25+26

832 27 0
                                    

      ពន្លឺថ្ងៃបានចាំងចូលតាមចន្លោះបង្អួចប៉ះនឹងផ្ទៃមុខដែលមានស្នាមជាំនៅត្រង់ថ្ពាល់ជាពិសេសនោះគឺត្រង់ថ្ងាស់ដែលជាំធំជាងគេ ក៏ប្រហែលមកពីយប់ពីជីស៊ូបានវាយមួយអំពូលហើយ។
 
     “ហ្ហឹម"ជីនយកដៃញីភ្នែកហើយក៏ញញឹមពេលដែលគេនឹកឃើញរឿងអសីលធម៌ដែលបានកើតឡើងតាមពិតគេមានបំណងឲ្យទៅជាបែបនេះមិនមែនមកគេច្រឡំអីនោះទេ។គេយកដៃទៅស្ទាបរកជីស៊ូតែមិកបានប៉ះនឹងឡើយទើបគេក្រោកឡើងអង្គុយទាំងមានអារម្មណ៍ថាធីងធោងព្រមទាំងឈឺក្បាលខ្ទោកៗ។
     អូយ!!>គេបានវាស់ដៃប៉ះថ្ងាស់ដែលជាំនោះធ្វើឲ្យគេភ្លាត់សម្លេងនៃភាពឈឺចាប់។
     ជីនងាកមើលខាងឆ្វេងដៃរបស់គេក៏ឃើញមានស្នាមឈាមប្រឡាក់នឹងកម្រាលពូលពណ៌ស ងាកទៅម្ខាងទៀតក៏ឃើញកូនអំពូលធ្លាក់លើឥដ្ឋ ព្រមជាមួយសម្លៀកបំពាក់របស់គេនិងជីស៊ូអ្វីៗគ្រប់យ៉ាងគឺរញ៉េរញ៉ៃ។រឿងរ៉ាវកើតឡើងឃោឃៅកាលពីយប់បានផុសក្នុងខួរក្បាលទាំងអស់
 
   “ជីស៊ូ!”គេក៏ស្ទុះក្រោកឡើងទាញកន្សែងពោះគោមករុំឈ្វែលខាងក្រោមហើយស្រែកហៅជីស៊ូ។មិនឮការឆ្លើយតបគេក៏ចូលទៅមើលក្នុងបន្ទប់ទឹកក៏នៅតែមិនឃើញ គេចាប់ផ្ដើមភ័យខ្លាចជីស៊ូចាកចេញពីគេ។
   “កុំណាស៊ូ-អូនមិនអាចទៅចោលបងឡើយ"ជីនទៅបើកទូខោអាវរបស់នាង។អ្វីៗដូចដែលគេគិតមិនខុសនាងបានចាកចេញទៅហើយ។
 
  “ហេតុអី-ប្រាវ"ជីនស្រែកមួយទំហឹងមុននឹងដាល់កញ្ចក់ទូបែកខ្ទិចហើយឈាមនៅដៃគេក៏ស្រក់មកតក់ៗតែគេគ្មានបង្ហាញភាពឈឺចាប់អ្វីសោះ។
 
    ក្រាក!!ជីមីនក៏បើកទ្វាចូលមើលជាមួយនឹងជេគគីក្រែងជីនឈ្លោះគ្នាជាមួយជីស៊ូពួកគេនឹងងាយស្រួលជួយនាង។តែសភាពក្នុងបន្ទប់ធ្វើឲ្យជេគគីនិងជីមីនត្រូវបើកភ្នែកធំៗកាត់ន័យយល់ភ្លាម។
 
     “មានរឿងអីហេតុអីគ្រប់យ៉ាងទៅជាបែបនេះ"ជីមីនងាកទៅសួរជេគគីដែលនៅជិតគេ។
 
    “យប់មិញចៅហ្វាយស្រវឹង-"
     “ហេតុអីឯងបណ្ដោយគាត់ឲ្យផឹងឯងក៏ដឹងថាបើគាត់ស្រវឹងនឹងទៅជាបែបណា"ជីមីនបន្ទោសជេគគីហើយក៏ដើរទៅរកជីនដែលកំពុងតែឈរសម្លក់ខ្លួនឯងនៅក្នុងកញ្ចក់ដែលប្រះបែក។
 
    “បើខ្ញុំឃាត់ច្បាស់ណាស់ថាខ្ញុំនឹងស្លាប់"ជេគគីរអ៊ូតិចហើយទាញទ្វាបិទវិញថ្នមៗខ្លាចខ្ទាតឈាម។
 
   ជីមីនជ្រួញចិញ្ចើមពេលដែលឃើញមុខរបស់ជីនមានស្នាមជាំពិតជាកម្រណាស់ដែលបានឃើញដូចនេះ។
    “មុខបងត្រូវនឹងអី-ហើយថ្ងាស់នោះក៏ដូចគ្នា"ជីមីនសួរចំ ចំណុចចាក់ដោតទើបធ្វើឲ្យជីនងាកមកសម្លក់គេថ្លែរ។
   “កុំចេះ!”និយាយតែប៉ុណ្ណឹងជីនក៏ប្រញ៉ាប់ដើរចេញទៅយ៉ាងលឿន។
  
    “អ្នកទាំងពីរពិតជាសមគ្នាណាស់ចូលចិត្តបែបហិង្សា" ជីមីនគ្រវីក្បាលហួសចិត្ត ចិត្តមួយក៏បារម្ភពីជីស៊ូណាស់ដែរតើពេលនេះប្អូនស្រីដ៏កំសត់របស់ទៅដល់ណាហើយ គេមិនបានដឹងពីដើមហេតុឡើយថាមកពីអ្វីបានជាទៅជាបែបនេះទាំងដែរម្សិលមិញនាំគ្នាដើរលេងសប្បាយសោះ។
……………..
 
      “ជេគគី!ឆាប់ទៅពិនិត្យគ្រប់ជើងហោះហើរភ្លាមតើមានឈ្មោះជីស៊ូដែរទេ"បន្ទាប់ពីរៀបចំខ្លួនហើយជីនក៏ចុះមកក្រោមទាំងតក់ក្រហល។
     ជេគគីដឹងសភាពការក៏ប្រញ៉ាប់ទៅចាត់ការភ្លាមមិនឲ្យទាល់ចិត្ត។ឯជីនវិញក៏មិនបាននៅស្ងៀមស្រវ៉េស្រវ៉ាទាញយកទូសរព្ទ័ព្យាយាមទាក់ទងទៅជីស៊ូតែលេខរបស់នាងទាក់ទងមិនបានឡើយ។
 
    “ចង្រៃមែន!”ជីនបិទភ្នែកក្ដាប់ដៃណែនដើម្បីរំងាប់អារម្មណ៍។
    “មែនហើយថេយ៉ុង” ជីននឹងឃើញថាក្រែអាចជីស៊ូទាក់ទងទៅថេយ៉ុងទើបគេយកទូរសព្ទចុចទៅរកលេខថេយ៉ុងភ្លាមៗ។
 
    “អាឡូ!ថេយ៉ុងជីស៊ូមានទាក់ទងទៅឯងទេ"គ្រាន់តែអ្នកម្ខាងទៀតលើកភ្លាមជីនក៏សួរភ្លាមមិនបង្អង់។
 
   (មិចក៏បងមកសួរខ្ញុំទៅវិញក្រែអ្នកពីរនៅជាមួយគ្នាមិនចឹងហ្ហេស?)
ទឺតៗៗៗ!គ្រាន់តែឮចម្លើយរបស់ថេយ៉ុងជីនក៏ចុចបិទភ្លាមហើយគេក៏ចុចរកលេខរបស់ជេហូបម្ដងដែលជេហូបជាបងប្រុសបង្កើតរបស់ជីស៊ូ។
 
    “ជេហូប!ជីស៊ូមានទៅផ្ទះវិញទេ?”សំណួរររបស់ជីនធ្វើជេហូបស្ងាត់បន្តិចមុននឹងតបមកវិញ។
 
    (ឯងនិយាយនេះចង់បានន័យថាមិច-ក្រែងនាងទៅរកឯងមែនទេ?)សម្លេងជេហូបហាក់ព្រួយបារម្ភណាស់។
 
  “ពេលនេះនាងមិនបាននៅជាមួយយើងទៀតទេ”ជីននិយាយទាំងដឹងកំហុស។
 
   (បើនាងកើតអីឯងត្រៀមខ្លួនឱ្យល្អ…)
    និយាយបានប៉ុណ្ណឹងជីនក៏បិទទូរសព្ទមុននឹងពិភពលោកនេះត្រូវផ្ទុះ។
 
“ជីន!”សម្លេងមេនាំរឿងបានបន្លឺឡើងនៅក្រោយខ្នងរបស់ជីនតែគេមិនបានងាកទៅមើលព្រោះគេដឹងហើយថាជាអ្នកណា។គេកំពុងតែខឹងផងនាងនៅឈ្លាតមករកគេដល់ទីនេះទៀត។
 
  “អ្នកយាមផ្ទះនេះអត់បានការទេហ្ហេស?បានជាឲ្យមនុស្សប្លែកមុខចូលផ្ទះបែបនេះ” ជីស្រែកខ្លាំងៗស្ទើរតែបែកផ្ទះ ឯហាណាវិញភ័យឡើងញ័រខ្លួនអស់ទៅហើយ។ បន្ទាប់ពីឮសម្លេងរបស់ជីនអ្នកគ្រប់គ្នាក៏ផ្អើលមកមើល។
 
    “បងស្រែកខ្លាំងបែបកូនយើងភ័យណា៎"នាងឃើញអ្នកគ្រប់គ្នាមកច្រើនទើបហ៊ានហើបមាត់និយាយ។
 
“ហឹស!”ជីនសើចដើមកហើយបែរមកមើលមុខនាង។ហាណាគ្រាន់តែឃើញទីកមុខជីននាងក៏ឈានជើងថយក្រោយទៅរកអ្នកបម្រើប្រុសពីរបីនាក់ដែលឈរនៅមាត់ទ្វា។
 
    “ភ័យហ្ហេស?”ជីនចូលមកឈរនៅមុខនាងហើយសួរទាំងសម្លេងត្រជាក់គួរឲ្យខ្លាច។
    “គិតថាយើងខ្វល់?”ជីនក៏ច្របាច់ថ្ពាល់របស់នាងផ្ងើយមុខមករកគេ។
 
    “ខ្ញុំឈឺ-"នាងនិយាយញ័រៗ។ជីនក៏ព្រលែងនាងវិញហើយដើរទៅយកក្រដាស់មកជូតដៃធ្វើដូចខ្ពើមនាងណាស់ចឹង។
 
    “ជីនអូន-"
 
    “បិទមាត់អ្នកណាឲ្យនាងនិយាយ-ហើយក៏អញ្ជើញបកក្បាលនាងទៅវិញផង"
 
    “ឈប់សិន!”ជីមីនក៏និយាយឡើងពេលដែលឃើញនាងចង់ដើរចេញ។
 
   “នេះជាផ្ទះរបស់ខ្ញុំបងគ្មានសិទ្ធដេញអ្នកណាចេញទៅទេ”ជីមីននិយាយទាំងស្នាមញញឹមកំណាច ហើយងក់ក្បាលដាក់ជីនដូចគេមានគម្រោងអ្វីមួយ។
 
  “មែនហើយយើងភ្លេច!ចឹងឯងទទួលភ្ញៀវផង"ជីននិយាយហើយក៏ដើរចេញទៅក្រៅ។
 
    ពេលដែលគេដើរដល់មាត់ទ្វាគេក៏ឈប់កន្លែងដែលហាណាឈររួចនិយាយ "សំណាងល្អ" ។
 
 
    “ខ្ញុំគិតថាខ្ញុំទៅវិញហើយ"បន្ទាប់ពីជីនទៅបាត់នាងក៏ចាប់ផ្ដើមភ័យខ្លួនទើបសុំខ្លួនចេញទៅ។តែជីមីនមិនខ្វល់ពីការសុំរបស់នាងនោះទេ។
 
   “កូនក្នុងពោះជាកូនជីនមែនទេ?”ជីមីនសួរទាំងសម្លេងកាច។
 
    “មែនៗ”នាងនិយាយផងងក់ក្បាលផងទាំងភាពភ័យខ្លាច។
 
    “ពួកឯងចាប់នាងយកទៅបន្ទប់ក្រោមដី"បន្ទាប់ពីមានបញ្ជារបស់ជីមីនបុរសមាឌធំពីរនាក់បានចាប់នាងយកទៅបន្ទប់ក្រោមដីដែលមានផ្លូវចូលនៅក្រោយផ្ទះ។
ជីមីនញញឺមយ៉ាងកំណាចមុននឹងដើរតាមពីក្រោយ។
 
     “ប្រាប់យើងបានហើយឬនៅថាកូនក្នុងពោះជាកូនអ្នកណា"បន្ទាប់ពីមកដល់បន្ទប់ក្រោមដីភ្លាមជីមីនក៏សួរម្ដងទៀត។ហាណាបានត្រឹមតែញ័រខ្លួននាងខ្លាចភាពងងឹតតែមកដល់ក្នុងនេះវាគឺងងឹតគ្មានអំពូលម៉ែត មានតែអំពូលពណ៌ពងមាន់ភ្លឺព្រឹមៗ ហើយថែមទាំងត្រជាក់ទៀត។
 
    “ឆាប់ឆ្លើយ!”ជីមីនសម្លុតម្ដងទៀត។
 
    “ជាកូនរបស់ជីន-"
 
     “កុហក់!”
     “ប្រាប់ការពិត"
 
     “ហ្ហឹកៗ!ខ្ញុំនិយាយជាការពិត"
 
ប៉ាំង>>ជីមីនបានទាញកាំភ្លើងបាញ់ទៅទូកញ្ចក់មួយនៅជិតនាង។
   “ប្រាប់បានហើយឬនៅ?”ជីមីនតម្រង់កាំភ្លើងទៅរកនាង
 
    “ហ្ហឹកៗ!សុំទោសៗខ្ញុំប្រាប់ការពិត-នេះមិនមែនជាកូន-របស់ជីនទេជាកូនរបស់ហ្វូជិៈ” ចុងក្រោយនាងក៏សារភាព។ជីមីនញញឹមសមចិត្តពេលឃើញនាងស្ថិតក្នុងសភាពភ័យខ្លាចបែបនេះ។
 
  “រឿងចប់ហើយ!មិនឃើញថាពិបាកត្រង់ណាទេ”ជីមីនបែរខ្នងចេញពីនាងហើយក៏ងាកទៅមើលកូនចៅរបស់គេ “ចាត់ការទៅ” និយាយហើយគេដ៏ដើរចេញទាំងសប្បាយចិត្ត។
(អាប៉ិនេះមិនបានទេឃោឃៅណាស់ចាំមើលគូគាត់វិញម្ដងវេទនាប៉ុណ្ណា)
 
     ជីនវិញនៅមិនស្ងប់ទេតាមរកជីស៊ូស្ទើតែជ្រែកផែនដីទៅហើយតែមិនទាន់បានដំណឹងទៀត។សូម្បីតាមព្រលានយន្តហោះក៏គ្មានឈ្មោះរបស់នាងតើនាងទៅទីណា។
 
គ្រឺងៗៗ!សម្លេងទូរសព្ទរបស់ជីនក៏រោទិ៍ឡើងបង្ហាញឲ្យឃើញលេខរបស់ជេហូបម្ដងហើយម្ដងទៀត ជីននៅតែចុចបិទដដែល។
ប្រាវ!>ទ្រាំមិនបានជីនក៏បើកកញ្ចក់ឡានគប់វាចេញទៅក្រៅ។
 
    “ចៅហ្វាយធ្វើបែបនេះលោកជេហូបកាន់តែខឹង-"ជេគគីនិយាយជាមួយជីនដែលកំពុងតែអង្គុយនៅផ្នែកខាងក្រោយ។
 
    “បិទមាត់ឯងទៅ"
 
      “ខ្ញុំគ្រាន់តែបារម្ភ-បើប្អូនរបស់ចៅហ្វាយជួបរឿងបែបនេះវិញ-"
 
      “អាចង្រៃ!នៅមិនបិទមាត់ទៀតចង់ស្លាប់ណាស់មែនទេ?”
 
   បន្ទាប់ពីឮបែបនេះជេគគីក៏ស្ងាត់មាត់ឈឹងសូម្បីតែដង្ហើមក៏មិនចង់ហ៊ានដក។
 
ងឺត!! រសៀលបន្តិចជេគគីក៏បើកឡានជូនជីនមកដល់ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈ។គ្រាន់តែមកដល់របងផ្ទះភ្លាមក៏មានឡានពណ៌ខ្មៅរលោងស្រិលបីគ្រឿងតម្រៀបគ្នារួចជាស្រេច។
 
     មិនប្រាប់ក៏ដឹងថានេះប្រាកដជាជេហូបមិនខាន។មិនឲ្យខាងពេលជីនក៏ចុះពីឡានយកដៃជ្រែងហោប៉ៅយ៉ាងសង្ហាដោយញញឹមញញែមហាក់មិនខ្វល់អ្វីទាំងអស់។
 
    “ជីស៊ូនៅឯណា?”ជេហូបស្ទុះមករកជីនតែជេគគីនិងអ្នកផ្សេងទៀតមកពាំងពីមុខមិនឲ្យជេហូបមកប៉ះពាល់គេឡើយ។
 
   “យើងមិចនឹងដឹងបើនាងចេញទៅមិនប្រាប់យើងផងនោះ”ជីនឆ្លើយបែនធម្មតាតែធ្វើឲ្យអ្នកស្ដាប់ក្ដៅស្លឹកត្រជៀកមិនស្ទើរ។
 
   “ឯង!”ជេហូបលើកកាំភ្លើងមកភ្ជង់ជីន។ជេគគីក៏មករងកាំភ្លើងជំនួស។
 
    “ចេញទៅជេគគី!”ជីនប៉ះស្មាជេគគីឲ្យគេចេញ។
    “បាញ់យើងមកជេហូប" ជីនញញឹមអត់ជាតិព្រមទាំងចូលមកក្បែរជេហូប។
 
     “បាញ់យើងមក-យើងកំពុងតែអផ្សុក!”ជីនសើចតិចៗដូចគ្មានកម្លាំងកំហែង។
 
    “ឯងអ្នកនិយាយទេ-ប៉ាំង!” ជេហូបក៏បាញ់ជីនមួយគ្រាប់ចំស្មា
ព្រូស!>ជីនក៏ដួលទៅលើដី។គេញញឹមដាក់ជេហូបមុននឹងសន្លប់បាត់មាត់ឈឹង។
 
  “ដឹកចៅហ្វាយឯងទៅពេទ្យទៅ"
………………………………………..
  
ភាគ26
 
     ជីស៊ូបន្ទាប់ពីចាកចេញពីផ្ទះនាងមិនទាន់បានទៅណាឡើយនាងអង្គុយយំនៅមាត់ទន្លេដែលជីននាំនាងមកលេងកាលពីម្សិលមិញ។
   “ខ្ញុំស្អប់បងហើយជីន-ខ្ញុំសង្ឃឹមថាខ្ញុំឈប់ស្រលាញ់បងបាន"នាងអង្គុយយំតាំងពីព្រឹលរហូតដល់ថ្ងៃត្រង់ដោយមិនទាន់មានអ្វីចូលពោះសូម្បីតែបន្តិច។
  ព្រូស!!ដោយសារតែនាងមិនបានគេងមិនបានញ៉ាំផងនោះធ្វើឲ្យនាងសន្លប់បាត់ស្មារតី។
 
  “អ្នកនាងៗៗ!”អ្នកដើរឆ្លងកាត់ក៏នាំគ្នាមកជួយលើកជីស៊ូ។
   “ជីស៊ូ!”
………………………
 
   “ហ្ហឹកៗ!ខ្ញុំស្អប់បងណាស់ជីន" ជីស៊ូបានគេងនៅក្នុងបន្ទប់មួយស្រែកមមើយំខ្លាំងៗធ្វើឲ្យនារីម្នាក់ដែលនាំនាងមកស្ទុះមកមើល។
 
   “ជីស៊ូៗ!”ដៃតូចស្រលូនអង្រួលជីស៊ូតែខ្លួនរបស់នាងក្ដៅខ្លាំងណាស់ទើបតម្រូវឲ្យនាងដកដៃចេញមកវិញ។
  “មានរឿងអីកើតឡើងចំពោះឯងស៊ូ"សម្លេងដ៏ស្រទន់បានបន្លឺឡើងទាំងដង្ហើមធំ។
 
       នាងក៏ហៅពេទ្យមកពិនិត្យជីស៊ូ។បន្តិចក្រោយមកនាងក៏បានត្រជាក់ខ្លួនមកវិញ។
 
   “អាយ!!!”នៅសុខជីស៊ូក៏មមើស្រែកហើយស្ទុះក្រោកយ៉ាងលឿន។
 
  “ជីស៊ូកើតអ្វីៗ"អ្នកដែលកំពុងតែអង្គុយក៏ស្ទុះចូលមកឱបជីស៊ូយ៉ាងលឿន។
 
   “លីលីឯង!ហ្ហឹកៗៗ-អរគុណណាស់ដែលយើងបានជួបឯង"បន្ទាប់ពីដឹងថាអ្នកដែលជួយនាងជាលីអាមិត្តភក្តិរបស់នាងនាងកាន់តែយំខ្លាំងឡើងៗ។
 
   “ស្ងប់អារម្មណ៍ណាស៊ូ!មិនអីទេៗយើងនៅទីនេះហើយ"លីអាឃើញសភាពជីស៊ូបែបនេះនាងសែនអាណិតជីស៊ូខ្លាំងណាស់។
 
    “លីលី!យើង-ហ្ហឹកៗៗ!”ពេលនេះនាងមិនអាចនិយាយអ្វីបានឡើយក្រៅពីអង្គុយយំនិងមាននរណាម្នាក់កំដរនាង។
 
   “មិនបាច់និយាយអ្វីទាំងអស់បើឯងពិបាកណាស់នោះ-ចាំឯឯគ្រាន់បើពេលណាចាំនិយាយក៏បានយើងនៅទីនេះរងចាំស្ដាប់ឯង"លីអាមិនបានរំអុកចង់ដឹងឡើយព្រោះស្នាមលើខ្លួនជីស៊ូធ្វើឲ្យនាងបានដឹងខ្លះៗហើយ។
 
    ស្ដាប់សម្ដីរបស់លីអាហើយជីស៊ូក៏ងក់ក្បាលពេលនេះនាងមានអារម្មណ៍ថាកក់ក្ដៅពេលដែលបានមិត្តម្នាក់ដែលយល់ចិត្តបែបនេះ។
(ជឿជាក់ថាអ្នកអានក៏ចង់បានមិត្តបែបនេះដែររួមទាំងអ្នកសរសេរផងដែរ)
 
 …………..
 
   មកមើលជីនវិញបន្ទាប់ពីត្រូវជេហូបបាញ់តាំងពីថ្ងៃរហូតដល់យប់ តាំងពីយប់រហូតដល់ព្រឹកគេនៅតែមិនទាន់ដឹងខ្លួន។គ្រូពេទ្យបាននិយាយថារបួសជីនស្រាលទេប្រហែល2ម៉ោងគេនឹងខ្លួនហើយតែនេះកន្លងទៅយូរគួសមដែរហើយ។
   ជេហូបឈរឱបដៃសម្លឹងមើលទៅជីនដែលកំពុងតែបិទភ្នែកគេងលើគ្រែដោយដៃជាប់ស៊ឺរ៉ូម។ជេហូបបានស្ដាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ពីមាត់របស់ជេគគីតែមើលទៅជេគគីមិនបានប្រាប់រឿងឲ្យលំអិតនោះឡើយ ។
 
   “ជេគគី!មកនេះបន្តិច"ជេហូបងាកទៅហៅជេគគីដែលកំពុងតែឈរនៅខាងក្រោយគេ។
 
   “ឯងទៅមើលចៅហ្វាយឯងមើល៍គេស្លាប់ហើយឬនៅ-ស្រួលយើងទៅប្រាប់លោកពូអ្នកមីងឲ្យមកធ្វើបុណ្យឲ្យគេ" ជេហូបដឹងថាជីនភ្ញាក់ហើយតែមិនទាន់បើកភ្នែក។
    “ល្មមក្រោកហើយអាចង្រៃ-យើងមិនទាន់រករឿងឯងអស់ចិត្តទេ"
 
   “វាស្អីឯងជេហូប!យើងចង់ដេកចេញឲ្យឆ្ងាយទៅ"ជីនស្រែកឲ្យជេហូបខ្លាំងៗហើយក៏បែរទៅទិសដៅម្ខាងទៀត។
 
    “សម្ដីហំណាស់យើងមិនសម្លាប់ឯងចោលចាត់ទុកថាសំណាងណាស់ហើយ-ទាំងបងទាំងប្អូនស្រីរត់ចោលដូចគ្នាវាសមមុខហើយព្រោះចរឹកពួកឯងវាធូរថ្លៃ” ជេហូបនៅតែនិយាយឌឺដងធ្វើឲ្យជីនទ្រាំមិនបានក៏ស្ទុះក្រោកឡើង
 
    “បានសម្ដីណាស់!យើងពិតជាច្រណែនអនាគតប្រពន្ធរបស់ឯងដែលបានប្ដីចរឹកថ្លៃដូចឯង ហើយយើងក៏ជូនពរឲ្យឯងនិងអនាគតប្រពន្ធរបស់ឯងឈ្មោះលី…លីស្អីយើងមិនខ្វល់តែអ្វីដែលយើងខ្វល់សូមឲ្យរស់នៅជាមួយគ្នាឲ្យមានសេចក្ដីសុខហើយប្រពន្ធឯងនឹងរត់ចោល គ្មានថ្ងៃឯងអាចរកឃើញអស់មួយជីវីត” មួយឃ្លាដ៏វែងរបស់ជីនធ្វើឲ្យជេហូបបាត់មាត់លែងមានពាក្យមកត។ជីនសើចដាក់ជេហូបក្នុងនាងជាអ្នកឈ្នះរួចក៏ដោះស៊ឺរ៉ូគ្រវាត់ចោលមុននឹងចុះពីលើគ្រែ
 
  “ឯងចង់ទៅណាយើងនិយាយមិនទាន់និយាយចប់"
 
   “ទៅដេក!ទៅទីនេះមានកូនឆ្កែមួយក្បាលលូ យើងថ្លង់!”ជីនក៏ដើរចេញធ្វើព្រងើយ។
 
   “ចិត្តឲ្យត្រជាក់លោកជេហូប-ចៅហ្វាយខ្ញុំនិយាយត្រូវហើយ"ជេគគីនិយាយហើយក៏រត់ត្រុយទៅតាមជីនបាត់។
 
    “ទាំងកូនចៅគ្មានខុសគ្នាអីបន្តិច"ជេហូបរអ៊ូ ។បានបន្តិចជេគគីក៏រត់មកវិញ
 
    “លោកជេហូបចៅហ្វាយប្រាប់ថាឲ្យបង់លុយពេទ្យផងគាត់ទៅហើយ"និយាយហើយជេគគីក៏រត់ទៅវិញ។ជេហូបបានត្រឹមតែឈរជ្រាត់ចង្កេះហួសចិត្តនឹងពួកគេទាំងពីរ។
 
   ……………………..
 
    “ជេគគីមានដឹងដំណឹងពីជីស៊ូដែរទេ?”ចូលមកដល់ក្នុងឡានភ្លាមជីនសួរទៅជេគគីទាំងតក់ក្រហល់។
 
   “នៅទេចៅហ្វាយ-កូនចៅជាច្រើនបានតាមរកដែរនៅតែមិនឃើញ-មិនថាតាមឡានក្រុង រថភ្លើង ក៏មិនបានឃើញ"
 
    “…….”ជីនមិនមាត់តែគេកំពុងតែគិតពីអ្វីមួយ។
 
  “ជេគគី!គូដណ្ដឹងជេហូបមានឈ្មោះអ្វី?”នៅសុខជីនក៏នឹកសួរពីរឿងនេះ។
 
   “ខ្ញុំមិនដឹងទេចៅហ្វាយមានតែសួរគាត់ទើបច្បាស់ក្នុងរឿងនេះ"
 
  “មែនហើយ!”ជីនក៏យល់ស្របនឹងគំនិតនេះ។ភ្លាមៗនោះជេហូបក៏មកដល់ចំណតឡានល្មម។ជីនបានបើកកញ្ចក់ឡានហើយស្រែកហៅជេហូប។
 
   “សម្លាញ់យើងមានរឿងសួរបន្តិច"
 
   “មានមុខហៅយើងទៀតហ្ហេស?”ជេហូបស្រែកឲ្យជីនពីចម្ងាយ។
 
    “ខ្ញុំចង់សួរឯងថាគូដណ្ដឹងឯងឈ្មោះអី?”
 
  “ឯងជឿទេថាឯងនឹងបានចូលពេទ្យម្ដងទៀត"ជេហូបសួរបកទៅវិញ។
 
   “យើងសួរមែនព្រោះវាអាចទាក់ទង់នឹងជីស៊ូ"
 
   ឮបែបនេះជេហូបស្ងាត់បន្តិចមុននឹងឆ្លើយ
 
   “យើងមិនដឹង ដឹងត្រឹមថានាងឈ្មោះលីស្អីមិនដឹងជាកូនអ្នកបម្រើម៉ាក់យើងតែនាងបានចេញពីកូរ៉េមកជប៉ុនយូរហើយ”
 
   “ជីស៊ូប្រាកដជានៅជប៉ុន នៅជាមួយគូដណ្ដឹងឯង យើងជឿជាក់ថាឯងច្បាស់ជាបានជួបជីស៊ូ" ជីននិយាយទាំងច្បាស់ក្នុងចិត្តព្រោះគេធ្លាប់ឮជីស៊ូនិយាយជាមួយមិត្តឈ្មោះលី ហើយលីម្នាក់នោះ១០០ភាគរយជាគូដណ្ដឹងរបស់ជេហូបតែម្ដង។
 
  “មិចក៏ឯងជឿជាក់ម្លេះ?”
 
   “ជេគគីចេញឡានទៅ"
  មិនស្ដាប់ការសួររបស់ជេហូបគេបែរជាងាកមកបញ្ជាកូនចៅរបស់គេហើយក៏ចេញឡានទៅបាត់។
 
   ……………………….
 
    ជីស៊ូបានប្រាប់រឿងរ៉ាវទាំងអស់ទៅលីអា។លីអាបានដឹងហើយនាងពិតជាខឹងនឹងហាណាម្នាក់នឹងណាស់បើសិនជាអាចនាងចង់តែទៅចាក់កនាងពស់វែកនោះទេ។
  “ស៊ូឯងគិតយ៉ាងណាបន្តទៀត-ឯងនឹងលើកលែងទោសឲ្យលោកជីនដែរទេ?”
 
   “យើង…ហ្ហឹកៗ-ពិបាកនិយាយណាស់គាត់បានបំពានយើង-យើងស្អប់គាត់តែយើងនៅតែមិនអាចស្អប់ឯងយល់ពីអ្វីដែលយើងនិយាយដែរទេ"ជីស៊ូនិយាយផងយកដៃជូតទឹកភ្នែកតែទឹកភ្នែកនាងនៅតែហូរទោះជូតយ៉ាងណាក៏មិនអស់។
 
   “ស៊ូ!នេះគេមិនហៅថាស្អប់ទេ-គេហៅថាសេចក្ដីស្រលាញ់-ឯងមិនអាចស្អប់ទោះគេមិនបានស្រលាញ់ឬធ្វើបាបឯងក៏ដោយ"លីអានិយាយទាំងទម្លាក់ទឹកមុខចុះវាដូចជាត្រូវរឿងរបស់នាងចឹង។
 
    “ចឹងគ្នាធ្វើយ៉ាងមិចដើម្បីអាចស្អប់គាត់បាន"
 
   “គ្មានវិធីឡើយ-តែអ្វីដែលគួរធ្វើគឺសាកនៅឲ្យឆ្ងាយៗពីគាត់មួយរយៈទៅដើម្បីឲ្យដឹងពីបេះដូងរបស់ខ្លួនឯងថាត្រូវការអ្វីឲ្យពិតប្រាកដ"
 
   “នេះមែនទេ!ជាចម្លើយ-ចុះឯងវិញ…លីលី!ខំចាកចេញពីផ្ទះរត់ចោលយើងព្រោះតែបងជេហូបមែនទេ?”
 
   “វាមិនដូចគ្នាឡើយស៊ូ!”លីអានិយាយញរមទាំងព្យាយាមគេចពីក្រសែភ្នែករបស់ជីស៊ូ។ជីស៊ូឃើញបែបនេះក៏ជូតទឹកភ្នែកចេញយ៉ាងស្អាតមុននឹងនិយាយជាមួយលីអា។
 
      “បងថ្លៃខុសគ្នាត្រង់ណា"នាងអង្រួនដៃលីអាទាមទារចម្លើយទាំងច្រឡឺមខុសប្លែកពីអម្បមិញដាច់។
 
    “ឯងកុំមកហៅយើងបែបនេះស៊ូ"លីអាទាញដៃជីស៊ូចេញ។
 
    “ឯងបានចម្លើយហើយមែនទេថាឯងពិតជាត្រូវការបងប្រុសរបស់យើងពិតមែន"
 
    “យើងមិនដឹង!”
     “១០ឆ្នាំហើយដែលឯងចាកចេញពីផ្ទះឯងនៅមិនទាន់ដឹងពីចិត្តខ្លួនឯងទៀត”
     “បានហើយស៊ូ!ឈប់និយាយពីវាទៀតទៅឯងដឹងទេថារាល់យប់យើងត្រូវគេងយល់សប្តិអាក្រក់-យល់សប្តិថាគេនឹងសម្លាប់គ្នាបើគាត់ដឹងថាគ្នាលួចស្រលាញ់គាត់-ហ្ហឹកៗ!”លីអាក៏ខ្ទប់មុខស្រែកយំ។
    “យើងគិតថាឯងពិបាកខ្លាំងហើយ-ត្រឹមយើងមុខក្រាស់-បងជីនជេរមិនចេះឈឺចុងក្រោយនៅតែចុះចាញ់ ហើយត្រឹមឯងអាចទប់ទល់ដល់កម្រិតណា" ជីស៊ូក៏រលីងរលោងទឹកភ្នែកអាណិតលីណា។
   ពួកនាងទាំងពីរក៏អង្គុយស្រែកយំប្រណាំគ្នាមិនមានអ្នកណាឈ្នះចាញ់គឺយំរហូតទាល់តែពួកនាងគេងលក់រៀងខ្លួន។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now