part 13. សត្រូវស្នេហា

1.2K 97 11
                                    

ពេលមកដល់ផ្ទះវិញ Vegas ក៏អូសដៃ Pete ចេញពីក្នុងឡាន ចូលទៅក្នុងផ្ទះ

" ចង់អូសដៃខ្ញុំទៅណា លេងមើល!!" Pete ដែលត្រូវ Vegas ចាប់ដៃនោះ ខំរើចេញ ពេលនោះ Nop និងអង្គរក្សផ្សេងទៀតក៏បានដើរមក Pete គ្រាន់តែឃើញ Nop ភ្លាម ក៏រត់ទៅឱបដៃគេ ស្មានតែគេជា Vegas

" បង Vegas ហឹកៗ មើលអាគាត់នោះ ចង់ចាប់ខ្ញុំទៅណាហ៎!!" និយាយទាំងចង្អុលទៅ Vegas... Vegas ឃើញបែបនេះក៏ប្រញាប់ទាញដៃ Pete ឲ្យចេញពី Nop

"នេះស្រវឹងដល់ថ្នាក់មើលយើងលែងស្គាល់ហើយអ្ហេស ឆាប់មកបន្ទប់ភ្លាម" និយាយហើយក៏ឆាប់ទាញដៃ Pete ឡើងទៅលើបន្ទប់ហើយបិទទ្វារ

"នាំយើងមកទីនេះធ្វើអី " និយាយទាំងស្រវឹងហើយ ដាក់គូទអង្គុយលើឥដ្ឋក្បែរគ្រែ

" ម៉េចក៏ទៅផឹកស្រវឹងដល់ថ្នាក់នេះ ស្អែកចូលរៀនវិញផង" Vegas និយាយទាំងច្រត់ចង្កេះ ក្រែងនៅកោះថាមិនចេះផឹកទេ? ចុះពេលនេះស្អីគេ

" អ្នកណាថាខ្ញុំស្រវឹង ខ្ញុំមានស្រវឹងឯណា" Pete ស្រែកតបទៅវិញ

" នៅថាអត់ទៀត" ~ Vegas

តុកៗតុកៗៗ *សំឡេងគោះទ្វារ*

Vegas : អ្នកណា? *សួរហើយក៏ដើរទៅបើកទ្វារ*

អ៊ំមេការ : គឺអ៊ុំយក ទឹកឃ្មុំក្រូចឆ្មារ មកឱ្យ វាជួយបន្សាបស្រវឹង បានបន្តិចដែរ

Vegas : បាទអ៊ំអរគុណច្រើន *យកចានទឹកឃ្មុំក្រូចឆ្មារនោះពីអ៊ំមេការបន្ទាប់មកក៏ដើរទៅជិតpete*

Vegas ក៏បានលុតជង្គង់នៅក្បែរ Pete ហើយដួសទឹកឃ្មុំក្រូចឆ្មារ ពីក្នុងចាននោះមួយស្លាបព្រាហើយដាក់ពីមុខមាត់ Pete

Vegas : នេះញ៉ាំបន្តិចទៅ

Pete ក៏ញ៉ាំហើយ Vegas ក៏ដួសមួយស្លាបព្រាទៀត Pete ក៏ហុតទឹកទីស្លាបព្រានោះ ហើយក៏យកដៃទាំងសងខាងមកក្តោបមុខ Vegas បន្ទាប់មកក៏..

*ជុប* Pete ក៏បានទៅថើបមាត់ Vegas បន្ទាប់មកបាញ់ទឹកឃ្មុំក្រូចឆ្មារដែលនៅក្នុងមាត់នោះចូលក្នុងមាត់ Vegas

Vegas : 😳😳😳

Vegas ក៏ច្រាន Pete ចេញ ហើយលេបទឹកដែលនៅក្នុងមាត់នោះ

Pete : ក្លិនក៏ដូចគ្នា មាត់ក៏ទន់ដូចគ្នាទៀត *និយាយហើយក៏សើចស្ញេញ*

ម្ចាស់បេះដូងបង Where stories live. Discover now