Part 20.1. នៅកំដរ

1.2K 101 11
                                    

ព្រឹកឡើង~~

"អុឹម....អួយ!" Tay ក៏ចាប់ផ្ដើមបើកភ្នែកពីដំណេក ហើយស្រែកឡើង ពេលដែលចាប់ផ្ដើមកម្រិតខ្លួន ព្រោះពេលនេះមានអារម្មណ៍ថាឈឺពេញខ្លួនតែម្ដង គេក៏បានមើលជុំវិញខ្លួន ក៏ឃើញថាគេមិនបាននៅបន្ទប់ vip ក្នុងក្លឹបរបស់គេទៀតទេ គេបែរជាមកនៅក្នុងបន្ទប់ ដ៏ប្រណិតមួយធំហើយមានរចនាស្អាត

*ក្រាក* មួយសន្ទុះក្រោយមកសំឡេងបើកទ្វារក៏បន្លឺឡើង បង្ហាញឲ្យឃើញកាយសង្ហាបានដើរចូលមកក្នុងបន្ទប់ សំដៅមករកនាយតូច Tay គ្រាន់តែឃើញអ្នកដែលចូលមកនេះ ក៏នឹកឃើញដល់រឿងកាលពីយប់មិញ ភ្លាមៗ

"ក្រោកហើយ?" Time ដើរមកសួរទាំងញញឹម តែអ្នកម្ខាងទៀតមិនព្រមឆ្លើយ បានត្រឹមតែសម្លឹងហើយសម្លក់

"លេងចេះនិយាយហើយ? មិនអីទេយើងមានអីចង់បង្ហាញឯង" time និយាយហើយក៏ទាញទូរសព្ទ បើកវីដេអូអីក៏មិនដឹងហើយក៏បែរទូរសព្ទបង្ហាញទៅ Tay

" អ៎ាសសស អ៎ាស.. អឹកអាស..." Tay ឃើញហើយក៏បើកភ្នែកធំៗទាំងមិនគួរឲ្យជឿ ព្រោះអ្នកដែលនៅក្នុងវីដេអូនោះ គឺជាគេហ្នឹងហើយ គឺ Time បានលួចថតសកម្មភាពកាលពីយប់មិញទុក

" អាចង្រៃ!!! ថោកទាបណាស់ ហឹកៗ" Tay ក៏យកខ្នើយគប់ទៅ Time ហើយក៏ស្រែកយំ

" ហ៊ើយ.... យកទៅផុសល្អទេ? វីដេអូបែបនេះគេចូលចិត្តច្រើនណាស់😏" Time ក៏ដើរទៅកាន់តែជិត Tay ហើយនិយាយទាំងញញឹមចុងមាត់

"កុំអី!!! ហឹកៗ ឯងចង់បានស្អីហ៎ា!!!??" Tay ក៏ស្រែកសួរទាំងពិបាកនៅក្នុងខ្លួន

"ចង់បានអីហ៎េ?...អា.. មិនច្រើនទេ ឯងនៅទីនេះកំដរយើងនៅលើគ្រែទៅ យ៉ាងម៉េចដែរ?" គេនិយាយថាអូនមុខទៅជិត Tay

"ឆ្កួត!!!! នេះឯងមិនទាន់អស់ចិត្តទៀតហ៎េ!!!?..ហឹកៗៗ" ទឹកភ្នែករបស់ Tay នៅតែបន្តហូរមិនឈប់ នេះគេធ្វើបាប រាងកាយគេឡើងមួយយប់ហើយ នៅមិនទាន់ដល់ចិត្តទៀត?

"យើងមិនបង្ខំទេ ឯងរើសទៅ" Time និយាយទាំងញញឹមសមចិត្ត ព្រោះគេដឹងហើយថាជម្រើស របស់ Tay ជាអ្វី

*Ring ring ringgg* សុខៗទូរសព្ទរបស់ Tay ក៏រ៉ូឡើង

"លើកទៅ" Time ក៏ឱ្យគេលើកពេលដែលដឹងថាអ្នកដែលខលមកគឺ Vegas.. Tay ក៏លើកទូរសព្ទនោះ ហើយព្យាយាមនិយាយធម្មតា

ម្ចាស់បេះដូងបង Where stories live. Discover now