Part 15. ភ្លេចណាត់

1.4K 119 15
                                    

Pete ទៅដល់ហាង ក៏ទៅអង្គុយតុមួយ

អ្នករត់តុ : ត្រូវការអីដែរចា៎

Pete : ខ្ញុំចាំម្នាក់ទៀតមកសិន

បន្ទាប់មកអ្នករត់តុនោះក៏ ទៅបម្រើតុផ្សេងបាត់ Pete កខទៅ Vegas ប៉ុន្តែមិនលើក ហើយគេក៏ឆាតទៅម្ដង ក៏នៅតែមិនតប Pete ក៏នៅអង្គុយចាំនៅទីនោះ

Time skip ~ 9:30 pm

Pete ក៏ព្យាយាមតេទៅម្ដងទៀត តែនៅតែមិនលើក ហើយក៏ឧស្សាហ៍បើកមើលឆាតដែរ តែនៅតែដដែលគ្មានការឆ្លើយតបទេ Pete ក៏នៅអង្គុយចាំបន្ត

Time skip ~ 10:30 pm

" តិចគាត់ភ្លេចទេដឹង..." Pete និយាយចេញមកតិចៗ មួយសន្ទុះក្រោយមកក៏មានលោតសារមក គេខំសប្បាយចិត្តព្រោះគិតថាជា Vegas តែពេលចូលទៅក៏ឃើញលេខប្លែកមួយបានផ្ញើសារមកគេ ពេលដែលគេបើកឆាតនោះភ្លាម បើកភ្នែកធំៗ មើលទៅរូបដែលម្នាក់នោះផ្ញើមកទាំងមិនគួរឲ្យជឿ
ពេលនោះ Pete ក៏ចាប់ផ្ដើមឈួលច្រមុះ ហើយហូរទឹកភ្នែកចេញមក

" នេះគាត់នៅជាមួយ yim ហ៎?" រូបដែលម្នាក់នោះផ្ញើមកមិញ គឺជារូប yim និង Vegas ដែលកំពុងញ៉ាំ steak ជាមួយគ្នានៅហាងមួយកន្លែង ហើយលេខចម្លែកនោះ គឺជា yim ហ្នឹងហើយ

ពេលនេះ pete អង្គុយឱនមុខមើលទៅរូបនោះ ទាំងខូចចិត្តយ៉ាងខ្លាំង ទឹកភ្នែកស្រក់តក់ៗ ទៅលើអេក្រង់ទូរសព្ទ.. បន្ទាប់មកក៏មានអ្នកខលមក

Pete : អាឡូម៉ាក

< រីករាយថ្ងៃកំណើតណាកូនសម្លាញ់>

Pete : អរគុណណាស់ម៉ាក់

< កំពុងនៅជាមួយ Vegas មែនទេកូន>

Pete គ្រាន់តែឮបែបនេះ ក៏ហូរទឹកភ្នែកកាន់តែខ្លាំងឡើង តែព្យាយាមមិនបញ្ចេញសំឡេងឲ្យម៉ាក់ដឹងទេ ហើយក៏ព្យាយាមនិយាយទាំងសប្បាយចិត្តក្លែងក្លាយទៅវិញ

Pete : មែនហើយម៉ាក់ គាត់បានជូនខ្ញុំទៅ ដើរលេង នៅសួនកម្សាន្តដែលយើងធ្លាប់ទៅពីតូច ហើយជូនខ្ញុំមកញ៉ាំអាហារដែលខ្ញុំចូលចិត្តទៀតផង ហើយ...ហើយ..ហឹក

Pete ទ្រាំមិនបានក៏បញ្ចេញសំឡេងយំចេញមក

<ពុទ្ធោកូន.. នេះឯងមិនកុហកម៉ាក់ទេមែនទេ ហេតុអីក៏យំ>

ម្ចាស់បេះដូងបង Where stories live. Discover now