Part 9. គំនូរ

1.2K 102 14
                                    

ព្រឹកថ្ងៃថ្មី~~~

Vegas និង Pete ក៏នាំគ្នាចេញដំណើរពីកោះ ចូលទៅក្រុមហ៊ុន kinn តែម្ដង ព្រោះ Vegas ត្រូវប្រជុំបន្ទាន់នៅទីនោះ ហើយ Pete ក៏ទៅចាំ Vegas នៅបន្ទប់ធ្វើការរបស់ kinn

2 ម៉ោងក្រោយមក~

" យូរដល់ហើយ ឃ្លានសឹងស្លាប់ទៅហើយ ☹️" Pete អង្គុយរអ៊ូម្នាក់ឯង ហើយក៏សម្រេចចិត្តដើរទៅរកអីញ៉ាំក្បែរក្រុមហ៊ុន

Pete ចូលទៅ mart កូរ៉េមួយកន្លែង ហើយក៏ទិញបានរបស់ខ្លះៗ ហើយក៏មិនភ្លេចទិញឲ្យ Vegas ដែរ ប៉ុន្តែដើរមិនបានមើល ក៏ទៅជ្រុលបុកអ្នកឈរពីមុខ ធ្វើឱ្យ Pete ដួលទៅការ៉ូ

Pete ~ អូយ!

" ប្អូនយ៉ាងម៉េចហើយ?" បុរសម្នាក់នោះសួរហើយក៏ជួយគ្រា Pete ឡើង

" ខ្ញុំមិនអីទេ សុំទោសបង" Pete និយាយទាំងញញឹមមិនសម

??? ~ អត់អីល្អហើយ...ឯងឈ្មោះអីដែរ

Pete ~ ខ្ញុំឈ្មោះ Pete ចុះបងវិញ?

??? ~ Pete Phongsakorn មែនទេ?

Pete ~ បងស្គាល់ខ្ញុំដែរហ៎

??? ~ គឺបងប្រហែលៗមុខ ដូចធ្លាប់ឃើញទៅកម្មវិធីជាមួយលោក Han ថ្ងៃមុន... ចុះមិនទៅអង់គ្លេសជាមួយគាត់ទេ?

Pete ~ អត់ទេបង ប៉ុន្មានថ្ងៃទៀតត្រូវចូលរៀនវិញហើយ

??? ~ អញ្ចឹងពេលនេះប្រាកដជានៅជាមួយ Vegas ហើយ

Pete ~ បងស្គាល់ បងvegas?

??? ~ ហាហា អ្នកណាមិនស្គាល់ ធ្លាប់ជាមិត្តនឹងគ្នាទៀតផង

Pete ~ ធ្លាប់? ចុះពេលនេះ?

??? ~ ឯងសួរគេខ្លួនឯងទៅ... អូ មែនហើយបងឈ្មោះ Time

Time ~ ចេសចុះ របស់ទាំងអស់នេះ បងចេញលុយឱ្យ ទុកជាការរាប់អាន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Time ~ ចេសចុះ របស់ទាំងអស់នេះ បងចេញលុយឱ្យ ទុកជាការរាប់អាន

Pete ~ មិនបាច់ទេបង ខ្ញុំចេញខ្លួនឯងបាន

ម្ចាស់បេះដូងបង Where stories live. Discover now