ជីមីនប្រញ៉ាប់សួរទៅវិញទាំងបារម្ភប៉ុន្តែហូប៊ីមិនឆ្លើយក៏ទាញទូរស័ព្ទមកចាក់វីឌីអូសារសងគ្នារវាងមនុស្សស្រីម្នាក់ដែលគេត្រូវចាប់គូរជាមួយនិងបុរសផ្សេងដែលមិនមែនជាគូរព្រេងរបស់នាង!!!គេគាំងគំនិតមែនទែនហើយមិនដឹងថាគួរតែធ្វើយ៉ាងណាបន្តនោះទេប្រសិនបើគេចូលទៅបំបែកនាងនិងបុរសម្នាក់នោះក៏មិនបានព្រោះតែវាខុស។
" ហឺយ យើងខំតែភ័យឯងធ្វើដូចជាមានអ្វីកើតឡើងធំដុំដូចឆេះខុនដូរអញ្វឹង បើតាមយើងមើលទៅប្រុសម្នាក់នោះក៏មិនបានស្រឡាញ់នាងគ្រាន់តែយកកំដរអារម្មណ៍តែប៉ុណ្ណឹងព្រោះគេក៏មានស្រីផ្សេងរាប់មិនអស់ហើយឯងគួរតែបង្ហាញពីអត្តចរិតបុរសម្នាក់នោះឲ្យនាងឃើញទៅតួរនាទីជាកាមទេពរបស់ឯងនិងប្រព្រឹត្តទៅរលូនហើយ " ហូប៊ីរៀងធូរទ្រូងបន្តិចក្រោយស្ដាប់យោបល់របស់ជីមីនព្រោះគំនិតនេះក៏ល្អល្មមទទួលយកបាន ដូច្នេះគេប្រកាដជាអាចអនុវត្តបាន។
" និយាយអញ្ចឹងជីមីនឯណាខ្សែរក៏របស់ឯង? " ជីមីនស្ទាប,ករបស់ខ្លួនទើបចាប់អារម្មណ៍ថាបាត់ខ្សែរ,កនៅពេលដែលហូប៊ីសួរ!!នាយតូចភ័យជាខ្លាំងដល់ស្លេកមុខទៅហើយព្រោះថាបើបាត់ខ្សែរ,កនេះចប់ហើយ គេបច្ចុប្បន្នគឺពឹងពាក់ទៅលើខ្សែរ,កនេះបើវាស្រាប់តែបាត់ច្បាស់ជាមានបញ្ហារបុកសម្រុកចូលមកឥតល្ហែហើយ។
_____________
• ស្កាយ៍លែត មីននី •
*ខ្សែរ,ក?ប្រហែលសំខាន់ណាស់ហើយទើបជីមីនបារម្ភពេលបាត់វាបែបនេះxD មួយទៀតខ្ញុំចង់ផ្ដាំថាជួយខមិនផងណា៎ all love បើជ្រុលជាបានអានដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបានផុសជាប់លាប់វិញ xD*

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now