Part 12. ស្រវឹង

1.4K 97 19
                                    

ពេលមកដល់ផ្ទះវិញ អ៊ំមេការក៏រៀបចំបាយសម្រាប់អ្នកទាំងពីរ ហើយពួកគេក៏ញ៉ាំបាយជាមួយគ្នា

Vegas ~ ខាងស្អែកចូលរៀនហើយអ្ហេស?

Pete ~ បាទបង

Pete ឆ្លើយទៅវិញធម្មតា ហើយ Vegas ក៏ងួកក្បាលតិចៗ

បន្ទាប់មកពួកគេក៏ចូលបន្ទប់រៀងខ្លួន ហើយ Pete ក៏បាន chat ទៅមិត្តភក្កិទាំងពីររបស់គេ (arm&pol)
______________

In group chat ~

Pete ~ hiii ពួកឯង ស្អែកផឹកអត់ យើងពិបាកចិត្ត

Arm ~ មិនគួរឲ្យជឿ

Pol ~ នេះមនុស្សដូចឯងចេះពិបាកចិត្តដែរហ៎េ?

Pete ~ ពិបាកចិត្តពិតមែនណា

Pol ~ បានចាំជួបគ្នាស្អែក
_____________

Pete ងូតទឹកសម្អាតខ្លួនហើយ ក៏មករៀនគូររូប...

Time skip ~~ 12:30

Vegas មិនទាន់គេងទេ គឺនៅអានសៀវភៅ ហើយយូរៗក៏អើតទៅមើលទ្វារម្ដង (រកPete ញុំមែនពូ😒) បន្ទាប់មកគេក៏ឡើងមកផឹកទឹក

"អស់ហើយ?" ពេលដែលរៀបចាក់ទឹកចូលកែវ ក៏ឃើញថាទឹកដែលនៅក្នុងថូគឺអស់ហើយ គេក៏កាន់ថូនោះហើយចុះទៅផ្ទះបាយ ប៉ុន្តែពេលដើរជិតទៅដល់ ក៏ឮសំឡេងដូចមានអ្នករើសរបស់ គេក៏យកកាំភ្លើងដែលលាក់ក្រោយថូផ្កានោះមកកាន់ ហើយក៏ដើរលបៗចូលទៅ ប៉ុន្តែក៏...

"Pete?" ក៏ឃើញ Pete កំពុងរើនំពីក្នុងទូ "នេះយប់ហើយឯងមកធ្វើអី?"

Pete ~ គឺខ្ញុំឃ្លាន *និយាយទាំងអោយមុខចុះ*

Vegas ~ តែញ៉ាំនំកញ្ចប់ ពេលយប់បែបនេះមិនល្អទេ

Pete ~ តែខ្ញុំឃ្លាន!!

Vegas ~ ម៉េចមិនញ៉ាំបាយទៅ

Pete ~ សល់តែបាយហ្នឹង អត់មានម្ហូបផង

" នេះដងទឹកឱ្យយើងទៅ" Vegas យកនំនៅក្នុងដៃ Pete ដាក់ចូលក្នុងទូវិញ ហើយក៏ហុចថូទឹកឱ្យ Pete ក៏យកថូនោះទៅដងទឹក ឯ Vegas ក៏ទៅបើកមើលទូទឹកកក គេក៏យកគ្រឿងពីទូរទឹកកកមកធ្វើម្ហូប (ពងទាចំហុយ រលក់ទឹកត្រី ) Pete ចាក់ទឹកហើយក៏ដើរមករក Vegas វិញ

Pete~ បងធ្វើអី

Vegas ~ ឯងឃ្លានមិនអញ្ចឹង?

Pete ~ ខ្ញុំមិនបានឲ្យធ្វើទេណា... ធ្វើខ្លួនឯងទេ ហើយកុំមកថាខ្ញុំអំពុលទុក្ខឲ្យសោះ

ម្ចាស់បេះដូងបង Where stories live. Discover now