21+22

755 26 0
                                    

នារដូវក្ដៅបែបនេះអ្វីដែលគួរតែញ៉ាំនោះគឺទឹកកកឈូស។ជីស៊ូអូសដៃជីនមកមុខតូចលក់ទឹកកកឈូសបន្ទាប់ពីពួកគេបានញ៉ាំអាហារហើយ។
“ខ្ញុំចង់ញ៉ាំ"នាងមើលទៅកន្លែងដែលមានមនុស្សជាច្រើនកំពុងតែឈរតម្រង់ជួរក្រោមកំដៅថ្ងៃយ៉ាងវែងដើម្បីទិញទឹកកកឈូស។
“ទៅចាំនៅម្លប់ទៅ"ជីនចង្អុលទៅដើមឈើមួយនៅក្បែរនោះ។
“តែខ្ញុំអាចទិញខ្លួនឯងបានមេឃក្ដៅណាស់បងទៅចាំក្នុងម្លប់វិញទៅ"
“កុំរឹងឆាប់ទៅ"គេបង្វែរខ្លួននាងឲ្យដើរទៅហើយគេក៏មកឈរតម្រង់ជួររងចាំទិញរបស់ដែលនាងចង់ញ៉ាំ។គេសុខចិត្តឈរចាំជាមួយមនុស្សផ្សេងទៀតដោយមិនបានប្រើអំណាចនោះទេទោះមើលទៅមុខរបស់គេជ្រួញខ្លាំងយ៉ាងណាក៏ដោយ។
តើមានមូលហេតុអ្វីបានជាគេធ្វើដល់ថ្នាក់នេះ?ឬមួយក៏គេបានស្រលាញ់នាងហើយ?
 
ពីមួយម៉ោងទៅមួយម៉ោងនាងអង្គុយចាំជីនកាន់តែយូរទៅៗហេតុអីមនុស្សច្រើនម្លេះនាងចាំឡើងងងុយគេងទៅហើយ។
“នេះឯងចង់ញ៉ាំមែនទេ?”សុខៗក៏ស្រាប់តែមានបុរសម្នាក់ហុចចានទឹកកកឈូសមកឲ្យនាង។គេមានស្បែកសច្រមុះស្រួចដូចកូនបារាំងហើយថែមទាំងស្លៀកឈុតយូកាតាមើលទៅក៏សង្ហាម្យ៉ាងដែរ។
“អេឡិច!”ជីស៊ូក៏ស្ទុះក្រោកឡើង។អេឡិចជាមិត្តភក្តិតែម្នាក់របស់នាងពេលដែលនាងទៅរៀននៅបារាំងតែនាងបែកពីគេយូរហើយ។
“ឯងមកទីនេះបានយ៉ាងមិច"ជីស៊ូសួរទាំងញញឹមរំភើប។
“ខ្ញុំមកដើរលេងជាមួយគ្រួសារ"
“គ្រួសារ?មានន័យថាឯងរៀបការហើយ"ជីស៊ូសួរទាំងភ្ញាក់ផ្អើល។
“មែនហើយ!នោះលីលី និងកូនរបស់ខ្ញុំ"អេឡិចនិយាយព្រមទាំងចង្អុលទៅនារីបារាំងដែលកំពុងតែអង្គុយជាមួយកូនតូចនៅក្រោមដើមឈើ។
“ហេតុអីឯងមិនប្រាប់ខ្ញុំសោះចឹង"ជីស៊ូវាយស្មាអេឡិចបន្តិច។
“វាលឿនពេលខ្ញុំប្រាប់ឯងមិនទាន់"អេឡិចក៏បកស្រាយឲ្យនាងស្ដាប់កុំឲ្យនាងយល់ច្រឡំខឹងគេ។
“ទឹកកកឈូសនេះខ្ញុំឲ្យឯងយកទៅ"អេឡិចហុចឲ្យម្ដងទៀត។ជីស៊ូញញឹមរៀបលូកដៃយកក៏ស្រាប់តែឃើញជីនកំពុងតែឈរមើលមកនាង។ស្នាមញញឹមរបស់នាងក៏ទម្លាក់ចុះយ៉ាងលឿន។ជីនក៏មិនបាននិយាយអ្វីក៏ដើរចេញទៅយ៉ាងលឿន។
“អរគុណហើយអេឡិចតែខ្ញុំសុំទៅសិនហើយមានឱកាសយើងជួបគ្នាម្ដងទៀត"នាងនិយាយហើយក៏រត់ទៅតាមជីន។គេដើរលឿនដូចហោះធ្វើឲ្យនាងដើរមិនទាន់នោះទេទាល់តែរត់។
“បងជីន!បងដើរលឿនម្លេះចាំខ្ញុំផង"នាងរត់មកបាំងពីមុខរបស់ជីនទាំងដង្ហក់។ជីនក៏ចង់ដើរវៀងតែជីស៊ូក៏ស្ទុះឱបចង្កេះគេទាន់។ដៃដែលទំនេរម្ខាងរបស់ជីនក៏ចាប់បេះដៃនាងចេញ។
“មកធ្វើអីមិនក៏មិនទៅជាមួយអាបារាំងនោះទៅ"ជីននិយាយទាំងមុខស្មើ ។
“ខ្ញុំមកជាមួយបងឲ្យខ្ញុំទៅជាមួយគេបានយ៉ាងមិច?”
“បងក្ដៅខ្លាំងដែរទេមើលចុះឡើងក្រហមមុខ ដៃដៃក៏ក្រហមដែរនេះ”នាងប្រុងលូកដៃទៅយកចានទឹកកកឈូសពីដៃរបស់គេតែគេក៏យកចេញ។
“បងជីនក្រែងបងទិញឲ្យខ្ញុំហ្ហេស?”
“ទៅយករបស់អាបារាំងនោះទៅ"ជីននិយាយទាំងគំរោះគំរើយ។
ជីស៊ូក៏ចាប់ដៃជីនដែលមានទឹកកកឈូសនោះ។
“ខ្ញុំចង់បានរបស់ដែលបងទិញឲ្យ"ជីស៊ូទាញចាននោះមកតែជីនកេទាញទៅវិញ
“ខ្ញុំមិនឲ្យ"
“អេឡិចជាមិត្តរបស់ខ្ញុំទេ"នាងក៏ទាញមកម្ដងទៀត
“នេះក៏ជារបស់ខ្ញុំដែរ"ជីនក៏ទាញមកវិញ
“អេឡិចមានប្រពន្ធហើយឈ្មោះលីលីថែមទាំងមានកូនមួយទៀតផង"ជីនស៊ូក៏ទាញមកម្ដងទៀងហើយជីនក៏លែងយកតាមសម្រួលដោយគ្រាន់តែឮនាងនិយាយបែបនេះ។
“មានប្រពន្ធឬកូនមិនមានអ្វីទាក់ទងនឹងខ្ញុំឡើយ"ជីននិយាយទាំងលួចធូរទ្រូង។
“អរគុណ"នាងនិយាយទាំងសម្លេងស្រទន់។
“សម្រាប់?”
“ទឹកកកឈូសនេះ-មើលចុះបងប្រហែលជាក្ដៅណាស់ហើយដៃបងក្រហមអស់ហើយ"នាងនិយាយទាំងចង់យំព្រោះស្បែកសៗរបស់ឡើងក្រហមមិនដឹងថាគេក្ដៅយ៉ាងណាទេ។
“ខ្ញុំមិនអីទេ"ជីនក៏ចាប់ដៃនាងមកដាក់លើដៃរបស់គេ
“ឃើញទេ វាមិនឈឺឡើយ"
ជីស៊ូក៏ងក់ក្បាល។
 
ជីននិងជីស៊ូបានមកឈរនៅកន្លែងដែលមានដើមឫស្សីមានគុម្ពតូចៗជាច្រើនតម្រៀបគ្នានៅលើដើមឫស្សីនោះមានក្រដាស់ចម្រុះពណ៌ចង់ព្យួរជាច្រើន។ក្រដាស់នោះជារបស់អ្នកដែលបានមកចូលរួមក្នុងពិធីបុណ្យផ្កាយនេះហើយពួកគេក៏សរសេរពីបំណងប្រាថ្នារួចយកទៅចងនៅតាមឫស្សីព្រោះនេះជាជំនឿតមកថានឹងធ្វើឲ្យបំណងរបស់យើងនឹងបានសម្រេច។(គុម្ពឫស្សីនៅជិតៗផ្ទះយើងនុងចងដែរទៅ)
“បងជីនគេធ្វើអី"នាងមិនដឹងទើបងាកមកសួរជីនព្រោះនាងមិនបាននៅជប៉ុននេះយូរហើយ។
“ទៅសរសេរពីបំណងប្រាថ្នារបស់ឯងទៅរួចចាំយកមកចងនៅទីនេះគេនិយាយថាវាស័កសិទ្ធណាស់"
“ពិតមែនហ្ហេស!”នាងនិយាយខ្លាំងៗបែបភ្ញាក់ផ្អើល
“ចឹងខ្ញុំសុំឲ្យបងស្រលាញ់ខ្ញុំ"និយាយហើយនាងក៏រត់ទៅសរសេរជាមួយគេដែរ។ជីននៅឈរមើលនាងគេមិនចូលចិត្តធ្វើអ្វីបែបនេះឡើយ។
ជីស៊ូបានសរសេរពីបំណងប្រាថ្នារួចហើយក៏បត់វារួចយកមកចងនៅដើឫស្សីតែនៅខាងក្រោមៗគេចង់ណែនអស់ហើយទើបនាងចង់ចងនៅខាងលើ។នាងប្រឹងជំទើតជើងតែដោយសារដៃនាងខ្លីទើបធ្វើលំបាកបន្តិច។
“ដៃខ្លីទេតែចង់តែចងនៅកន្លែងខ្ពស់"ជីនដើរមកពីក្រោយនាងហើយយកវាពីដៃរបស់នាងចងជំនួស។ជីស៊ូងាកក្រោយក៏ធ្វើឲ្យនាងបានឃើញផ្ទៃមុខសង្ហាៗនៅកៀកនាង។
“នៅមើលមុខខ្ញុំយូរទៀតដែរទេ?”ជីនដឹងថានាងកំពុងមើលមុខខ្លួនទើបសួរមុននឹងគេឱនមកប្រសពមុខជាមួយនាង។កែវភ្នែកទាំងពីរមើលគ្នាទៅវិញទៅមកដោយស្រសែភ្នែកស្រទន់។
“យើងឆាប់ទៅៗកុំឲ្យចង្អៀតកន្លែងគេ"ជីស៊ូក៏គេចមុខពីជីនហើយដើរចេញទាំងមុខក្រហម។
………..
 
       ភាគ22
 
ពេញមួយថ្ងៃនេះហាក់ដូចជាថ្ងៃដែលល្អសម្រាប់ជីស៊ូអញ្ចឹងជីនបាននៅកំដរនាងដើរលេងមើលមនុស្សម្នានិងសាករបស់ប្លែកៗជាច្រើន។
ពេលល្ងាចក៏បានចូលមកដល់ព្រះអាទិត្យក៏លិចផុតជំនួសមកវិញដោយពន្លឺព្រះចន្ទ។នៅមាត់ទន្លេមានពន្លឺចេញពីភ្លើងប្រទីបព្រោងព្រាត។គូស្នេហ៍ជាច្រើនគូបាននាំគ្នាកាន់ប្រទីបម្នាក់មួយៗដើម្បីបណ្ដែតក្នុងនោះក៏មានជីស៊ូនិងជីនផងដែរ។ជីស៊ូបានកាន់ប្រទីបមួយដែលមានដុតទានបំភ្លីរួចជាស្រេច។
វ៉ូៗៗៗ!!ភ្លាមៗនោះខ្យល់ក៏បក់មកយ៉ាងខ្លាំងជីនក៏បានស្ទុះមកឈរពីមុនរបស់ជីស៊ូយកដៃទាំងពីរជួយបាំងទានកុំឲ្យរលត់។
“ខ្យល់ខ្លាំងណាស់”ជីស៊ូនិយាយព្រនទាំងកាន់ប្រទីបជាប់នឹងដៃ។
ជីនដៃម្ខាងជួយទប់ប្រទីបនិងដៃម្ខាងទៀតក៏ឱបស្មានាងឲ្យអង្គុយចុះព្រោះធ្វើបែបនេះអាចជួយកុំសូវឲ្យខ្យល់បក់មកត្រូវខ្លាំង។
ទិដ្ឋភាពដ៏កម្រក្នុងទំព័រជីវីតរបស់ជីនដែលមានពេលមកធ្វើអ្វីដែលភាពរ៉ូមែនទិកបែបនេះនៅក្រោមពន្លឺព្រាលៗ។
“ឆាប់យកប្រទីបទៅបណ្ដែតទៅ"ពេលខ្យល់ស្ងប់ជីនក៏និយាយទៅកាន់ជីស៊ូដែលកំពុងតែមើលមុខរបស់ខ្លួនមិនដាក់។
“ចា៎-ចា៎"នាងក៏ប្រញ៉ាប់ងើបតាមជីន។ហើយពួកគេក៏មកមច្រាំងទន្លេ។
មុននឹងបណ្ដែតប្រទីបគេតែងតែបួងសួងពីបំណងប្រាថ្នាជាមុនសិន។ជីស៊ូអង្គុយចុះកាន់ប្រទីបក្នុងដៃហើយបិទភ្នែក។ជីននៅឈរមើលនាងដោយក្រសែភ្នែកស្រទន់គេមើលនាងគ្រប់សកម្មភាពរបស់នាងរហូតទាល់តែនាងរួចរាល់។
“តោះខ្ញុំរួចហើយ-អួយ!”ពេលដែលនាងងើបឡើងមិនប្រុត្ន័ក៏រអិលជើង។ជីនលូកដៃទ្រចង្កេះនាងជាប់ទើបធ្វើឲ្យនាងមិនត្រូវធ្លាក់ទឹក។
“អរ…អរគុណបងហើយ"នាងនិយាយរៀងញ័រៗព្រោះតែភ័យ។ដៃវិញខ្ញាំដៃអាវរបស់ជីនឡើងជ្រួញ។
“ថ្ងៃក្រោយប្រយត្ន័បន្តិចទៅ"គេក៏យកខ្លួនចេញពីនាងវិញមុននឹងនិយាយ។
“មិនប្រយត្ន័បែបនេះហើយទើបបានការចាប់អារម្មណ៍ពីបង"នាងនិយាយទាំងសើចតិចៗ។
ជីនងាកមើលមុខនាងមុននឹងចាប់កាន់ដៃនាងដើរចេញទៅរកកន្លែងអង្គុយ។
“បងកាន់ដៃខ្ញុំបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍បងជាសង្សារបស់ខ្ញុំចឹង"នាងនិយាយព្រមទាំងសម្លឹងទៅមើលដៃដែលជីនកាន់។
“ស្រម៉ៃបន្តទៀតទៅ"ជីនក៏លែងដៃវិញពេលមកដល់វាលមួយដែលនៅមិនឆ្ងាយពីទន្លេប៉ុន្មាន។
“ស្រម៉ៃបន្តក៏បាន-ហើយពេលនេះខ្ញុំកំពុងតែស្រម៉ៃថាបងជាអនាគតប្តីរបស់ខ្ញុំទៀតផង"ឮបែបនេះជីនក៏ងាកមកសម្លក់នាងថ្លែរ។
ប៉ាំងៗៗ!!>ភ្លាមនោះសម្លេងកាំជ្រួចក៏បានបន្លឺឡើងមានភ្លើងចម្រុះពណ៌បានហោះហើរពេញមេឃជួយបង្គ្រប់សម្រស់ក្នុងទីដ៏ងងឹត។ជីស៊ូបើកភ្នែកធំៗសម្លឹងមើលទៅលើមេឃដែលមានផ្កាភ្លើងមានរាងជាកញ្ចុំផ្កាធំ។
“ស្អាតណាស់"នាងលាន់មាត់ពោលសរសើរ។
“មិនឃើញថាស្អាតត្រង់ណាទេ"ជីននិយាយបែបហីៗហើយឈរឱបដៃនៅក្បែរនាង។
“បើបងមិនឃើញថាវាស្អាតនៅឲ្យស្ងៀមៗទៅ"នាងតបវិញបែបមួម៉ៅមនុស្សកំពុងតែចូលអារម្មណ៍ផង។
“ឯងហ៊ានតម្លើងសម្លេងដាក់ខ្ញុំផងហ្ហេស?”ជីនក៏ស្រែកឲ្យនាងវិញ។
“បានហើយៗខ្ញុំសុំទោសខ្ញុំគ្មានចេននាទេ"នាងក៏ប្រញ៉ាប់សុំទោសញ៉ាប់មាត់បើមិនចឹងទេបើសិនគេខឹងនោះនាងច្បាស់ជាបានទៅផ្ទះលែងបានមើលកាំជ្រួចទៀតហើយ។
“ល្អហើយដែលចេះដឹងខុស"ជីនក៏ងាកទៅម្ខាង។
ជីស៊ូក៏មិនបានខ្វល់ដែរគិតតែពីមើលកាំជ្រួចដែលផុសឡើងនៅមុខរបស់នាងវិញ។
កម្មវិធីក៏បានបញ្ចប់សព្វគ្រប់ក៏ដល់ពេលដែលជីននាំជីស៊ូត្រឡប់មកផ្ទះវិញដែរ។
“សប្បាយដល់ហើយតើឆ្នាំក្រោយយើងអាចមកម្ដងទៀតបានទេ"ពេលដែលកំពុងតែដើរចេញមកវិញជីស៊ូក៏ងើយមុខទៅសួរជីន។
“ចាំមើលសិន"ជីនឈប់ដើរហើយក៏ងាកមករកនាង។
“បងជីនបងព្រមស្រលាញ់ខ្ញុំហើយឬនៅ"ជីស៊ូសួរត្រង់ៗតាមអ្វីដែលនាងចង់ដឹង។តែឃើញថាទឹកមុខរបស់ជីនមិនបានខឹងនាងនោះទេពេលដែលសួរសំណួរបែបនេះ។
“អ្អឹម!!”ជីនធ្វើជាគិតដោយមិនទាន់ឆ្លើយ“ក៏…”ជីននៅបង្អូសសម្លេងមិនព្រមនិយាយធ្វើឲ្យជីស៊ូស្ទើរតែស្ទះទ្រូងស្លាប់បាត់ហើយ។
“ក៏អីបងជីន"ជីស៊ូសួរបញ្ជាក់ទាំងបេះដូងលោតញ៉ាប់។
“ក៏…..”ជីនញញឹមបន្តិច។
 
“ជីន!!”មានសម្លេងរបស់មនុស្សស្រីបានហៅជីនពីក្រោយខ្នងទើបធ្វើឲ្យជីនងាកមើលទៅក្រោយ។ជីស៊ូក៏សម្លឹងមើលទៅតាមទិសដៅជាតែមួយជាមួយជីនដែរ។
 
“ហាណា?”ជីនហៅឈ្មោះនាងហាណាតិចៗ។ហាណាដើរមករកជីនទាំងកែវភ្នែកញ័រៗ។
 
ជីស៊ូខាំបបូរមាត់ខ្លួនឯងពេលដែលឃើញហាណាដើរមករកជីន។ជីនងាកមកមើលមុខរបស់ជីស៊ូ នាងក៏ញញឹមដាក់គេតែទឹកមុខនាងគេដឹងច្បាស់ណាស់ថានាងកំពុងតែគិតអី។
 
“ជីនអូន….”ហាណាចង់មកចាប់ដៃរបស់ជីនតែជីនក៏ដើរមកជិតជីស៊ូហើយចាប់ដៃជីស៊ូឡើងណែន។ជីស៊ូក៏ញញឹមតិចដាក់ដៃដែលកំពុងតែកាន់ដៃរបស់នាង។
“នាងមករកយើងធ្វើអី"ជីនសួរទាំងសម្លេងគំរោះគំរើយ។
“ជីនអូនមានរឿងចង់ប្រាប់បង"ហាណានិយាយទាំងទឹកភ្នែកស្រក់មកជោគថ្ពាល់តែវាមិនធ្វើឲ្យជីនមានអារម្មណ៍ថាអាណិតនាងអីសូម្បីតែបន្តិច។
“យើងដូចជាមិនដឹងទេ ហើយយើងក៏មិនចង់ដែរ"និយាយហើយគេក៏បែរក្រោយ។តែហាណាបានចាប់ដៃដែលទំនេររបស់ជីនជាប់ធ្វើឲ្យគេងាកមកវិញទាំងខឹងសម្បារ។
“លែងដៃយើង!”នាងសម្លុតនាងួបនាងលែងដៃរបស់ជីនវិញ។
“អូនមានរឿងចង់ប្រាប់មែនវាជារឿងសំខាន់រវាងយើង"ហាណានិយាយព្រមទាំងដៀងភ្នែកទៅមើលជីស៊ូ។
“យើងមិនចង់ដឹង"ជីនប្រុងអូសដៃជីស៊ូចេញទៅតែក៏ស្រាប់តែនៅស្ងៀមវិញបន្ទាប់ពីហាណានិយាយ
“បងចង់ឲ្យអូននិយាយនៅទីនេះតែម្ដងល្អទេ"
 
“នាងនិយាយស្អី"ជីនងាកមកសួរនាងវិញ។ដៃដែលកាន់ដៃជីស៊ូមុននេះក៏ចាប់ផ្ដើមបន្ធូរ។
 
“អូនចង់និយាយជាមួយបងមិនយូរទេ"នាងប្ដូរមកជាសម្លេងស្រទន់វិញ។ជីនសម្លឹងមើលមុខជីស៊ូ
“ស៊ូ!ឯងទៅផ្ទះមុនបងទៅចាំបងឲ្យជេគគីជូនឯងទៅ"
នាងញញឹមហើយងក់ក្បាលយល់ព្រម។
“ដល់ផ្ទះបងនឹងឆ្លើយនឹងសំណួររបស់ឯង"ជីនអង្អែលក្បាលនាងបន្តិចហើយក៏ដើរចេញទៅជាមួយហាណា។នាងបានត្រឹមតែមើលគេដើរចេញទៅទាំងគ្មានសិទ្ធឃាត់អ្វីទាំងអស់។
  “ចុងក្រោយបងក៏ទៅចោលខ្ញុំ"ទឹកមុខស្រពោលបង្ហាញពីការឈឺចាប់ដែលមិនអាចកាត់ថ្លៃបាន។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now