ភាគទី2៖អំណោយជាការសុំទោស

69 12 0
                                    

រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី × ជីមីន ហេលវិនស៊ីល
ភាគទី02

🖤✨សូមរីករាយក្នុងការអាន✨🖤

ថ្ងៃនេះគឺថ្ងៃដំបូងដែលជីមីនចាប់ផ្ដើមគម្រោងចេញប្រតិបត្តិការកម្លោះតូចដើរចូលមកហាងកាហ្វេដែលស្ថិតនៅក្នុងផ្សារទំនើបដ៏ធំទូលាយដោយអារម្មណ៍ស្រស់ស្រាយ។
" សួស្ដី ខ្ញុំយកអាយឡាតេមួយកែវ " ជីមីនកម្ម៉ង់អាយឡាតេដែលគេចំណាំញ៉ាំជារៀងរាល់ព្រឹកសឹមដើរទៅតុអង្គុយដើម្បីរង់ចាំជីមីនលើកលេបថបរបស់ខ្លួនដែលបានស្ពាយមកដាក់លើតុក្រោយមកក៏វាយអក្សរញាប់ស្អេកនាយតូចអង្គុយនៅជ្រុងម្ខាងដែលឆ្ងាយពីមនុស្សផងគ្នាព្រោះដើម្បីងាយស្រួលតាមដានបុរសដែលគេត្រូវចាប់គូរនិងដើម្បីងាយស្រួលក្នុងការរៀបចំពេលវេលាច្បាស់លាស់ចេញប្រតិបត្តិការផង។
" នេះអាយឡាតេរបស់លោក " ជីមីនផ្ដាច់ការគិតស្របពេលបុគ្គលិកលើកអាយឡាតេមកឲ្យខ្លួន។
" បាទ អរគុណ " ជីមីនបន្តស្រាវជ្រាវពីគោលដៅរបស់គេដោយស្ងៀមស្ងាត់ប៉ុន្តែសុខៗលេបថបរបស់គេស្រាប់តែគាំងគេខំប្រញ៉ាប់ស្វះស្វែងដើម្បីឲ្យវាមកដូចដើមវិញទោះវាគាំងក៏មិនសំខាន់ដែរប៉ុន្តែដែលសំខាន់គឺគម្រោងគេទៅវិញទេ។
" ស្អីគេ " ជីមីនលាន់មាត់ភ្ញាក់ព្រើតសឹងតែព្រួសអាយឡាតេចេញពីមាត់ក្រោយលេបថបរបស់គេគាំងចុះគាំងឡើងត្រឹមព័ត៌មានប្រវត្តិរូបរបស់នាយនាំស៊យនោះ!តើវាជាអ្វីឲ្យប្រាកដជានិស្ស័យឬជាកម្ម?
" គេចេញមកហើយ យេស៎ " ជីមីនគិតលុយរួចកាន់ឡាតេដើរតាមពីក្រោយបុរសដែលជាគោលដៅសឹមរកកន្លែងសមគួរគេចាំមួយភ្លែតក៏ឃើញវត្តមាននារីដែលជាគូរនិស្ស័យរបស់បុរសម្នាក់នោះនាយតូចប្រើសិល្ប៍ដែលនាំឲ្យនាងជំពប់ជើងដួសទៅលើបុរសម្នាក់នោះ។
" អ្នកនាងមិនអីទេរឺ?ដើរប្រយ័ត្នប្រយែងផងបាទ " អ្នកម្លោះម្នាក់នោះបានស្ទុះទៅត្រកងខ្លួននាងសឹមនិយាយឲ្យនាងប្រយ័ត្នប្រយែង នាងមើលទៅហាក់ជាចាប់ចិត្តប្រតិព័ទ្ធនិងបុរសសង្ហារម្នាក់នេះព្រោះតែនៅសម្លឹងគេមិនដាក់ភ្នែកសោះឡើយថែមទាំងមិនបានរើចេញពីរង្វង់ដៃប្រុសសង្ហារថែមទៀត។
" អរគុណច្រើនតែក៏សុំទោសផង!ដែលខ្ញុំដួលទៅលើលោកបែបនេះ បើសង្សារលោកឃើញសង្ស័យប្រច័ណ្ឌស្លាប់ហើយ " នាងនិយាយប្រញ៉ាប់ៗទាក់ៗហាក់ដូចជាចាញ់ក្រសែរភ្នែករបស់អ្នកកម្លោះឯគេគ្រាន់តែស្ដាប់នាងនិយាយចប់ក៏សើចតែម្ដង។
" ខ្ញុំមិនទាន់មានសង្សារទេអញ្ចឹងកុំភ័យអី " អ្នកកម្លោះញញឹមស្រទន់ធ្វើឲ្យនារីម្នាក់នោះរំជើបរំជួលម្ដងទៀតក្នុងចិត្តក៏ចាប់ផ្ដើមដុះក្ដីសង្ឃឹមព្រោះថាគេនៅលីវមិនទាន់មានសង្សារអញ្ចឹងនាងអាចនិងមានឱកាសមិនអញ្ចឹង?មិនថាតិចតួចប៉ុណ្ណាក៏ដោយនៅតែជាឱកាស។
" អ្នកនាងត្រូវទៅជាន់ណាដែរ? " អ្នកកម្លោះនោះក៏ឆ្លៀតសំណេះសំណាលនាងបន្តិចទៅក្រែងអាចបន្លាយពេលជួបស្គាល់គ្នាបានយូរជាងនេះបន្តិច។
" ខ្ញុំត្រូវទៅជាន់ទីបីដើម្បីជួបមិត្តនិងធ្វើ assignment រួមគ្នា " នាងឆ្លើយទៅវិញដោយស្នាមញញឹមតែក៏ព្យាយាមទប់នូវអាការៈអៀនដែលកើតឡើងដោយសារតែធ្លាក់ក្នុងអន្លង់ស្នេហ៍គេ។
" អៅ៎ ជួនគ្នាមែនទែនខ្ញុំក៏បានណាត់មិត្តធ្វើ assignment នៅជាន់ទីបីដែរប្រហែលជានិស្ស័យតម្រូវឲ្យខ្ញុំជួបអ្នកនាងទេដឹង? " អ្នកកម្លោះពោលសម្ដីញ៉ែញ៉ងដែលនាំឲ្យជីមីនពេញចិត្តស្ដូកតែម្ដងព្រោះតែវាជាជំនួយក្នុងការដែលនាំឲ្យជីមីនឆាប់បានបំពេញភារកិច្ចរួចរាល់។
" លោកពូកែសម្ដីណាស់នៀក៎ " នាងញញឹមអៀនប្រៀនសឹមចុចជណ្ដើរប្រអប់ទៅជាន់ទីបីជាមួយនាយ។
" តាមធម្មតាខ្ញុំមិនសូវពូកែនិយាយទេ ប៉ុន្តែស្រាប់តែពូកែពេលដែលបានឃើញអ្នកនាង " ជីមីនដែលបានស្ដាប់នៅរាល់ការសាសងរបស់អ្នកទាំងពីរក៏អៀនរមួលខ្លួនខ្វាច់ប៉ុន្តែសមីខ្លួនទាំងពីរនោះមិនបានដឹងឡើយដោយសារតែកាមទេពតូចប្រើសិល្ប៍បំបាំងកាយ។
" សង្ឃឹមថាឆាប់រួចរាល់ភារកិច្ចចុះ " ជីមីនដើរជុំវិញផ្សារក៏ប្រទះភ្នែកនិងហាងលក់ផ្កាមួយជាធម្មតាគេស្រឡាញ់ផ្កាណាស់ដូច្នេះគេប្រាកដជាត្រូវទិញវាមកតាំងលម្អក្នុងខុនដូហើយ។ក្រោយចេញពីទិញផ្ការួចជីមីនក៏ចុះទៅជាន់ក្រោមវិញព្រោះតែជាប់ណាត់ជាមួយហូប៊ីនៅហាងការ៉េមឯជាន់ក្រោមនោះ។
" វ៉ាវ៎ គ្រាន់តែគ្រលាស់ដៃធ្វើឲ្យគេដួលមួយឆ្វឹប ជីមីនក៏អាចឲ្យគេសាសងគ្នាបានហ្ន៎ " ហូប៊ីនិយាយចម្អន់ប៉ុន្តែក៏មិនសរសើរមិនបានដែលថាមួយគូរនេះចាប់អារម្មណ៍គ្នាលឿនថ្នាក់ហ្នឹងអញ្ចឹងជីមីនក៏មានពេលលំហែបានច្រើន។
" ចុះឯងនោះពេលណាទើបចាប់ផ្ដើមគម្រោងការ? "
" ប្រហែលជាស្អែកឬស្អែកមួយទៀត " ហូប៊ីដួលការ៉េមមកញ៉ាំពេញមាត់ហើយក៏ឆ្លើយនិងសំណួរជីមីនបណ្ដើរ។
" ហេតុអ្វីមិនចាប់ផ្ដើមថ្ងៃនេះ? " ក៏ព្រោះតែគេចង់ឲ្យហូប៊ីបញ្ចប់ភារកិច្ចឲ្យរួចរាល់ជាមួយនិងគេនោះពួកគេនិងមានឱកាសដើរលេងលំហែរអារម្មណ៍ជាមួយគ្នាច្រើន។
" មកពីខ្ជិល " ហូប៊ីឆ្លើយទាំងមិនខ្វល់ព្រោះតែរវល់ចាប់អារម្មណ៍ជាមួយការ៉េមរសជាតិវ៉ាន់នីឡាដែលជារសជាតិសំណព្វ។
" ឆឺស " ជីមីនដៀងភ្នែកសម្លក់ហូប៊ីបន្តិចក៏ញ៉ាំការ៉េមរសជាតិស្វាយរបស់ខ្លួន។បន្ទាប់ពីណាត់ជួបនិយាយគ្នារួចរាល់ពួកគេក៏បំបែកគ្នាទៅខុនដូររៀងខ្លួនដោយកន្លែងស្នាក់នៅរបស់ពួកគេគឺឆ្ងាយពីគ្នាគួរសម។
" ទេ ហេតុអ្វីគេចណាស់ក៏ជួបណាស់ដូច្នេះ " ជីមីនសឹងមិនជឿថាគេនិងនាយ(ជុងហ្គុក)រស់នៅខុនដូជាប់បន្ទប់គ្នាដូច្នេះ។គ្រាន់តែបើកទ្វារចូលទៅដល់ក្នុងបន្ទប់ភ្លាមនាយតូចរមៀលពេញពូកដោយខឹងចិត្តមិនគួរណាជួបមុខនាយទៀតសោះ ហឺយ យ៉ាប់ណាស់!សង្ស័យតែត្រូវព្រលែងគំនិតថានិងគេចមុនពីនាយហើយទេដឹងដើម្បីកុំឲ្យប៉ិនជួបគ្នាអញ្ចឹង។
ទឺង ទឺង...ជីមីនស្រាប់តែលឺសម្លេងចុចកណ្ដឹងនាយតូចងើបដើរទៅរកមាត់ទ្វារយឺតៗលបៗតែក៏ដឹងថាជាបុគ្គលិកទើបគេសម្រេចចិត្តបើកទ្វារ។
" សួស្ដីបាទ មានមនុស្សកម្ម៉ង់អាហារសម្រាប់លោក " ជីមីនចម្លែកចិត្តព្រោះតែឆ្ងល់តើនរណាទៅដែលបានកម្ម៉ង់អាហារសម្រាប់គេ នាយតូចទទួលយកថង់អាហារពីដៃបុគ្គលិកសឹមបើកមើលហើយវាគឺជានំcookieមួយកញ្ចប់ព្រមទាំងស្ករគ្រាប់និងទឹកដៃគោទៀតផងជីមីនកាន់យកcookieនិងទឹកដោះគោមកញ៉ាំដោយអារម្មណ៍រីករាយក៏ព្រោះតែវាគឺជារបស់ដែលគេចូលចិត្ត!!អំឡុងពេលដែលអង្គុយញ៉ាំមិនបានចាប់អារម្មណ៍ពីអ្វីដែលមាននៅក្នុងថង់បន្តស្រាប់តែកូនក្រដាសមួយសន្លឹកក៏ហោះចេញពីថង់នំ។
《សួស្ដីអ្នកជិតខាងថ្មីនេះគឺជាអំណោយបន្តិចបន្តួចសម្រាប់ឯងជីមីនហើយខ្ញុំក៏សុំទោសកាលពីលើកមុនដែលនាំឲ្យឯងឈឺខ្លួនថែមទាំងមិនបានជួយយកអាសារមើលថែលាងរបួសឲ្យឯង ខ្ញុំសង្ឃឹមថាឯងមិនប្រកាន់និងខ្ញុំចុះ ពីជេខេ》គ្រាន់តែអានចប់ជីមីនស្គាល់ច្បាស់តែម្ដងថាជាអ្នកណាតាមពិតទៅគេធ្លាប់បានខឹងនាយក៏ពិតមែនប៉ុន្តែអារម្មណ៍ខឹងក៏បានរសាយបាត់តាំងពីយូរមកហើយដែលគេមិនសប្បាយចិត្តនោះគឺដោយសារតែជួបនាយពេលណាគឺស៊យពេលហ្នឹងទេតើ។
__________________
•ស្កាយ៍លែត មីននី•
-កាលអាកាសនិងដំណើររឿងត្រូវបានប្រឌិតតាក់តែងឡើងដើម្បីគួបផ្សំឲ្យត្រូវនិងសាច់រឿងវាអាចមិនមែនជាអ្វីដែលកើតឡើងពិតប្រាកដដូច្នេះនាងខ្ញុំសុំអភ័យទោសនៅរាល់កំហុសខុសឆ្គងដែលកើតឡើងមានដោយអចេតនានៅក្នុងសាច់រឿងនេះ-
*ចេះទិញនំមកលួងទៀតជុងហ្គុកសំខាន់ស្គាល់ឈ្មោះជីមីនពីពេលណាហ្នឹងxD*

♡~ជំពប់ស្នេហ៍កាមទេពតូច~♡Where stories live. Discover now