15+16

730 27 0
                                    

          ពួកគេដើរទៅមុខបន្តិចក៏ឃើញមានដានជើងដូចមានមនុស្សដើរកាត់ទើបជីននាំជីស៊ូដើរទៅតាមស្នាមនោះ។
"ពួកយើងឈប់សិនបានទេខ្ញុំហត់ហើយ"ជីស៊ូនិយាយទាំងដង្ហក់។នាងអង្គុយចុះឱបដៃសម្លឹងមើលមុខជីន។
"ហ្ហឹម!..."ជីនដកដង្ហើមធំបន្តិចមុននឹងនាំជីស៊ូមកអង្គុយនៅកន្លែងសមរម្យមួយ
"អង្គុយទីនេះសិនទៅខ្ញុំដើរទៅមើលនៅខាងមុខបន្តិច"គេចង់ទៅមុខមើលព្រោះថាគេបានឮសម្លេងទឹកធ្លាក់នៅជិតៗនេះ។
"បងនឹងទៅចោលខ្ញុំដែរទេ"ជីស៊ូចាប់ដៃជីន។
"ត្រូវហើយខ្ញុំនឹងទៅចោលឯង"
"ចឹងខ្ញុំទៅដែរ"នាងក៏ស្ទុះក្រោកឡើងយ៉ាងលឿន។មិនប្រយត្ន័នាងក៏គ្រិចជើងប្រុងដួលតែជីនលូកដៃទៅទ្រចង្កេះនាងទាន់។ខ្សែរកក្នុងអាវរបស់គេបង្ហាញចេញមកធ្វើឲ្យខ្សែកមួយខ្សែរទៀតដែលនៅលើខ្លួនជីស៊ូរត់ទៅភ្ជាប់ជាមួយខ្សែរកមួយទៀត។
"...."នាងសម្លឹងខ្សែរកដែលឆក់ជាប់គ្នានោះទាំងមិនដាក់ភ្នែក។នាងមិននឹកស្មានសោះថាខ្សែរកនេះជាខ្សែរគូជាមួយជីន។
"បង...."ជីស៊ូប្រុងសួរតែជីនក៏រើចេញពីនាងហើយឈរឆ្ងាយពីនាងបន្តិច។
"ខ្សែរកនេះមានបូតុងនៅខាងក្រោយពេលឯងមានគ្រោះថ្នាក់ចុចវាទៅខ្ញុំនឹងដឹងថាឯងមានគ្រោះថ្នាក់អាចមកជួយឯងទាន់"និយាយហើយជីនក៏ដើរចេញទៅបាត់ទាំងមុខស្មើ។
"គាត់!គាត់បារម្ភពីខ្ញុំ"ជីស៊ូកាន់ខ្សែរនោះមកមើលទាំងញញឹមបិទមាត់មិនជិត។នាងអាចមានសង្ឃឹមហើយថាបីថ្ងៃទៀតគាត់អាចនិយាយថាស្រលាញ់នាងបាន។
        ជីស៊ូអង្គុយចាំជីននៅក្រោមឈើមួយដើមមេឃក៏ងងឹតតិចៗនាងមានអារម្មណ៍ថាព្រឺសម្បុលខ្លះៗដែរ។
        សម្លេងសម្រឹបជើងជាច្រើនបានសម្ដៅមកទិសដៅដែលជីស៊ូកំពុងនៅ។នាងក្រោកឈរឡើងព្យាយាមផ្ទៀងត្រជៀកស្ដាប់ដោយឮថាសម្លេងនោះកាន់តែមកកៀកនាងក៏ដើរមកពួននៅក្រោយដើមឈើសិនព្រោះនាងមិនដឹងទេថាក្នុងព្រៃបែបនេះមានមនុស្សល្អឬអាក្រក់នោះ។
        មនុស្សមួយក្រុមមានគ្នាជាច្រើននាក់ស្ថិតក្នុងឈុតខ្មៅបិទបាំងមុខជិតៗគ្រប់គ្នាមានកាំងភ្លើងវែងកាន់គ្រប់ដៃហើយនៅមានហឹបវែងជាច្រើនដែលពួកគេសែងមក។
      ជីស៊ូយកដៃខ្ទប់មាត់ពេលពួកគេដើរកាត់ដើមឈើដែលនាងកំពុងឈរ។
"នៅឲ្យស្ងៀម"កាណុងកាំភ្លើងបានភ្ជង់ក្បាលរបស់នាងពីក្រោយ។ជីស៊ូឈរត្រង់ខ្លួនមិមហ៊ានកម្រើកឯញើសនៃភាពភ័យខ្លាចក៏ហូរមកតាមជើងសក់។
"នាងជាអ្នកណាមកទីនេះបានយ៉ាងមិច"បុរសម្នាក់នោះក៏សម្លុតសួរនាង។
"ខ្ញុំ-ខ្ញុំវង្វេងផ្លូវ-ខ្ញុំធ្លាក់មកពីជ្រោះនៅខាងនោះ"នាងនិយាយទាំងញ័រៗហើយចង្អុលទៅទិសដែលនាងដើរមកមុននេះ។
"កុហក!"
"ខ្ញុំអត់កុហក់ទេ"
"លោកបងនាងអាចជាប៉ូលីសបង្កប់ខ្លួនក៏ថាបានដែរ"គ្នារបស់ពួកគេម្នាក់ក៏និយាយឡើង។
"អត់ៗទេខ្ញុំគ្រាន់តែជាមនុស្សធម្មតាមិនមែនជាប៉ូលីសអីទេ"នាងរាដៃបដិសេធភ្លាមៗ។ឈ្លាតឱកាសនេះនាងក៏យកដៃទៅប៉ះខ្សែរកបន្តិច។
"ជាអ្នកណាមិនសំខាន់ទេឲ្យតែចូលមកដល់ទីនេះត្រូវតែស្លាប់"គេម្នាក់នោះឈប់និយាយហើយគិតបន្តិច
"តែបើសម្លាប់នាងវាគួរឲ្យស្ដាយ"ក្រសែភ្នែកគេសម្លឹងមកនាងដូចមានបំណងអាក្រក់។
"ចាប់នាងទៅ"បន្ទាប់ពីការបញ្ជាហើយកូនចៅរបស់គេក៏ចាប់ចងដៃជីស៊ូព័ទ្ធទៅក្រោយហើយរុញនាងឲ្យដើរតាមពួកគេ។
"ពួកឯងស្លាប់មិនស្អាតទេចាំមើលទៅ"ជីស៊ូមុននឹងដើរក៏ងាកមកសម្លក់ពួកគេ។
"ដើរទៅកុំមាត់ច្រើន"

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now