០៤+០៥

936 30 9
                                    

ភាគ៤

      នៅតាមដងផ្លូវជីស៊ូហាក់សប្បាយចិត្តណាស់នាងមើលទេសភាពនៅតាមដងផ្លូវឯអ្នកដែលនៅក្នុងឡានជាមួយវិញសែនធុញពេញទំហឹងហើយ។

“ជីស៊ូឯងអង្គុយសិនបានទេខ្ញុំសែនឈឺក្បាលណាស់ដឹងទេ" ជីនយកដៃម្ខាងឈ្លីក្បាល។បើកុំតែបងប្អូនគេអ្នកជម្រុញឲ្យគេនាំនាងទៅឲ្យឆ្ងាយៗដើម្បីកុំឲ្យនាងបានដឹងរឿងមិនល្អថែលកើតឡើងនៅផ្ទះទេកុំអីគេនឹងមិនបានមកឈឺក្បាលបែបនេះទេ។

“ខ្ញុំរំខានបងមែនទេ?”ជីស៊ូនិយាយទាំងសម្លេងតិចៗ

“ហ្ហឺយ!”ជីនដកដង្ហើមធំ។

“បងជីនៗ!ខ្ញុំចង់ញាំនំម៉ូឈីនោះឈប់ឡានបន្តិចទៅ" ពេលចូលដល់ក្នុងក្រុងបានបន្តិចជីស៊ូនាងឃើញនំសណព្វចិត្តនាងទើបនាងសុំឲ្យជីនឈប់ឡានបន្តិច។(នំម៉ូឈីជានំរបស់ប្រទេសជប៉ុនដែលធ្វើឡើងពីម្សៅអង្គរមានរាងមូលៗសំប៉ែតៗពណ៌សពេលខ្លះក៏មានពណ៌ផ្សេងដែរទៅតាមអ្នកធ្វើហើយនំនេះភាគច្រើនគេនិយមធ្វើឡើងនៅពេលចូលឆ្នាំថ្មី)

“យ៉ាប់ណាស់!”ជីនធ្វើមុខក្រម៉ូវ"ជេគគីឈប់ឡានទៅ"

“អរគុណណាស់បងជីនចាំខ្ញុំបន្តិចណា៎" ជីស៊ូក៏ចុះពីឡានហើយតម្រង់ទៅរករទះលក់នំទាំងសប្បាយចិត្ត។

“ជេគគីចេញឡានទៅ"

“ចៅហ្វាយតែអ្នកនាងជីស៊ូ?”

“បើមិនពេញចិត្តឯងចុះទៅយើងអាចបើកខ្លួនឯងបាន"

“មិនអីទេខ្ញុំបើកឲ្យចៅហ្វាយក៏បាន”ជេគគីនិយាយហើយចេញឡានទៅតាមបញ្ជារបស់ជីន។

“បងជីន!!!” ជីស៊ូឃើញបែបនេះក៏ចេញមកឈរមើលឡានដែរចាកចេញទៅមុននេះទាំងស្រែកខ្លាំងៗ

“បងទៅចោលខ្ញុំ!ខ្ញុំមិនស្គាល់ទីនេះទេ" នាងពេបមាត់ចង់យំបន្តិចអីបន្តិចតែក៏ឈប់គិតវិញព្រោះនាងចាប់អារម្មណ៍របស់ដែនាងបានទិញមុននេះច្រើនជាង។

“ចាំមើលបើខ្ញុំកើតអីបងជូនមិនលើកលែងឲ្យបងទេ”នាងកាន់នំដើរញាំតាមដងផ្លូវហាក់មិនខ្វល់ពីអ្វីសោះឡើង។ពេលនាងដើរមកដល់កៅអ៊ីមួយនាងក៏ឈប់អង្គុយសិនព្រោះនាងបានដើរមកឆ្ងាយដែរហើយ។នាងបានទាញកាបូបហើយយកទូរសព្ទ័ចេញមកបម្រុងខលទៅជីនតែទូរសព្ទ័នាងអស់ថ្មបាត់ហើយ។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now