Part 11. ខ្ញុំរំខានគាត់ពេកហើយ

1.3K 110 19
                                    

ព្រឹកថ្ងៃថ្មី..

"អុឹម..." Pete ចាប់ផ្ដើមបើកភ្នែក ហើយក៏យកដៃទៅរាវផ្នែកម្ខាងទៀតនៃគ្រែ ទើបដឹងថា Vegas មិននៅទីនោះទេ ពេលដែលមើលម៉ោងក៏ឃើញថា ម៉ោង 8:30 បាត់ទៅហើយ

"ប្រហែលជាទៅក្រុមហ៊ុនហើយ" Pete និយាយហើយក៏ឡើងពីគ្រែ ទៅសំអាតខ្លួន ហើយក៏ចុះទៅផ្ទះបាយ

" អ៊ំថ្ងៃនេះបានអីញ៉ាំ??" ចុះមកដល់ភ្លាមក៏ត្រូវសួរអ៊ុំចុងភៅ

" បបរខ្យង ណាលោកប្រុសតូច ទៅអង្គុយទៅចាំអ៊ំរៀបចំឲ្យ"
Pete ក៏ទៅអង្គុយ នៅតុបាយ

Time skip~ 11:45am

Pete បានរៀបចំបាយដាក់ក្នុង ប្រអប់បាយ ថ្ងៃនេះគេធ្វើម្ហូបដោយផ្ទាល់ដៃទៀតហើយ ដែលមានការជួយពីអ៊ំចុងភៅ។ ព្រោះតែថ្ងៃត្រង់ Vegas មិនមកញ៉ាំបាយនៅផ្ទះ ទើប Pete សម្រេចចិត្តថាធ្វើយកទៅឲ្យនៅក្រុមហ៊ុន

បន្ទប់ធ្វើការរបស់ Vegas ~

Vegas អង្គុយធ្វើការសុខៗ ក៏មានអ្នកផ្ញើសារមក

In chat ~
Pete :

Pete : នឹកខ្ញុំទេ??!?? See you soon _________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pete : នឹកខ្ញុំទេ??!?? See you soon
_________________

Vegas ឃើញរូបនោះហើយក៏សើច ហើយបាន save រូបនោះទៀតផង តែដូចរាល់ដងអញ្ចឹង Vegas មិនបានតបទេ... មួយសន្ទុះក្រោយមក

*តុកៗៗៗ* ក៏មានសំឡេងគេគោះទ្វារ

Vegas ~ អ្នកណា?

Yim ~ គឺខ្ញុំ yim
(yim ជាសិស្សប្អូនរបស់ Vegas ពួកគេស្គាល់គ្នយូរហើយ)

Vegas ~ ចូលមក

Yim ក៏បើកទ្វារចូលមក ទាំងក្នុងដៃមានកាន់ប្រអប់បាយពីរ

Yim ~ ខានជួបគ្នាយូរហើយបង សុខសប្បាយទេ

Vegas ~ សុខធម្មតាចុះឯង

ម្ចាស់បេះដូងបង Where stories live. Discover now